bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Judges 14
Judges 14
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 15 →
1
ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងធីមណា នៅទីនោះ លោកបានឃើញស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់។
2
ពេលត្រឡប់មកដល់ផ្ទះវិញ លោកជម្រាបឪពុកម្ដាយថា៖ «ខ្ញុំពេញចិត្តស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់ នៅធីមណា។ សូមពុកម៉ែទៅស្ដីដណ្ដឹងនាងនោះឲ្យខ្ញុំផង ដ្បិតខ្ញុំចង់រៀបការជាមួយនាង»។
3
ឪពុកម្ដាយតបទៅលោកវិញថា៖ «ក្នុងក្រុមញាតិរបស់យើង ឬជនជាតិយើង តើគ្មានស្ត្រីក្រមុំទេឬ បានជាកូនចង់រៀបការជាមួយស្ត្រីជាតិភីលីស្ទីន ជាសាសន៍ដទៃទៅវិញដូច្នេះ?»។ ប៉ុន្តែ លោកសាំសុនពោលទៅកាន់ឪពុកថា៖ «សូមពុកទៅស្ដីដណ្ដឹងនាងឲ្យខ្ញុំមក ដ្បិតខ្ញុំពេញចិត្តតែនាងនេះម្នាក់ប៉ុណ្ណោះ»។
4
ឪពុកម្ដាយរបស់លោកសាំសុនមិនបានដឹងថា ព្រះអម្ចាស់ បណ្ដាលឲ្យលោកសាំសុនមានចិត្តដូច្នេះ ដើម្បីរកឱកាសបង្កជម្លោះជាមួយជនជាតិភីលីស្ទីន ព្រោះនៅជំនាន់នោះ ជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រាអែល។
5
លោកសាំសុនក៏ធ្វើដំណើរទៅធីមណាជាមួយឪពុកម្ដាយលោក។ លុះទៅដល់ត្រង់ចម្ការទំពាំងបាយជូរក្បែរធីមណា ស្រាប់តែមានសត្វសិង្ហស្ទាវមួយហក់មកលើលោកសាំសុន ទាំងគ្រហឹម។
6
រំពេចនោះ ព្រះវិញ្ញាណនៃ ព្រះអម្ចាស់ មកសណ្ឋិតលើលោក លោកក៏ចាប់ហែកសិង្ហនោះដោយដៃ ដូចគេហែកកូនពពែ។ លោកមិនបានរៀបរាប់ហេតុការណ៍នេះប្រាប់ឪពុកម្ដាយទេ។
7
លោកក៏បន្តដំណើរទៅដល់ធីមណា រួចនិយាយជាមួយស្ត្រីក្រមុំភីលីស្ទីននោះ លោកពេញចិត្តនឹងនាងណាស់។
8
ប៉ុន្មានថ្ងៃក្រោយមក លោកក៏ត្រឡប់មកធីមណាវិញ ដើម្បីរៀបការជាមួយនាង។ តាមផ្លូវលោកឆៀងចូលទៅមើលខ្មោចសិង្ហ ហើយឃើញសំបុកឃ្មុំនៅក្នុងខ្មោចសត្វនោះ ដែលមានទឹកឃ្មុំពេញ។
9
លោកបេះឃ្មុំកាន់នៅដៃ ដើរបណ្ដើរបរិភោគបណ្ដើរ ហើយពេលជួបឪពុកម្ដាយ លោកក៏យកឃ្មុំនោះជូនគាត់ពិសាដែរ ប៉ុន្តែ មិនបានជម្រាបថា លោកយកឃ្មុំពីក្នុងខ្មោចសិង្ហមកឡើយ។
10
ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។
11
ពេលជនជាតិភីលីស្ទីនឃើញលោក គេក៏ជ្រើសរើសយុវជនសាមសិបនាក់ ឲ្យមកកំដរលោក។
12
លោកសាំសុនពោលទៅកាន់ពួកអ្នកកំដរថា៖ «ខ្ញុំមានប្រស្នាមួយសម្រាប់អ្នករាល់គ្នា ប្រសិនបើអ្នកណាដោះស្រាយរួច ក្នុងអំឡុងពេលប្រាំពីរថ្ងៃនៃពិធីអាពាហ៍ពិពាហ៍នេះ ខ្ញុំនឹងជូនអាវសាមសិប និងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យសាមសិបបន្លាស់ថែមទៀត។
