bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Judges 18
Judges 18
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
1
នៅគ្រានោះ ស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ។ នៅគ្រាដដែលនោះ កុលសម្ព័ន្ធដាន់ស្វែងរកទឹកដីមួយកន្លែងសម្រាប់ពួកគេ ដ្បិតកុលសម្ព័ន្ធនេះពុំទាន់មានទឹកដី ដូចកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗឡើយ។
2
ដូច្នេះ កូនចៅដាន់ជ្រើសរើសមនុស្សក្នុងចំណោមពួកគេប្រាំនាក់ ដែលជាអ្នកចម្បាំងដ៏ជំនាញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ឲ្យទៅស៊ើបពិនិត្យមើលទឹកដី។ អ្នកទាំងនោះបានមកដល់តំបន់ភ្នំអេប្រាអ៊ីម ហើយពេលយប់ ពួកគេចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកមីកា។
3
នៅទីនោះ ពួកគេបានឮសំនៀងរបស់យុវបុរស ហើយដឹងថាគាត់ជាពួកលេវី ក៏នាំគ្នាចូលទៅនិយាយជាមួយគាត់ថា៖ «តើអ្នកណានាំលោកមកទីនេះ? តើលោកមកធ្វើអ្វីនៅកន្លែងនេះ? ហេតុអ្វីបានជាលោកនៅទីនេះ?»។
4
គាត់ឆ្លើយថា៖ «លោកមីកាបានជួយឧបត្ថម្ភខ្ញុំ គឺគាត់ឲ្យប្រាក់ខែខ្ញុំ និងឲ្យខ្ញុំធ្វើជាបូជាចារ្យរបស់គាត់»។
5
ពួកគេពោលថា៖ «បើដូច្នេះ សូមទូលសួរព្រះជាម្ចាស់មើល ដ្បិតយើងចង់ដឹងថា ដំណើរដែលយើងបានផ្ដើមធ្វើនេះនឹងទទួលលទ្ធផលយ៉ាងណា?»។
6
បូជាចារ្យឆ្លើយទៅពួកគេថា៖ «កុំភ័យបារម្ភអី! ព្រះអម្ចាស់ គង់ជាមួយអស់លោក ក្នុងដំណើររបស់អស់លោកហើយ»។
7
អ្នកទាំងប្រាំក៏បន្តដំណើរទៅមុខទៀត រហូតដល់ក្រុងឡាអ៊ីស។ នៅទីនោះ ពួកគេឃើញប្រជាជនរស់នៅ ដោយឥតបារម្ភអ្វីឡើយ គឺគេរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ដូចអ្នកស្រុកស៊ីដូន។ គ្មាននគរជិតខាងណាមករករឿង ហើយក៏គ្មាននរណាមកជិះជាន់សង្កត់សង្កិនដែរ។ ប៉ុន្តែ ប្រជាជននោះរស់នៅឆ្ងាយពីអ្នកស្រុកស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកផ្សេងទេ។
8
អ្នកទាំងប្រាំត្រឡប់ទៅសូរ៉ាស់ និងអែសថោលវិញ ហើយបងប្អូនរបស់គេសាកសួរថា ដំណើររបស់គេបានផលអ្វីខ្លះ។
9
ពួកគេតបវិញថា៖ «មក! ចូរយើងលើកទ័ពទៅវាយយកស្រុកឡាអ៊ីស ព្រោះយើងបានពិនិត្យឃើញថាជាទឹកដីល្អបំផុត។ ដូច្នេះ មិនត្រូវបង្អែបង្អង់ឡើយ ចូរប្រញាប់ចេញទៅវាយដណ្ដើមយកទឹកដីនោះ។
10
ពេលណាអ្នករាល់គ្នាទៅដល់ អ្នករាល់គ្នានឹងឃើញប្រជាជនមួយក្រុមរស់នៅដោយឥតបារម្ភអ្វីឡើយ។ ទឹកដីនោះធំទូលាយណាស់ ជាទឹកដីដ៏សម្បូណ៌សប្បាយ ឥតខ្វះអ្វីឡើយ ព្រះជាម្ចាស់បានប្រគល់មកអ្នករាល់គ្នាហើយ»។
11
ដូច្នេះ មនុស្សប្រាំមួយរយនាក់នៃកុលសម្ព័ន្ធដាន់ក៏នាំគ្នាប្រដាប់អាវុធចាកចេញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល។
12
ពួកគេទៅបោះទ័ពនៅខាងលិចគារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេហៅទីនោះថា “ជំរំដាន់” រហូតដល់សព្វថ្ងៃ។
13
ពីទីនោះ ពួកគេឡើងទៅតំបន់ភ្នំអេប្រាអ៊ីមរហូតដល់ផ្ទះលោកមីកា។
14
ពេលនោះ បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍នៅទឹកដីឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «បងប្អូនដឹងទេ ក្នុងចំណោមផ្ទះទាំងនេះ មានផ្ទះមួយដែលមានរូបបដិមា និងរូបចម្លាក់ជាច្រើន ព្រមទាំងរូបព្រះមួយ និងរូបសំណាកមួយទៀតធ្វើពីប្រាក់។ ដូច្នេះ បងប្អូនដឹងហើយថា ត្រូវធ្វើយ៉ាងណា»។
15
បន្ទាប់មក បុរសទាំងប្រាំក៏ដើរតម្រង់ទៅផ្ទះលោកមីកា ហើយចូលទៅសួរសុខទុក្ខយុវបុរសលេវី ដែលស្នាក់នៅក្នុងផ្ទះនោះ។
