bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Daniel 10
Daniel 10
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
1
នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចរបស់ចក្រភពពែរ្ស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារ។ ព្រះបន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ លោកដានីយ៉ែលរិះគិតពិចារណាអំពីព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលលោកបានឃើញ។
2
នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។
3
ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។
4
នៅថ្ងៃទីម្ភៃបួននៃខែទីមួយ ពេលខ្ញុំស្ថិតនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេកែល
5
ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។
6
រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។
7
ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តហេតុដ៏អស្ចារ្យនេះតែម្នាក់ឯង ដ្បិតអស់អ្នកដែលនៅជាមួយខ្ញុំពុំបានឃើញទេ ពួកគេភិតភ័យជាខ្លាំង ហើយនាំគ្នារត់ពួនអស់។
8
ពេលខ្ញុំឃើញនិមិត្តហេតុដ៏អស្ចារ្យបំផុតនេះ ខ្ញុំនៅតែម្នាក់ឯង ទន់ដៃទន់ជើង ផ្ទៃមុខខ្ញុំក៏ស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។
9
ខ្ញុំបានឮលោកនិយាយ ហើយសំឡេងរបស់លោកធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ ឱនមុខដល់ដី។
10
ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំលុតជង្គង់ និងច្រត់ដៃឡើង ទាំងញាប់ញ័រ។
11
លោកនោះពោលមកខ្ញុំថា៖ «លោកដានីយ៉ែលអើយ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សុំពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនឹងថ្លែងប្រាប់លោក។ សុំក្រោកឈរនៅកន្លែងដែលលោកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមកជួបលោក»។ ពេលលោកកំពុងតែមានប្រសាសន៍ ខ្ញុំក៏ក្រោកឈរឡើងវិញ ទាំងញាប់ញ័រ។
12
លោកនោះពោលមកខ្ញុំទៀតថា៖ «លោកដានីយ៉ែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលលោកមានបំណងចង់យល់សេចក្ដីទាំងនោះ ហើយបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះរបស់លោក ទ្រង់ក៏ព្រះសណ្ដាប់ឮពាក្យរបស់លោក ហេតុនេះបានជាខ្ញុំមកជួបលោក។
13
ទេវតាថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា បានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះជាមួយស្ដេចនានារបស់ជនជាតិពែរ្ស។
14
ខ្ញុំមកពន្យល់ប្រាប់លោកឲ្យដឹងអំពីហេតុការណ៍ ដែលនឹងកើតមានចំពោះប្រជាជនរបស់លោក ទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សម្រាប់គ្រានោះដែរ»។
15
ពេលលោកកំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំឱនមុខចុះ នៅស្ងៀម
16
ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលស្ថិតនៅខាងមុខខ្ញុំនោះថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំប្របាទតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។
17
តើខ្ញុំប្របាទនិយាយទៅកាន់លោកម្ចាស់ដូចម្ដេចកើត បើឥឡូវនេះ ខ្ញុំប្របាទគ្មានកម្លាំងសោះ ហើយដង្ហើមរបស់ខ្ញុំប្របាទក៏ខ្សោយដែរ»។
18
ពេលនោះ លោកដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។
19
រួចហើយលោកពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលលោកមានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបលោកថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំប្របាទចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំប្របាទមានកម្លាំងហើយ»។
20
លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។
21
ប៉ុន្តែ ខ្ញុំចង់ជម្រាបលោកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងក្រាំងនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាទេវតាមីកែលជាទេវតាថែរក្សាអ៊ីស្រាអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12