bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ruth 2
Ruth 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
នាងណាអូមីមានសាច់ញាតិខាងប្ដីម្នាក់ឈ្មោះបូអូស ជាអ្នកមានកិត្តិយស និងមានសម្បត្តិស្ដុកស្ដម្ភ។
2
នាងរស់ជាសាសន៍ម៉ូអាប់ ពោលទៅម្ដាយក្មេកថា៖ «សូមអ្នកម្ដាយអោយកូនទៅរើសស្រូវនៅតាមស្រែនានាទៅ គង់តែមានគេអាណិត ទុកអោយកូនរើសស្រូវតាមក្រោយពុំខាន»។ នាងណាអូមីឆ្លើយថា៖ «ទៅចុះកូន!»។
3
នាងរស់ក៏ចេញទៅរើសស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ គាប់ជួនប៉ះចំលើស្រែរបស់លោកបូអូស ដែលត្រូវជាសាច់ញាតិរបស់លោកអេលីម៉ាឡេក។
4
ពេលនោះ លោកបូអូសបានមកពីភូមិបេថ្លេហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូម ព្រះអម្ចាស់ គង់ជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូម ព្រះអម្ចាស់ ប្រទានពរដល់លោកដែរ!»។
5
បន្ទាប់មក លោកបូអូសសួរអ្នកបំរើរបស់លោក ដែលទទួលខុសត្រូវលើពួកអ្នកច្រូតថា៖ «តើនាងនេះជានរណា?»។
6
បុរសនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកជាមួយនាងណាអូមី នៅពេលគាត់វិលត្រឡប់មកពីស្រុកម៉ូអាប់វិញ។
7
នាងបានសុំដើរតាមពីក្រោយពួកអ្នកច្រូត ដើម្បីរើសសន្សំស្រូវដែលជ្រុះនៅលើដី។ នាងមករើសតាំងពីព្រលឹម រហូតមកទល់ពេលនេះ ហើយនាងបានទៅសំរាកនៅផ្ទះ តែមួយស្របក់ប៉ុណ្ណោះ»។
8
ពេលនោះ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «នាងអើយ សូមស្ដាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងអី ហើយក៏កុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅជាមួយស្រីបំរើរបស់ខ្ញុំទាំងនេះចុះ!
9
ចូរឃ្លាំមើល បើឃើញគេទៅកន្លែងណា ចូរដើរតាមគេទៅ។ ខ្ញុំបានហាមអ្នកបំរើប្រុសៗ មិនអោយប៉ះពាល់នាងឡើយ។ បើនាងស្រេក ចូរទៅពិសាទឹកក្នុងក្អមដែលពួកអ្នកបំរើរបស់ខ្ញុំដងទុកនោះទៅ!»។
10
ពេលនោះ នាងរស់ក៏ក្រាបចុះអោនមុខដល់ដី ហើយពោលទៅកាន់លោកបូអូសថា៖ «ហេតុអ្វីក៏លោកប្រណីមេត្តាដល់នាងខ្ញុំ ដែលជាជនបរទេសដូច្នេះ?»។
11
លោកបូអូសឆ្លើយថា៖ «គេប្រាប់ខ្ញុំយ៉ាងច្បាស់ អំពីការទាំងប៉ុន្មានដែលនាងបានប្រព្រឹត្តចំពោះម្ដាយក្មេក ក្រោយពេលប្ដីនាងស្លាប់ចោលទៅ គឺនាងសុខចិត្តលះបង់ឪពុកម្ដាយ និងស្រុកកំណើត មករស់នៅជាមួយជនជាតិដែលនាងមិនធ្លាប់ស្គាល់ពីមុនមក។
12
