bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Philemon 1
Philemon 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
1
ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំងព្រោះតែព្រះគ្រិស្ដយេស៊ូ ព្រមទាំងធីម៉ូថេជាបងប្អូន សូមជំរាបមកលោកភីលេម៉ូនជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង
2
សូមជំរាបមកប្អូនស្រីអាប់ភា ជំរាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជំរាបមកក្រុមជំនុំ*ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។
3
សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្ដជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
4
រាល់ពេលអធិស្ឋាន* ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច
5
ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកប្អូន ចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់។
6
សូមព្រះអង្គប្រទានអោយការរួមរស់ក្នុងជំនឿ ជំរុញចិត្តលោកប្អូនអោយស្គាល់ច្បាស់ នូវការល្អគ្រប់យ៉ាងដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ដ*។
7
ខ្ញុំមានអំណរ និងមានកម្លាំងចិត្តយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្តស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើអោយប្រជាជនដ៏វិសុទ្ធ*មានចិត្តស្ងប់។
8
ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូន ក្នុងនាមព្រះគ្រិស្ដ អោយធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី
9
ក៏ខ្ញុំចូលចិត្តយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំងព្រោះតែព្រះគ្រិស្ដយេស៊ូថែមទៀត
10
ខ្ញុំសូមអង្វរលោកប្អូនអោយកូនរបស់ខ្ញុំ គឺអូនេស៊ីមដែលខ្ញុំបានបង្កើត នៅពេលជាប់ឃុំឃាំង។
11
ពីដើមគាត់គ្មានប្រយោជន៍អ្វីសំរាប់លោកប្អូនមែន ប៉ុន្តែ ឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សំរាប់លោកប្អូន ក៏ដូចជាមានប្រយោជន៍សំរាប់ខ្ញុំដែរ។
12
ខ្ញុំសូមចាត់គាត់ ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ អោយវិលមករកលោកប្អូនវិញ។
13
ខ្ញុំមានបំណងចង់ទុកគាត់អោយនៅជាមួយខ្ញុំដែរ ដើម្បីអោយនៅបំរើខ្ញុំជំនួសលោកប្អូនក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អ*នេះ
14
ក៏ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វី ដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំអោយលោកប្អូនធ្វើអំពើល្អ ទាំងទើសទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្តវិញ។
15
អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីអោយលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច
16
មិនមែនក្នុងឋានៈជាខ្ញុំបំរើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបំរើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូនគាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។
17
ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំ ទុកជាបងប្អូនរួមជំនឿមែន សូមទទួលគាត់អោយបាន ដូចទទួលខ្ញុំផ្ទាល់ដែរ។
18
ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះលោកប្អូន ឬប្រសិនបើគាត់ជំពាក់អ្វីលោកប្អូនសូមគិតទៅលើខ្ញុំចុះ។
19
ខ្ញុំ ប៉ូល ខ្ញុំសរសេរពាក្យនេះដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងលោកប្អូនវិញ (ខ្ញុំមិនបាច់រំលឹកថា លោកប្អូនក៏នៅជំពាក់ខ្ញុំផងដែរនោះទេ គឺនៅជំពាក់រូបលោកប្អូនផ្ទាល់តែម្ដង)។
20
លោកប្អូនអើយ សូមលោកប្អូនមេត្តាជួយខ្ញុំដោយយល់ដល់ព្រះអម្ចាស់ ហើយសូមធ្វើអោយចិត្តខ្ញុំបានស្ងប់ក្នុងអង្គព្រះគ្រិស្ដផង។
21
ខ្ញុំសរសេរមកលោកប្អូន ដោយជឿជាក់ថា លោកប្អូនមុខជាស្ដាប់តាមសំណូមពររបស់ខ្ញុំ។ ខ្ញុំក៏ដឹងថា លោកប្អូននឹងធ្វើលើសពីពាក្យ ដែលខ្ញុំសុំទៅទៀត។
22
ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសំរាប់អោយខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានទូលអង្វរព្រះជាម្ចាស់អោយខ្ញុំ។
23
លោកអេប៉ាប្រាស ដែលជាប់ឃុំឃាំងជាមួយខ្ញុំ ព្រោះតែព្រះគ្រិស្ដយេស៊ូ សូមជំរាបសួរមកលោកប្អូន
24
ហើយលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកា ដែលរួមការងាររបស់ខ្ញុំ ក៏សូមជំរាបសួរមកលោកប្អូនដែរ។
25
សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។
Jump to:
Chapter 1
All chapters:
1