bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Lamentations 2
Lamentations 2
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
1
ម្ដេចក៏ព្រះអម្ចាស់ទ្រង់ ព្រះពិរោធខ្លាំងដូច្នេះ! ព្រះអង្គធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ព្រះអង្គធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រាអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ព្រះពិរោធ ព្រះអង្គមិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ព្រះបាទារបស់ព្រះអង្គទេ។
2
ព្រះអម្ចាស់បានកម្ទេចទីលំនៅទាំងប៉ុន្មាន របស់លោកយ៉ាកុប ដោយឥតត្រាប្រណី។ ក្នុងពេលព្រះអង្គក្រេវក្រោធ ព្រះអង្គរំលំកំពែងក្រុងរបស់ស្រុកយូដា។ ព្រះអង្គបានបន្ទាបបន្ថោកនគរ និងមេដឹកនាំរបស់នគរនេះ។
3
ក្នុងពេលព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រះអង្គបានបំបាក់កម្លាំងរបស់អ៊ីស្រាអែល ព្រះអង្គលែងជួយពួកគេ ឲ្យតទល់នឹងខ្មាំងសត្រូវទៀតហើយ។ ព្រះអង្គបានធ្វើឲ្យភ្លើងឆាបឆេះគ្រប់ទិសទី នៅក្នុងស្រុករបស់លោកយ៉ាកុប។
4
ព្រះអង្គយឹតធ្នូដូចគូសត្រូវ ព្រះអង្គលើកព្រះហស្ដប្រហារដូចបច្ចាមិត្ត ព្រះអង្គកម្ទេចអ្វីៗទាំងអស់ដែលមានតម្លៃ សម្រាប់យើង ព្រះអង្គជះព្រះពិរោធមកលើក្រុងស៊ីយ៉ូន ដូចភ្លើងឆេះរាលដាល។
5
ព្រះអម្ចាស់ធ្វើដូចជាខ្មាំងសត្រូវ ព្រះអង្គលេបបំបាត់អ៊ីស្រាអែល ព្រះអង្គលេបបំបាត់វិមាន ព្រះអង្គកម្ទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះ ព្រះអង្គធ្វើឲ្យប្រជាជនយូដាសោកសង្រេង និងយំថ្ងូរឥតមានពេលល្ហែ។
6
ព្រះអង្គកម្ទេចស្រុកទាំងមូលដែលជាចម្ការ របស់ព្រះអង្គ ព្រះអង្គកម្ទេចព្រះដំណាក់ និងព្រះពន្លារបស់ព្រះអង្គ។ ព្រះអម្ចាស់ ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃសប្ប័ទ*។ ដោយសារព្រះពិរោធរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យស្ដេច និងបូជាចារ្យត្រូវអាម៉ាស់។
7
ព្រះអម្ចាស់ បោះបង់ចោលអាសនៈរបស់ព្រះអង្គ ព្រះអង្គស្អប់ខ្ពើមទីសក្ការៈរបស់ព្រះអង្គ ព្រះអង្គបណ្ដោយខ្មាំងសត្រូវរំលំកំពែងក្រុង ពួកគេនាំគ្នាស្រែកជយឃោស នៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ដូចនៅថ្ងៃធ្វើពិធីបុណ្យធំមួយ។
8
ព្រះអម្ចាស់ សម្រេចរំលំកំពែងក្រុងស៊ីយ៉ូន ព្រះអង្គវាស់កំពែងនេះ ហើយព្រះអង្គមិនដកព្រះហស្ដមកវិញទេ ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន ព្រះអង្គបានធ្វើឲ្យប៉ម និងកំពែងក្រុង រំលំគរលើគ្នា។
9
ព្រះអង្គកម្ទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ក្រឹត្យវិន័យលែងមានទៀតហើយ សូម្បីតែពួកព្យាការីក៏លែងនិមិត្ត ឃើញការអស្ចារ្យពី ព្រះអម្ចាស់ ទៀតដែរ។
10
ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។
11
ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។
12
ពួកវាយំទារអាហារ និងទឹកពីម្ដាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។
13
ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន?
14
ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្ត ឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្ត ឥតបានការមកបញ្ឆោតនាង។
15
អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។
16
ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
17
ព្រះអម្ចាស់ សម្រេចតាមគម្រោងការរបស់ព្រះអង្គ ព្រះអង្គធ្វើតាមព្រះបន្ទូលដែលព្រះអង្គថ្លែងទុក តាំងពីយូរលង់ណាស់មកហើយ ព្រះអង្គបានកម្ទេចនាង ឥតត្រាប្រណី ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយ ដោយឃើញនាងបរាជ័យ ព្រះអង្គប្រទានកម្លាំង ឲ្យបច្ចាមិត្តរបស់នាង។
18
កំពែងក្រុងស៊ីយ៉ូនអើយ ចូរស្រែកអង្វរព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ចូរបង្ហូរទឹកភ្នែកឲ្យហូរដូចទឹកទន្លេ ចូរយំទាំងថ្ងៃ ទាំងយប់ ឥតស្រាកស្រាន្តសោះឡើយ។
19
ចូរក្រោកឡើង! ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ! ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់ ដោយឥតលាក់លៀមអ្វីឡើយ ចូរលើកដៃអង្វរព្រះអង្គ សូមទ្រង់ប្រណីសន្ដោសជីវិតក្មេងៗ ដែលដេកដួលនៅតាមផ្លូវ ព្រោះអត់ឃ្លាន។
20
ព្រះអម្ចាស់ អើយ ហេតុអ្វីបានជាព្រះអង្គ ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ សូមទតមើលចុះ! ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន! ពួកបូជាចារ្យ និងពួកព្យាការី ត្រូវគេសម្លាប់ នៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
21
ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវ ក្រមុំ កំលោះរបស់ខ្ញុំម្ចាស់ ស្លាប់ដោយមុខដាវ នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គប្រហារជីវិតពួកគេ ឥតត្រាប្រណី។
22
ព្រះអង្គបានហៅការព្រឺខ្លាចពីគ្រប់ទីកន្លែង មកគ្របសង្កត់លើខ្ញុំម្ចាស់ ដូចហៅខ្មាំងមកចូលរួមនៅថ្ងៃមានពិធីបុណ្យ។ នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធ គ្មាននរណាម្នាក់គេចខ្លួនរួចជីវិតឡើយ។ ប្រជាជនដែលខ្ញុំម្ចាស់ចិញ្ចឹមបីបាច់ ត្រូវខ្មាំងសត្រូវប្រហារអស់គ្មានសល់។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
All chapters:
1
2
3
4
5