bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
2 Kings 10
2 Kings 10
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 11 →
1
ព្រះបាទអហាប់មានបុត្រាចិតសិបអង្គ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង ព្រឹទ្ធាចារ្យ និងគ្រូបាធ្យាយរបស់បុត្រព្រះបាទអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្ដីដូចតទៅ៖
2
«អស់លោកមានបុត្រារបស់ស្ដេច ព្រមទាំងរទេះចម្បាំងទ័ពសេះ ទីក្រុងដ៏រឹងមាំ និងគ្រឿងសស្ត្រាវុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ
3
ចូរជ្រើសតាំងបុត្រណាមួយដែលប្រសើរជាងគេ ឲ្យឡើងគ្រងរាជ្យជំនួសបិតា ហើយត្រៀមខ្លួនប្រយុទ្ធការពាររាជវង្ស នៃម្ចាស់របស់អស់លោកទៅ»។
4
ពួកគេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖ «ស្ដេចទាំងពីរអង្គនោះពុំអាចតទល់នឹងលោកយេហ៊ូវផង ចុះទម្រាំបើយើងវិញ តើយើងអាចតទល់នឹងលោកដូចម្ដេចបាន?»។
5
អ្នកទទួលខុសត្រូវក្នុងវាំង ចៅហ្វាយក្រុង ពួកព្រឹទ្ធាចារ្យ និងពួកគ្រូបាធ្យាយ ចាត់គេឲ្យទៅជម្រាបលោកយេហ៊ូវថា៖ «យើងខ្ញុំប្របាទជាអ្នកបម្រើរបស់លោកម្ចាស់ យើងខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ តាមតែលោកម្ចាស់បង្គាប់។ យើងខ្ញុំមិនជ្រើសតាំងនរណាម្នាក់ជាស្ដេចទេ សូមលោកម្ចាស់ប្រព្រឹត្តតាមតែលោកម្ចាស់យល់ឃើញថាល្អចុះ!»។
6
លោកយេហ៊ូវធ្វើសារមួយទៀតផ្ញើជូនអស់លោកទាំងនោះ មានសេចក្ដីដូចតទៅ៖ «ប្រសិនបើអស់លោកចូលមកខាងខ្ញុំ និងស្ដាប់តាមបញ្ជារបស់ខ្ញុំ ចូរកាត់កបុត្រាទាំងអស់របស់ម្ចាស់អស់លោក ហើយយកក្បាលមកឲ្យខ្ញុំនៅក្រុងយេសរាល នាថ្ងៃស្អែក ពេលថ្មើរនេះ!»។ ពេលនោះ បុត្រាទាំងចិតសិបអង្គរស់នៅតាមផ្ទះរបស់នាម៉ឺនធំៗ ក្នុងក្រុងសាម៉ារី ហើយលោកទាំងនោះចិញ្ចឹមពួកគេ។
7
ពេលពួកមេដឹកនាំនៃក្រុងសាម៉ារីទទួលសាររបស់លោកយេហ៊ូវ គេនាំគ្នាចាប់បុត្រារបស់ស្ដេចទាំងចិតសិបអង្គនោះ មកកាត់ក យកក្បាលដាក់ក្នុងកព្ឆោ នាំទៅជូនលោកយេហ៊ូវនៅក្រុងយេសរាល។
8
អ្នកនាំសារម្នាក់រត់ទៅជម្រាបលោកយេហ៊ូវថា គេនាំក្បាលរបស់កូនស្ដេចមកហើយ។ លោកយេហ៊ូវបញ្ជាថា៖ «ចូរយកក្បាលទាំងនោះទៅដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារក្រុង រហូតដល់ព្រឹកស្អែក»។
9
លុះព្រឹកឡើង លោកយេហ៊ូវចេញទៅឈរនៅមាត់ទ្វារក្រុង ហើយប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាគ្មានទោសអ្វីទេ! គឺខ្ញុំទេតើដែលបានបះបោរប្រឆាំងនឹងស្ដេច ព្រមទាំងធ្វើគុតស្ដេចទៀតផង។ រីឯអ្នកទាំងនេះវិញ តើនរណាជាអ្នកសម្លាប់?
