bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Lamentations 3
Lamentations 3
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
1
ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនា នៅគ្រាដែលព្រះជាម្ចាស់ ទ្រង់ព្រះពិរោធ។
2
ព្រះអង្គបណ្ដើរខ្ញុំ ហើយនាំខ្ញុំទៅនៅក្នុងទីងងឹត គឺមិនមែនក្នុងពន្លឺឡើយ។
3
ជារៀងរាល់ថ្ងៃ ព្រះអង្គលើកព្រះហស្ដ វាយខ្ញុំ ហើយវាយទៀត។
4
ព្រះអង្គវាយខ្ញុំដាច់សាច់ដាច់ស្បែក ព្រះអង្គវាយបំបាក់ឆ្អឹងរបស់ខ្ញុំ។
5
ព្រះអង្គយកការឈឺចាប់ និងទុក្ខវេទនា មករុំព័ទ្ធជុំវិញខ្ញុំ។
6
ព្រះអង្គទុកឲ្យខ្ញុំរស់នៅក្នុងទីងងឹត ដូចអស់អ្នកដែលស្លាប់តាំងពីយូរមកហើយ។
7
ព្រះអង្គចងខ្ញុំជាប់នឹងជញ្ជាំង ដើម្បីកុំឲ្យខ្ញុំចេញរួច ព្រះអង្គយកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។
8
ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ តែព្រះអង្គឃាត់ឃាំងគេ មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
9
ព្រះអង្គដាក់ផ្ទាំងថ្មរាំងផ្លូវខ្ញុំ ព្រះអង្គបានពង្វាងផ្លូវខ្ញុំ។
10
ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំ និងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។
11
ព្រះអង្គដេញខ្ញុំចេញពីផ្លូវ ព្រះអង្គហែកសាច់ខ្ញុំ ព្រមទាំងធ្វើឲ្យខ្ញុំត្រូវអន្តរាយ។
12
ព្រះអង្គយឹតធ្នូ ហើយបាញ់ព្រួញតម្រង់មកខ្ញុំ។
13
ព្រះអង្គយកព្រួញទាំងអស់ ពីបំពង់របស់ព្រះអង្គ បាញ់ទម្លុះរូបកាយខ្ញុំ។
14
ប្រជាជនរបស់ខ្ញុំទាំងមូលសើចចំអកឲ្យខ្ញុំ រៀងរាល់ថ្ងៃ ពួកគេច្រៀងឡកឡឺយដាក់ខ្ញុំ។
15
ព្រះអង្គឲ្យខ្ញុំបរិភោគបន្លែដ៏ជូរចត់ ព្រះអង្គឲ្យខ្ញុំផឹកទឹកដែលមានជាតិពុល។
16
ព្រះអង្គឲ្យខ្ញុំខាំថ្មបាក់ធ្មេញ ព្រះអង្គធ្វើឲ្យខ្ញុំដួលផ្កាប់មុខនៅក្នុងផេះ។
17
ព្រះអង្គធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំ ហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។
18
ខ្ញុំក៏ពោលថា “ខ្ញុំលែងមានអ្វីជាទីពឹងហើយ សូម្បីតែសេចក្ដីសង្ឃឹមរបស់ខ្ញុំលើ ព្រះអម្ចាស់ ក៏លែងមានទៀតដែរ”។
19
ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល ដែលខ្ញុំជួបប្រទះ នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
20
ទោះបីខ្ញុំខំបំភ្លេចទុក្ខលំបាកនេះក្ដី ក៏ខ្ញុំនៅតែនឹកឃើញជានិច្ច។
21
តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗ ដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ
22
គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរស របស់ ព្រះអម្ចាស់ ដែលមិនចេះរលត់។ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ចំពោះខ្ញុំ ឥតទីបញ្ចប់។
23
ព្រះអង្គតែងតែសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យអាណិតអាសូរនេះ សាជាថ្មីរៀងរាល់ព្រឹក ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ មានទំហំធំពន់ពេកក្រៃ។
24
ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី ក្រៅពី ព្រះអម្ចាស់ ទេ ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។
25
ព្រះអម្ចាស់ មានព្រះហឫទ័យសប្បុរស ចំពោះអ្នកដែលពឹងផ្អែកលើព្រះអង្គ និងចំពោះអ្នកដែលស្វែងរកព្រះអង្គ។
26
ការតាំងចិត្តស្ងប់ស្ងៀម រង់ចាំ ព្រះអម្ចាស់ យាងមកសង្គ្រោះ នោះពិតជាការល្អប្រពៃមែន។
27
ជាការប្រពៃណាស់ដែលមនុស្ស ទទួលការលត់ដំតាំងពីក្មេងទៅ។
28
ពេលណាព្រះអង្គធ្វើទោស យើងត្រូវអង្គុយយ៉ាងស្ងៀមស្ងាត់ ដាច់ឡែកតែឯង
29
ហើយក្រាបចុះ ឱនមុខដល់ដី ធ្វើដូច្នេះ ប្រហែលជាមានសេចក្ដីសង្ឃឹម។
30
ត្រូវបែរថ្ពាល់ឲ្យគេទះ និងទ្រាំឲ្យគេជេរប្រមាថចុះ
31
ដ្បិត ព្រះអម្ចាស់ មិនបោះបង់ចោលយើង រហូតឡើយ។
32
ទោះបីព្រះអង្គដាក់ទោសក្ដី ព្រះអង្គនៅតែអាណិតមេត្តាដដែល ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ធំពន់ពេកក្រៃ។
33
ព្រះអង្គមិនសប្បាយព្រះហឫទ័យនឹង ដាក់ទោស ឬធ្វើទណ្ឌកម្មមនុស្សម្នាទេ។
34
ពេលគេជិះជាន់ធ្វើបាបអស់អ្នកដែល ជាប់ជាឈ្លើយក្នុងស្រុកណាមួយ
35
ពេលគេរំលោភលើសិទ្ធិមនុស្ស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
36
ពេលគេកាត់ក្ដីមនុស្សដោយអយុត្តិធម៌ ព្រះអម្ចាស់ទតឃើញទាំងអស់!
