bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Malachi 1
Malachi 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែល ព្រះអម្ចាស់ ថ្លែងមកកាន់ជនជាតិអ៊ីស្រាអែលតាមរយៈលោកម៉ាឡាគី។
2
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ - ទោះបីអេសាវ ជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង
3
គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើអោយភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានអោយឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។
4
ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” អោយពួកគេសង់ទៅ! យើងនឹងកំទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែល ព្រះអម្ចាស់ ខ្ញាល់រហូត”។ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
5
អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ ហើយពោលថា: “ ព្រះអម្ចាស់ សំដែងមហិទ្ធិឫទ្ធិ ហួសព្រំដែនស្រុកអ៊ីស្រាអែលទៅទៀត!”»។
6
«ធម្មតាកូនតែងតែគោរពឪពុក ហើយអ្នកបំរើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាបិតាមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាបិតា? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាបូជាចារ្យវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ ព្រះនាមរបស់ព្រះអង្គត្រង់ណា?”។
7
អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង មកដាក់នៅលើអាសនៈរបស់យើង ហើយអ្នករាល់គ្នាពោលថា “តើយើងខ្ញុំបានធ្វើអោយព្រះអង្គសៅហ្មង ត្រង់ណា?” គឺមកពីអ្នករាល់គ្នាពោលថា: តុរបស់ ព្រះអម្ចាស់ មិនសូវសំខាន់ទេ!
8
ពេលដែលអ្នករាល់គ្នាយកសត្វខ្វាក់ មកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? ពេលអ្នករាល់គ្នាយកសត្វបាក់ជើង ឬសត្វមានជំងឺមកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? បើអ្នកយកសត្វបែបនេះទៅជូន ទេសាភិបាលរបស់អ្នក តើគាត់សុខចិត្តទទួលយក ហើយទទួលអ្នកដោយរាក់ទាក់ឬ?» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
9
ឥឡូវនេះ ចូរនាំគ្នាទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រណីសន្ដោសពួកយើង! «បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះ តើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នា ដោយរាក់ទាក់ឬ? - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
10
បើនៅតែដូច្នេះ គួរអោយនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះវិហារ ដើម្បីកុំអោយអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលតង្វាយពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
11
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកតង្វាយបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
12
ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់ ព្រះអម្ចាស់ សៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។
13
អ្នករាល់គ្នាពោលថា “ពិធីទាំងនេះ គួរអោយធុញទ្រាន់ណាស់!” ហើយក៏នាំគ្នាមើលងាយយើង - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ ឬសត្វមានជំងឺមកអោយយើង ទុកជាតង្វាយ តើយើងទទួលតង្វាយនេះ ពីដៃរបស់អ្នករាល់គ្នាកើតឬ? - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
14
ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ទៅវិញ! យើងជាព្រះមហាក្សត្រដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4