bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Amos 4
Amos 4
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 5 →
1
ពួកជំទាវនៅក្រុងសាម៉ារីដែលប្រៀប ដូចជាគោញីនៅស្រុកបាសានអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ: អ្នករាល់គ្នាជិះជាន់ជនទុគ៌ត សង្កត់សង្កិនជនក្រីក្រ ហើយពោលទៅប្ដីរបស់ខ្លួនថា “ចូរយកស្រាមកផឹក!”។
2
ព្រះជាអម្ចាស់ មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គជាព្រះដ៏វិសុទ្ធថា៖ «នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នា ដូចដោតត្រី។
3
អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង តាមប្រឡោះកំពែងក្រុង ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
4
«ចូរទៅបេតអែល ហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ! ចូរទៅគីលកាល ហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ! ចូរធ្វើពិធីយញ្ញបូជានៅពេលព្រឹក! ហើយថ្វាយតង្វាយមួយភាគដប់ នៅថ្ងៃទីបី!
5
កូនចៅអ៊ីស្រាអែលអើយ ចូរធ្វើយញ្ញបូជាអរព្រះគុណជាមួយមេម្សៅ ចូរស្រែកប្រកាសក្ដែងៗថា អ្នករាល់គ្នាបានថ្វាយតង្វាយស្ម័គ្រចិត្ត ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
6
យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង របស់អ្នករាល់គ្នា ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
7
យើងបានធ្វើឲ្យអ្នករាល់គ្នាខ្វះទឹកភ្លៀង រហូតដល់បីខែមុនរដូវចម្រូត។ យើងបានឲ្យភ្លៀងធ្លាក់លើក្រុងមួយ តែក្រុងមួយទៀតគ្មានភ្លៀងទេ ចម្ការមួយទទួលទឹកភ្លៀង រីឯចម្ការមួយទៀតត្រូវស្ងួតហួតហែង ព្រោះតែគ្មានទឹកភ្លៀង។
8
ក្រុងពីរ ឬក្រុងបីនាំគ្នាទៅរកទឹកផឹក នៅក្រុងមួយទៀត តែគេគ្មានទឹកល្មម ដើម្បីសំរន់ការស្រេកទេ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
9
យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នា ស្កក និងមានក្រាស៊ី ហើយចម្ការដំណាំ ចម្ការទំពាំងបាយជូរ ចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
10
យើងបានធ្វើឲ្យជំងឺអាសន្នរោគ រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។ យើងបានឲ្យខ្មាំងប្រហារយុវជន របស់អ្នករាល់គ្នាដោយមុខដាវ ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។ យើងបានធ្វើឲ្យមានក្លិនអសោច សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
11
យើងបានបំផ្លាញអ្នករាល់គ្នា ដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុស ដែលគេយកចេញពីភ្លើង។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
12
ហេតុនេះ អ៊ីស្រាអែលអើយ យើងនឹងដាក់ទោសអ្នករាល់គ្នា។ អ៊ីស្រាអែលអើយ ដោយយើងសម្រេចដាក់ទោសអ្នករាល់គ្នាដូច្នេះ ចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នក!»។
13
មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់ ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ ព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹត ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី ព្រះអង្គមាននាមថា ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9