សូម ព្រះអម្ចាស់ តបស្នងមកនាងវិញ ស្របតាមការដែលនាងបានប្រព្រឹត្ត សូម ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ប្រទានរង្វាន់មកនាងយ៉ាងបរិបូណ៌ ព្រោះនាងបានមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ»។
13
នាងរស់តបវិញថា៖ «លោកម្ចាស់មានចិត្តសប្បុរសមកលើនាងខ្ញុំជាពន់ពេក ទោះបីនាងខ្ញុំមានឋានៈទាបជាងស្រីបំរើរបស់លោកក្ដី ក៏លោកមានប្រសាសន៍សំរាលទុក្ខ និងលើកទឹកចិត្តនាងខ្ញុំដែរ»។
14
នៅពេលបរិភោគ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំបុ័ង ហើយជ្រលក់ដុំនំបុ័ងក្នុងទឹកជ្រលក់នេះទៅ!»។ នាងរស់ក៏អង្គុយជិតពួកអ្នកច្រូត លោកបូអូសហុចលាជអោយនាង នាងបរិភោគឆ្អែត ហើយទុកលាជដែលនៅសល់ផង។
15
បន្ទាប់មក នាងក្រោកឡើងទៅរើសស្រូវទៀត។ ពេលនោះ លោកបូអូសបានបញ្ជាដល់អ្នកបំរើរបស់លោកថា៖ «ទុកអោយនាងរើសស្រូវនៅកន្លែងមានកណ្ដាប់ផង កុំរារាំងនាងអី!។
16
ចូរទម្លាក់កួរស្រូវខ្លះចេញពីកណ្ដាប់អោយនាងរើសផង កុំស្ដីបន្ទោសនាងឡើយ!»។
17
នាងរស់រើសកួរស្រូវរហូតដល់ល្ងាច រួចនាងបោកបែនកួរស្រូវនោះបានជិតមួយថាំង។
18
នាងក៏ទូលស្រូវត្រឡប់មកភូមិ បង្ហាញអោយម្ដាយក្មេកឃើញ ព្រមទាំងយកអាហារដែលសល់ពីពេលបាយមកជូនគាត់ផងដែរ។
19
ម្ដាយក្មេកសួរនាងថា៖ «ថ្ងៃនេះ កូនរើសស្រូវនៅកន្លែងណា ក្នុងស្រែអ្នកណា?។ សូម ព្រះអម្ចាស់ ប្រទានពរដល់អ្នកដែលមានចិត្តមេត្តាចំពោះកូន!»។ នាងរស់បានរៀបរាប់ប្រាប់ម្ដាយក្មេកថា នាងបានទៅរើសស្រូវនៅក្នុងស្រែរបស់បុរសម្នាក់ឈ្មោះបូអូស។
20
នាងណាអូមីពោលទៅកាន់កូនប្រសាថា៖ «សូមអរព្រះគុណ ព្រះអម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាជានិច្ចចំពោះមនុស្សនៅរស់ ក៏ដូចជាមនុស្សស្លាប់ដែរ!»។ នាងណាអូមីនិយាយបន្តទៀតថា៖ «បុរសនេះជាសាច់ញាតិជិតដិតរបស់យើង គាត់ជាមនុស្សម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។
21
នាងរស់ជាសាសន៍ម៉ូអាប់ពោលថា៖ «គាត់បានប្រាប់កូនអោយនៅរើសស្រូវជាមួយអ្នកបំរើរបស់គាត់ រហូតទាល់តែផុតរដូវចំរូត»។
22
នាងណាអូមីពោលទៅកូនប្រសាទៀតថា៖ «កូននៅរើសស្រូវជាមួយស្រីបំរើរបស់លោកបូអូសតទៅទៀត គឺជាការល្អណាស់! បើកូនទៅស្រែអ្នកដទៃ ក្រែងលោគេធ្វើបាប»។
23
នាងរស់នៅរើសស្រូវជាមួយស្រីបំរើរបស់លោកបូអូស រហូតទាល់តែផុតរដូវចំរូត។ នាងរស់ រស់នៅជាមួយម្ដាយក្មេកតទៅទៀត។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4