16
ក្នុងពេលជាមួយគ្នានោះ កូនចៅដាន់ទាំងប្រាំមួយរយនាក់ ដែលប្រដាប់អាវុធ ក៏ឈរនៅមាត់ច្រកចូលទៅផ្ទះដែរ។
17
បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍ នាំគ្នាចូលទៅក្នុងផ្ទះ យករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ធ្វើពីប្រាក់ទៀតផង។ ពេលនោះ បូជាចារ្យឈរនៅមាត់ច្រកជាមួយទាហានទាំងប្រាំមួយរយនាក់។
18
ដោយឃើញអ្នកទាំងប្រាំចូលទៅក្នុងផ្ទះលោកមីកា យករូបព្រះ រូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបសំណាកធ្វើពីប្រាក់ដូច្នេះ បូជាចារ្យក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាធ្វើអ្វីហ្នឹង?»។
19
ពួកគេឆ្លើយទៅគាត់វិញថា៖ «នៅឲ្យស្ងៀម កុំមាត់កអី! ចូរទៅជាមួយយើង ធ្វើជាបូជាចារ្យគ្រប់គ្រងលើពួកយើង! ចូរគិតមើល៍ តើលោកគួរធ្វើជាបូជាចារ្យសម្រាប់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាបូជាចារ្យសម្រាប់ពូជអំបូរមួយក្នុងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល?»។
20
បូជាចារ្យមានចិត្តត្រេកអរជាខ្លាំងចំពោះសំណូមពរនេះ គាត់យករូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបព្រះ រួចចូលទៅក្នុងចំណោមកងទ័ព។
21
ពួកគេបន្តដំណើរទៅមុខទៀត ដោយឲ្យក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់គេទៅមុន។
22
លុះពួកគេចាកចេញពីផ្ទះលោកមីកាទៅបានឆ្ងាយបន្តិច ទើបលោកមីកា និងអ្នកជិតខាងប្រមូលគ្នាដេញតាម។
23
ពេលនោះ ពួកលោកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអី បានជាប្រមូលគ្នាមកដូច្នេះ?»។
24
លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថាមានការអ្វីទៀតឬ?»។
25
កូនចៅដាន់នាំគ្នាតបទៅគាត់វិញថា៖ «កុំមកតវ៉ាជាមួយយើង ក្រែងលោមានគ្នាយើងខ្លះក្ដៅក្រហាយ ហើយវាយប្រហារអ្នក ធ្វើឲ្យអ្នក និងក្រុមគ្រួសារអ្នកត្រូវវិនាស»។
26
បន្ទាប់មក ពួកគេក៏បន្តដំណើរទៅមុខទៀត។ ដោយលោកមីកាឃើញថាពួកគេខ្លាំងពូកែជាង នោះគាត់ក៏បកក្រោយ វិលត្រឡប់ទៅផ្ទះវិញ។
27
ក្រោយពីដណ្ដើមយករបស់ដែលលោកមីកាបានធ្វើ និងនាំបូជាចារ្យរបស់គាត់មកជាមួយ កូនចៅដាន់ក៏ទៅវាយលុកក្រុងឡាអ៊ីស សម្លាប់រង្គាលប្រជាជនដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតទីក្រុងចោលថែមទៀតផង។
28
ឡាអ៊ីសជាក្រុងដែលស្ថិតនៅក្នុងជ្រលងភ្នំបេត-រេហូប ឆ្ងាយពីក្រុងស៊ីដូន ហើយអ្នកក្រុងនោះពុំមានទំនាក់ទំនងជាមួយនរណាទេ ហេតុនេះហើយបានជាគ្មាននរណាមកជួយពួកគេឡើយ។ កូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយក៏តាំងទីលំនៅនៅទីនោះទៅ។
29
ពួកគេប្ដូរឈ្មោះក្រុងឡាអ៊ីស ដែលគេធ្លាប់ហៅពីមុននោះដាក់ថា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេ ដែលត្រូវជាកូនរបស់លោកយ៉ាកុប។
30
កូនចៅដាន់បានយករូបព្រះមកតម្កល់សម្រាប់ថ្វាយបង្គំ ហើយតែងតាំងលោកយ៉ូណាថាន ជាកូនលោកគែរសូម ដែលត្រូវជាពូជពង្សរបស់លោកម៉ូសេឲ្យធ្វើជាបូជាចារ្យ សម្រាប់កុលសម្ព័ន្ធដាន់។ ពូជពង្សរបស់លោកយ៉ូណាថានបានបន្តតំណែងបូជាចារ្យ រហូតដល់ជំនាន់ដែលប្រជាជនត្រូវគេកៀរយកទៅជាឈ្លើយសឹក ។
31
ក្នុងអំឡុងពេលដែលពួកគេមានព្រះដំណាក់របស់ព្រះជាម្ចាស់នៅស៊ីឡូ ក៏ពួកគេនៅតែរក្សាទុករូបព្រះរបស់លោកមីកាជារៀងរហូត។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21