10
ដូច្នេះ សូមអ្នករាល់គ្នាជ្រាបថា ព្រះបន្ទូលទាំងប៉ុន្មានដែល ព្រះអម្ចាស់ ថ្លែងប្រឆាំងនឹងរាជវង្សរបស់ស្ដេចអហាប់ សុទ្ធតែបានសម្រេចឥតខ្វះត្រង់ណាឡើយ! ព្រះអម្ចាស់ បានសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គមានព្រះបន្ទូលតាមរយៈលោកអេលីយ៉ា ជាអ្នកបម្រើរបស់ព្រះអង្គ»។
11
លោកយេហ៊ូវប្រហារជីវិតញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងយេសរាល ព្រមទាំងពួកនាម៉ឺនធំៗ អស់អ្នកដែលជិតស្និទ្ធនឹងស្ដេច ពួកបូជាចារ្យរបស់ស្ដេច ដោយពុំទុកនរណាម្នាក់ឲ្យរួចជីវិតឡើយ។
12
បន្ទាប់មក លោកយេហ៊ូវក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសាម៉ារី។ ពេលធ្វើដំណើរទៅដល់សាលាសំណាក់របស់ពួកគង្វាល
13
លោកបានជួបនឹងបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា។ លោកសួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ចចំពោះបុត្ររបស់ព្រះមហាក្សត្រ និងបុត្ររបស់ព្រះមហាក្សត្រិយានី»។
14
លោកយេហ៊ូវបញ្ជាថា៖ «ចូរចាប់ពួកគេទាំងរស់!»។ គេក៏ចាប់អ្នកទាំងនោះទាំងរស់ នាំយកទៅសម្លាប់ ហើយបោះសាកសពទៅក្នុងអណ្ដូងទឹកនៃសាលាសំណាក់នោះ។ អ្នកទាំងនោះមានគ្នាចំនួនសែសិបពីរនាក់ លោកយេហ៊ូវឥតទុកនរណាម្នាក់ឲ្យរត់រួចឡើយ។
15
កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ លោកបានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ដែលដើរតម្រង់មករកលោក។ លោកយេហ៊ូវជម្រាបសួរគាត់ ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវមានប្រសាសន៍ទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយលោក។
16
លោកយេហ៊ូវមានប្រសាសន៍ថា៖ «សូមមកជាមួយខ្ញុំ នោះលោកនឹងឃើញចិត្តស្រឡាញ់មោះមុតរបស់ខ្ញុំចំពោះ ព្រះអម្ចាស់!»។ លោកយេហ៊ូវក៏នាំលោកយ៉ូណាដាប់ឡើងជិះរទេះទៅជាមួយលោក។
17
លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បានថ្លែងតាមរយៈលោកអេលីយ៉ា។
18
លោកយេហ៊ូវប្រមូលប្រជាជនទាំងមូលនៅក្រុងសាម៉ារី ហើយប្រកាសថា៖ «ព្រះបាទអហាប់ធ្លាប់គោរពព្រះបាលតែបន្តិចបន្តួចទេ រីឯខ្ញុំវិញ ខ្ញុំនឹងគោរពព្រះបាលយ៉ាងហ្មត់ចត់បំផុត។
19
ឥឡូវនេះ ចូរប្រមូលពួកព្យាការី ពួកអ្នកគោរពបម្រើ និងពួកបូជាចារ្យទាំងអស់របស់ព្រះបាល ឲ្យមកជួបជុំជាមួយយើង។ សូមកុំឲ្យនរណាម្នាក់អវត្តមានឡើយ ដ្បិតខ្ញុំចង់ថ្វាយយញ្ញបូជាមួយយ៉ាងធំចំពោះព្រះបាល។ បើនរណាម្នាក់អាក់ខាននឹងត្រូវប្រហារជីវិត»។ លោកយេហ៊ូវប្រើឧបាយកលដូច្នេះ ដើម្បីលុបបំបាត់ពួកអ្នកគោរពបម្រើព្រះបាលឲ្យអស់។
20
លោកយេហ៊ូវបញ្ជាឲ្យគេរៀបចំអង្គប្រជុំដ៏សក្ការៈមួយ ថ្វាយព្រះបាល។ គេក៏ប្រកាសដំណឹងនេះ
21
ដោយចាត់អ្នកនាំសារទៅគ្រប់ទិសទី ក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ អស់អ្នកគោរពបម្រើព្រះបាលមកចូលរួមទាំងអស់គ្នា ឥតមាននរណាម្នាក់អវត្តមានឡើយ។ ពួកគេចូលទៅក្នុងវិហាររបស់ព្រះបាលពេញណែនតាន់តាប់ទាំងអស់។
22
លោកយេហ៊ូវបញ្ជាដល់អ្នកគ្រប់គ្រងផ្នែកសម្លៀកបំពាក់សម្រាប់ថ្វាយបង្គំព្រះបាលថា៖ «ចូរចែកសម្លៀកបំពាក់ជូនអស់អ្នកដែលបំពេញមុខងារបម្រើព្រះបាលចុះ!»។ គេយកសម្លៀកបំពាក់មកចែកឲ្យអ្នកទាំងនោះគ្រប់ៗគ្នា។
