bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Esther 3
Esther 3
Khmer Standard Version 1954 = Hammond Version
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
1
ក្រោយហេតុការណ៍ទាំងនោះមក ព្រះរាជាបានតែងតាំងលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា ដែលជាពូជពង្សរបស់ស្ដេចអកាក់ អោយធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។
2
ព្រះរាជាបានចេញបញ្ជាអោយរាជបំរើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំងអោនគោរព និងថ្វាយបង្គំលោកហាម៉ាន តែលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។
3
ពួករាជបំរើដែលប្រចាំការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្ដេច?»។
4
ពួកគេតែងតែសួរលោកបែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ លោកមិនស្ដាប់ពួកគេឡើយ។ លោកបានប្រាប់ពួកគេថា លោកជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។
5
ពេលលោកហាម៉ានឃើញលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកទេនោះ លោកខឹងជាខ្លាំង។
6
មានគេជំរាបលោកហាម៉ានថា លោកម៉ាដេកាយ ជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកំចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ អោយវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅអហាស៊ូរុស។
7
នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះចៅអហាស៊ូរុស គេបានបោះពួរីម*នៅចំពោះមុខលោកណាម៉ាន ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណាជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។
8
លោកហាម៉ានទូលព្រះចៅអហាស៊ូរុសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ព្រះករុណា ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ព្រះករុណាទេ។ ហេតុនេះមិនគួរព្រះករុណាទុកអោយពួកគេរស់នៅដោយសុខសាន្តឡើយ។
9
ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជាដើម្បីប្រល័យជីវិតពួកគេទៅ។ ទូលបង្គំនឹងថ្លឹងប្រាក់បីរយតោន អោយពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជ្យទ្រព្យ»។
10
ព្រះរាជាក៏ដោះព្រះទំរង់ដែលជាត្រា ហុចទៅអោយលោកណាម៉ានជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់បច្ចាមិត្តរបស់ជនជាតិយូដា។
11
ស្ដេចមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «ចូរទុកប្រាក់របស់លោកចុះ រីឯជាតិសាសន៍នោះវិញ យើងប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ ចូរប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញ!»។
12
នៅថ្ងៃទីបីក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនហ្លួងមក អោយសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សំរាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមព្រះចៅអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាព្រះរាជាទៀតផង។
13
គេចាត់អ្នកនាំសារអោយយកលិខិតទាំងនោះ ទៅគ្រប់អាណាខេត្តរបស់ព្រះរាជា បញ្ជាអោយប្រល័យពូជសាសន៍យូដាទាំងអស់ ទាំងក្មេងប្រុស ទាំងមនុស្សចាស់ជរា ទាំងទារកដែលនៅបៅ ទាំងស្ត្រី ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ។ ត្រូវប្រហារជីវិតពួកគេអោយវិនាសសូន្យក្នុងថ្ងៃតែមួយ គឺថ្ងៃទីដប់បីក្នុងខែទីដប់ពីរ ដែលត្រូវនឹងខែផល្គុន។
14
អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សំរាប់ប្រកាសជាសាធារណៈ ដើម្បីអោយប្រជាជនទាំងអស់ត្រៀមខ្លួនជាស្រេច នៅថ្ងៃនោះ។
15
ពួកអ្នកនាំសារប្រញាប់ប្រញាល់ចាកចេញទៅតាមបញ្ជារបស់ស្ដេច។ គេក៏បានប្រកាសរាជក្រឹត្យនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។ ពេលនោះ ព្រះរាជាគង់សោយសុរាជាមួយលោកហាម៉ាន តែមានសំរែកយំសោកពាសពេញក្រុងស៊ូសាន។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10