13
ប្រសិនបើដោះស្រាយមិនរួចទេ នោះអ្នករាល់គ្នាត្រូវប្រគល់អាវចំនួនសាមសិប និងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យចំនួនសាមសិបបន្លាស់មកឲ្យខ្ញុំ»។ ពួកគេពោលថា៖ «ចូរចោទប្រស្នារបស់អ្នកមក ពួកយើងចាំស្ដាប់»។
14
លោកសាំសុនក៏ឆ្លើយថា៖ «មានចំណីចេញពីអ្នកឆី ហើយមានអាផ្អែមចេញពីអាខ្លាំងតើជាអ្វី?»។ បីថ្ងៃក្រោយមក យុវជនទាំងនោះនៅតែដោះប្រស្នាពុំរួចដដែល។
15
លុះដល់ថ្ងៃទីប្រាំពីរ ពួកគេនាំគ្នាទៅគំរាមប្រពន្ធលោកសាំសុនថា៖ «ចូរទៅលួងលោមប្ដីរបស់នាងឲ្យបកស្រាយប្រស្នា រួចមកប្រាប់យើងឲ្យដឹងផង បើមិនដូច្នោះទេ យើងនឹងដុតនាង ព្រមទាំងក្រុមគ្រួសារនាងឲ្យស្លាប់ទាំងអស់គ្នា។ ពួកនាងអញ្ជើញយើងមក ដើម្បីប្លន់យើងឬ?»។
16
ប្រពន្ធលោកសាំសុនទៅនិយាយជាមួយប្ដី ទាំងយំថា៖ «បងមិនបានស្រឡាញ់ខ្ញុំទេ គឺបងស្អប់ខ្ញុំ! បងបានចោទប្រស្នាដល់ជនជាតិខ្ញុំ ដោយមិនបកស្រាយន័យឲ្យខ្ញុំដឹងសោះ!»។ លោកសាំសុនតបវិញថា៖ «សូម្បីតែឪពុកម្ដាយរបស់បង ក៏បងមិនបានបកស្រាយប្រស្នានេះឲ្យដឹងផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»។
17
ប្រពន្ធលោកយំរំអុកលោក ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ។ នៅថ្ងៃទីប្រាំពីរ ដោយនាងចេះតែរំអុកខ្លាំងពេក លោកសាំសុនក៏បកស្រាយប្រស្នាប្រាប់ប្រពន្ធ។ នាងប្រញាប់ប្រញាល់នាំចម្លើយទៅប្រាប់ជនជាតិរបស់នាង។
18
នៅថ្ងៃទីប្រាំពីរមុនពេលថ្ងៃលិច អ្នកក្រុងនាំគ្នាមកនិយាយជាមួយលោកសាំសុនថា៖ «តើមានអ្វីផ្អែមជាងទឹកឃ្មុំ? តើមានអ្វីខ្លាំងជាងសត្វសិង្ហ?»។ លោកក៏ឆ្លើយទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាមិនភ្ជួរដី ដោយប្រើគោញីរបស់ខ្ញុំទេនោះ អ្នកពុំអាចរកចម្លើយឃើញទេ»។
19
ដូច្នេះ ព្រះវិញ្ញាណនៃ ព្រះអម្ចាស់ បានមកសណ្ឋិតលើលោក ធ្វើឲ្យលោកមានកម្លាំងខ្លាំងក្លា។ លោកចុះទៅក្រុងអាសកាឡូន សម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ ហើយយកសម្លៀកបំពាក់របស់គេមកប្រគល់ឲ្យអស់អ្នកដែលបានបកស្រាយប្រស្នា។ បន្ទាប់មក ដោយខឹងខ្លាំងពេក លោកក៏វិលត្រឡប់ទៅផ្ទះឪពុករបស់លោកវិញ។
20
គេក៏លើកប្រពន្ធរបស់លោកទៅឲ្យបុរសម្នាក់ ដែលជាអ្នកកំដររបស់លោក។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21