bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Psalms 69
Psalms 69
Khmer Standard Version 1954 = Hammond Version
← Chapter 68
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 70 →
1
ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំផង ទឹកឡើងដល់ច្រមុះទូលបង្គំហើយ!។
2
ទូលបង្គំកាន់តែផុងខ្លួនទៅៗ ពុំមានអ្វីដែលទូលបង្គំអាចតោងបានឡើយ ទូលបង្គំលិចចុះទៅក្នុងទឹក ហើយទឹកក៏ហូរនាំយកទូលបង្គំទៅ។
3
ទូលបង្គំលែងមានកម្លាំងស្រែកហៅ អោយគេជួយទៀតហើយ ព្រោះទូលបង្គំស្រែករហូតដល់ស្ងួតបំពង់ក ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គរហូតដល់ផ្សាភ្នែក។
4
អ្នកដែលស្អប់ទូលបង្គំដោយឥតមូលហេតុ មានគ្នាច្រើនជាងសក់ក្បាល របស់ទូលបង្គំទៅទៀត ពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់ ពួកគេរកព្យាបាទទូលបង្គំទាំងយល់ច្រឡំ តើអោយទូលបង្គំសងទៅគេវិញដូចម្ដេចកើត បើទូលបង្គំមិនបានយករបស់នោះសោះ!
5
ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបនូវអំពើលេលា របស់ទូលបង្គំស្រាប់ហើយ ទោសពៃរ៍របស់ទូលបង្គំ ពុំអាចលាក់កំបាំងនឹងព្រះអង្គបានទេ។
6
ឱព្រះអម្ចាស់ ឱ ព្រះអម្ចាស់ នៃពិភពទាំងមូលអើយ សូមកុំអោយអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គត្រូវអាម៉ាស់ ព្រោះតែទូលបង្គំ ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមកុំអោយអស់អ្នកដែលស្វែងរកព្រះអង្គ ត្រូវបាក់មុខ ព្រោះតែទូលបង្គំ!
7
ដ្បិតទូលបង្គំទ្រាំទ្រអោយគេជេរប្រមាថ ទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។
8
ញាតិសន្ដានរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនដទៃ បងប្អូនបង្កើតរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនបរទេស។
9
មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
10
ទូលបង្គំយំសោកទាំងតមអាហារ ដែលធ្វើអោយមនុស្សម្នារឹតតែ ជេរប្រមាថទូលបង្គំថែមទៀត។
11
ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយពួកគេនាំគ្នាយករឿងទូលបង្គំ ទៅលេងសើច។
12
គេនាំគ្នានិយាយដើមទូលបង្គំ នៅតាមទីសាធារណៈ ហើយមនុស្សប្រមឹកនាំគ្នាយករឿង ទូលបង្គំទៅច្រៀងឡកឡឺយ។
13
ឱ ព្រះអម្ចាស់ អើយ ទូលបង្គំអង្វររកព្រះអង្គ ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ ព្រះអង្គហើយ ឱព្រះជាម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន សូមឆ្លើយតបមកទូលបង្គំផង!។
14
សូមរំដោះទូលបង្គំអោយរួចពីភក់ជ្រាំនេះ កុំអោយទូលបង្គំផុងខ្លួនទៀតឡើយ! សូមអោយទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ទូលបង្គំ សូមយកទូលបង្គំចេញពីទឹកដ៏ជ្រៅនេះផង!
15
សូមកុំអោយចរន្តទឹកនេះ អាចហូរនាំយកទូលបង្គំទៅបានឡើយ សូមកុំអោយទឹកដ៏ជ្រៅនេះ កួចយកទូលបង្គំអោយលិចលង់ ហើយក៏សូមកុំអោយអណ្ដូងនេះ ឃុំទូលបង្គំទុកបានដែរ!
16
ព្រះអម្ចាស់ អើយ ដោយព្រះអង្គមាន ព្រះហឫទ័យសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង សូមងាកមកទតមើលទូលបង្គំផង!
17
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ដែលជាអ្នកបំរើរបស់ព្រះអង្គឡើយ សូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំកំពុងតែមានអាសន្ន!
18
សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ សូមរំដោះទូលបង្គំអោយរួចពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវផង!
