bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ezra 1
Ezra 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
1
ក្នុងឆ្នាំទីមួយ នៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់ បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស អោយចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមា មានសេចក្ដីដូចតទៅ៖
2
«ព្រះចៅស៊ីរូសជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកអោយយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាអោយយើងសង់ព្រះដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដាថ្វាយព្រះអង្គ។
3
ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមអោយអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមអោយព្រះរបស់គេគង់នៅជាមួយគេ។
4
ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេជាប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សំរាប់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមផង»។
5
ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុមបូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើង រៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។
6
អ្នកជិតខាងរបស់ពួកគេ យករបស់របរធ្វើពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់យ៉ាងមកជួយឧបត្ថម្ភពួកគេ ហើយក៏មានតង្វាយស្ម័គ្រចិត្តថែមទៀតផង។
7
គ្រឿងបរិក្ខារផ្សេងៗនៃព្រះដំណាក់របស់ ព្រះអម្ចាស់ ដែលព្រះចៅនេប៊ូក្នេសារឹបអូសពីក្រុងយេរូសាឡឹម យកមកដាក់ក្នុងវិហារនៃព្រះរបស់ខ្លួននោះ ព្រះចៅស៊ីរូសប្រគល់មកវិញ។
8
ព្រះចៅស៊ីរូសបញ្ជាអោយលោកមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជ្យទ្រព្យ យករបស់ទាំងនោះប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ជនជាតិយូដា។
9
គ្រឿងបរិក្ខារទាំងនោះមានដូចតទៅ: ចានមាសចំនួនសាមសិប ចានប្រាក់ចំនួនមួយពាន់ កាំបិតចំនួនម្ភៃប្រាំបួន
10
ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និងវត្ថុផ្សេងៗទៀតចំនួនមួយពាន់។
11
សរុបទាំងអស់វត្ថុធ្វើពីមាស និងប្រាក់មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារបាននាំវត្ថុទាំងនោះទៅជាមួយ នៅពេលជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ចាកចេញពីក្រុងបាប៊ីឡូនវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10