37
ពេលព្រះអម្ចាស់បង្គាប់អ្វីមួយ ការនោះត្រូវតែកើតឡើង ក្រៅពីព្រះអង្គ គ្មាននរណាធ្វើដូច្នេះបានទេ។
38
សុខ ឬទុក្ខសុទ្ធតែចេញមកពីព្រះឱស្ឋរបស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
39
ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្ដី ក៏ព្រះអង្គទុកឲ្យគេនៅរស់ដដែល ដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ!
40
តោងយើងពិនិត្យពិច័យ និងស្ទង់មើល កិរិយាមារយាទរបស់ខ្លួន ហើយបែរចិត្តគំនិតមករក ព្រះអម្ចាស់ វិញ។
41
ពេលយើងលើកដៃអធិស្ឋាន*រកព្រះជាម្ចាស់ ដែលគង់នៅស្ថានបរមសុខ* តោងយើងផ្ចង់ចិត្តទៅរកព្រះអង្គដែរ។
42
ព្រះអម្ចាស់អើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយបះបោរប្រឆាំងនឹងព្រះអង្គ ព្រះអង្គមិនអត់ទោសឲ្យយើងខ្ញុំទេ។
43
ព្រះអង្គតាមប្រហារជីវិតយើងខ្ញុំ ព្រះពិរោធបានបាំងព្រះអង្គមិនឲ្យ ត្រាប្រណីយើងខ្ញុំ។
44
ព្រះអង្គពួននៅក្នុងពពក* ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូលអង្វរ ឮទៅដល់ព្រះអង្គឡើយ។
45
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំក្លាយទៅជា សំរាម ដែលគ្មាននរណារាប់រក ក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
46
ខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ នាំគ្នាជេរប្រមាថយើងខ្ញុំ។
47
យើងខ្ញុំជួបប្រទះតែគ្រោះកាច ការភ័យខ្លាច និងការវិនាសអន្តរាយ។
48
ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹង ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។
49
ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរ និងឥតស្រាកស្រាន្ត
50
រហូតទាល់តែ ព្រះអម្ចាស់ ទតឃើញ ពីស្ថានបរមសុខ។
51
ចិត្តខ្ញុំសោកសៅអាណិតស្រីក្រមុំទាំងប៉ុន្មាន នៅក្នុងក្រុងរបស់ខ្ញុំ។
52
អស់អ្នកដែលតាំងខ្លួនជាសត្រូវរបស់ខ្ញុំ ដោយឥតហេតុផល ដេញតាមប្រហារខ្ញុំ ដូចតាមបាញ់សត្វស្លាប។
53
ពួកគេបោះខ្ញុំក្នុងអណ្ដូង រួចយកថ្មគ្របពីលើ ដើម្បីឲ្យខ្ញុំថប់ដង្ហើម។
54
ពេលនោះ ទឹកលិចក្បាលខ្ញុំ ខ្ញុំពោលថា ខ្ញុំស្លាប់ហើយ!
55
ឱ ព្រះអម្ចាស់ អើយ ទូលបង្គំអង្វររកព្រះនាម របស់ព្រះអង្គពីបាតអណ្ដូងនោះមក។
56
ព្រះអង្គព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំ ស្រែកអង្វរថា: “សូមកុំបែរព្រះកាណ៌ចេញពីទូលបង្គំឡើយ សូមស្ដាប់សម្រែកអង្វររបស់ទូលបង្គំ សូមជួយទូលបង្គំផង!”។
57
នៅថ្ងៃដែលទូលបង្គំអង្វររកព្រះអង្គ ព្រះអង្គយាងចូលមកជិតទូលបង្គំ ព្រះអង្គមានព្រះបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
58
ព្រះអម្ចាស់អើយ ព្រះអង្គរកយុត្តិធម៌ឲ្យទូលបង្គំ ព្រះអង្គបានលោះជីវិតទូលបង្គំមកវិញ។
59
ព្រះអម្ចាស់ អើយ ព្រះអង្គបានទតឃើញពួកគេ សង្កត់សង្កិនទូលបង្គំ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
60
ព្រះអង្គបានទតឃើញការសងសឹករបស់ពួកគេ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងទូលបង្គំ។
61
ព្រះអម្ចាស់ អើយ ព្រះអង្គបានឮពាក្យដែលពួកគេជេរប្រមាថ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងទូលបង្គំ។
62
ព្រះអង្គបានឮពួកគេនិយាយ ហើយក៏ឮពួកគេគិតគូរគម្រោងការ ប្រឆាំងនឹងទូលបង្គំដែរ។
63
សូមទតមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្ដី ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ។
64
ឱ ព្រះអម្ចាស់ អើយ សូមតបស្នងទៅពួកគេវិញ ស្របតាមអំពើដែលពួកគេប្រព្រឹត្ត។
65
សូមធ្វើឲ្យពួកគេមានចិត្តរឹងរូស ហើយដាក់បណ្ដាសាពួកគេទៅ។
66
ព្រះអង្គដេញតាមពួកគេ ទាំងព្រះពិរោធ ហើយប្រល័យជីវិតពួកគេឲ្យបាត់សូន្យ ពីផែនដីនេះ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
All chapters:
1
2
3
4
5