19
ដ្បិតព្រះអង្គជ្រាបហើយថា ទូលបង្គំត្រូវគេជេរប្រមាថ ត្រូវអាម៉ាស់ និងបាត់បង់កិត្តិយស ព្រះអង្គទតឃើញបច្ចាមិត្តទាំងប៉ុន្មាន របស់ទូលបង្គំស្រាប់ហើយ។
20
ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើអោយ ទូលបង្គំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ទូលបង្គំសង្ឃឹមថានឹងមានគេអាណិតទូលបង្គំ តែគ្មាននរណាម្នាក់អាណិតសោះ! ទូលបង្គំសង្ឃឹមថានឹងមានគេរំលែកទុក្ខទូលបង្គំ តែរកមិនបានឡើយ!
21
ពួកគេដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហាររបស់ទូលបង្គំ ហើយនៅពេលទូលបង្គំស្រេកទឹក គេបែរជាយកទឹកខ្មេះ មកអោយទូលបង្គំទៅវិញ។
22
សូមអោយតុ និងពិធីជប់លៀង ដ៏សក្ការៈរបស់ពួកគេ ក្លាយទៅជាអន្ទាក់នាំពួកគេអោយវិនាស!
23
សូមអោយភ្នែករបស់គេត្រឡប់ ទៅជាងងឹតមើលអ្វីលែងឃើញ ហើយសូមអោយគេកោងខ្នងរហូតតទៅ!
24
សូមព្រះអង្គធ្វើទោសពួកគេយ៉ាងធ្ងន់ ហើយសូមធ្វើទារុណកម្ម ពួកគេឥតត្រាប្រណីឡើយ។
25
សូមអោយលំនៅរបស់គេក្លាយទៅជាទីស្ងាត់ជ្រងំ ហើយសូមកុំអោយមាននរណារស់នៅ ក្នុងផ្ទះរបស់ពួកគេទៀតឡើយ!
26
ដ្បិតពួកគេតាមព្យាបាទអស់អ្នក ដែលព្រះអង្គបានដាក់ទោសរួចហើយ ពួកគេធ្វើអោយអស់អ្នកដែលព្រះអង្គបានវាយ អោយរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។
27
សូមព្រះអង្គកត់ត្រាទុកនូវកំហុសរបស់ពួកគេ សូមកុំអត់ទោសអោយពួកគេឡើយ!
28
សូមលុបឈ្មោះពួកគេចេញពីបញ្ជីជីវិត សូមកុំរាប់ពួកគេចូលទៅ ក្នុងចំណោមមនុស្សអោយសោះ។
29
ចំពោះទូលបង្គំ ទូលបង្គំជាមនុស្សកំសត់ទុគ៌ត និងឈឺចុកចាប់ ឱព្រះជាម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំ សូមលើកទូលបង្គំឡើងវិញផង។
30
ខ្ញុំនឹងច្រៀងសរសើរតម្កើង ព្រះនាមព្រះជាម្ចាស់ ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង រុងរឿងរបស់ព្រះអង្គ ទាំងកោតសរសើរ។
31
ការលើកតម្កើងបែបនេះ គាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាងការថ្វាយគោឈ្មោល ឬ ថ្វាយគោឡើងកទៅទៀត។
32
ពេលមនុស្សទុគ៌តឃើញព្រះអង្គរំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។ អស់អ្នកដែលស្វែងរកព្រះជាម្ចាស់អើយ សូមអោយអ្នករាល់គ្នាមានអាយុវែង!
33
ដ្បិត ព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ ពាក្យរបស់មនុស្សកំសត់ទុគ៌ត ហើយនៅពេលប្រជារាស្ត្ររបស់ព្រះអង្គ ជាប់ឃុំឃាំង ព្រះអង្គមិនបំភ្លេចគេឡើយ។
34
សូមអោយផ្ទៃមេឃ និងផែនដី សរសើរតម្កើងព្រះអង្គ ហើយសូមអោយសមុទ្រទាំងឡាយ និងអ្វីៗដែលរស់នៅក្នុងសមុទ្រ សរសើរតម្កើងព្រះអង្គដែរ
35
ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះក្រុងស៊ីយ៉ូន ព្រះអង្គនឹងសង់ក្រុងទាំងឡាយ នៅស្រុកយូដាឡើងវិញ ប្រជាជននឹងរស់នៅក្នុងស្រុក ហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។
36
ពូជពង្សអ្នកបំរើរបស់ព្រះអង្គ នឹងទទួលទឹកដីជាមត៌ក ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ នឹងតាំងទីលំនៅលើទឹកដីនោះ!
← Chapter 68
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 70 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150