23
លោកយេហ៊ូវអញ្ជើញមកដល់វិហាររបស់ព្រះបាលជាមួយនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ហើយលោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលគោរពបម្រើព្រះបាលថា៖ «ចូរពិនិត្យមើល កុំឲ្យមានអ្នកបម្រើ ព្រះអម្ចាស់ ស្ថិតនៅទីនេះឡើយ គឺឲ្យមានតែអស់អ្នកដែលគោរពបម្រើព្រះបាលប៉ុណ្ណោះ»។
24
ពេលនោះ លោកយេហ៊ូវ និងលោកយ៉ូណាដាប់ក៏ចូលទៅក្នុងវិហារ ដើម្បីថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូលដែរ។ លោកយេហ៊ូវបានដាក់ទាហានប៉ែតសិបនាក់ឲ្យចាំនៅខាងក្រៅ ដោយបញ្ជាថា៖ «ខ្ញុំប្រគល់អ្នកទាំងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ អ្នកណាបណ្ដោយឲ្យមនុស្សម្នាក់រត់រួច អ្នកនោះនឹងត្រូវស្លាប់ជំនួស»។
25
ពេលថ្វាយតង្វាយដុតទាំងមូលរួចស្រេចហើយ លោកយេហ៊ូវបញ្ជាទៅពលទាហាន និងនាយទាហានទ័ពសេះថា៖ «ចូរចូលទៅប្រហារពួកគេទាំងអស់គ្នា កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ទាហានទាំងនោះក៏ប្រហារពួកគេដោយមុខដាវ ហើយបោះសាកសពចេញមកក្រៅ រួចចូលទៅខាងក្នុងទីសក្ការៈនៃវិហាររបស់ព្រះបាល។
26
ពួកគេយកស្តូបនៅក្នុងវិហាររបស់ព្រះបាលចេញមកដុតនៅខាងក្រៅ។
27
ក្រោយពីបានដុតបំផ្លាញស្តូបរបស់ព្រះបាលចោលហើយ ពួកគេរំលំវិហាររបស់ព្រះបាល រួចយកទីនោះធ្វើជាកន្លែងបន្ទោបង់រហូតដល់សព្វថ្ងៃ។
28
ព្រះបាទយេហ៊ូវលុបបំបាត់ការគោរពព្រះបាលចេញពីស្រុកអ៊ីស្រាអែល
29
ប៉ុន្តែ ទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត បាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្ត ដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
30
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ព្រះបាទយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល រហូតដល់បួនតំណ»។
31
ប៉ុន្តែ ព្រះបាទយេហ៊ូវពុំព្យាយាមកាន់តាមក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលដោយស្មោះអស់ពីចិត្តទេ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត បាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
32
តាំងពីពេលនោះមក ព្រះអម្ចាស់ ចាប់ផ្ដើមកាត់បន្ថយទឹកដីអ៊ីស្រាអែល។ ព្រះបាទហាសែលជាស្ដេចស្រុកស៊ីរី វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រាអែល
33
គឺចាប់តាំងពីត្រើយខាងកើតទន្លេយ័រដាន់ ស្រុកកាឡាដទាំងមូល ស្រុកកាដ រូបេន និងម៉ាណាសេ ហើយចាប់តាំងពីអារ៉ូអ៊ើរដែលស្ថិតនៅមាត់ស្ទឹងអើណូន ព្រមទាំងស្រុកកាឡាដ និងបាសានផង។
34
រីឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេហ៊ូវ និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចគ្រប់យ៉ាងរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
35
ព្រះបាទយេហ៊ូវសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយព្រះបាទយ៉ូអាហាស ជាបុត្រ ឡើងស្នងរាជ្យ។
36
ព្រះបាទយេហ៊ូវសោយរាជ្យបានម្ភៃប្រាំបីឆ្នាំ នៅក្រុងសាម៉ារី។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25