bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Proverbs 10
Proverbs 10
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 11 →
1
សុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនខិលខូចធ្វើឲ្យម្ដាយព្រួយបារម្ភ។
2
ទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើឲ្យចម្រុងចម្រើនឡើយ មានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះ ទើបសង្គ្រោះជីវិតបាន។
3
ព្រះអម្ចាស់ មិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានទេ តែព្រះអង្គមិនបំពេញតាមការលោភលន់របស់មនុស្សទុច្ចរិតឡើយ។
4
មនុស្សខ្ជិលនាំឲ្យខ្លួនក្រ មនុស្សឧស្សាហ៍នាំឲ្យខ្លួនមាន។
5
អ្នកណាប្រមូលស្បៀងទុកនៅរដូវចម្រូត អ្នកនោះជាមនុស្សចេះគិតគូរ រីឯអ្នកដែលគិតតែដេកនៅរដូវចម្រូត ជាមនុស្សគួរឲ្យមើលងាយ។
6
មនុស្សសុចរិតរមែងទទួលពរ រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
7
គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
8
មនុស្សមានប្រាជ្ញាតែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
9
អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត រីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
10
អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
11
ពាក្យសម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
12
ចិត្តស្អប់រមែងបង្កជម្លោះ រីឯចិត្តស្រឡាញ់រមែងគ្របបាំងកំហុសទាំងអស់។
13
គេអាចសម្គាល់មនុស្សមានប្រាជ្ញា តាមរយៈពាក្យសម្ដីដ៏ឆ្លាតវាងវៃ រីឯមនុស្សនិយាយដោយឥតគិតពិចារណា រមែងត្រូវរំពាត់។
14
អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ រីឯពាក្យសម្ដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។
15
ទ្រព្យសម្បត្តិរបស់អ្នកមានប្រៀបបាននឹងក្រុងមួយដែលមានកំពែងរឹងមាំ រីឯភាពទុគ៌តរបស់អ្នកក្រខ្សត់ រមែងនាំឲ្យគេវិនាស។
16
មនុស្សសុចរិតធ្វើការ ដើម្បីចិញ្ចឹមជីវិត រីឯមនុស្សទុច្ចរិតធ្វើការបានប្រាក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់។
17
អ្នកណាប្រតិបត្តិតាមដំបូន្មាន អ្នកនោះដើរទៅកាន់ផ្លូវជីវិត រីឯអ្នកដែលមិនព្រមទទួលការស្ដីប្រដៅរមែងវង្វេងផ្លូវ។
18
អ្នកណាលាក់ចិត្តស្អប់ អ្នកនោះជាមនុស្សនិយាយកុហក រីឯអ្នកមួលបង្កាច់គេជាមនុស្សល្ងីល្ងើ។
19
និយាយច្រើននាំតែមានបាបច្រើន រីឯអ្នកដែលចេះទប់សម្ដីជាអ្នកមានប្រាជ្ញា។
20
ពាក្យសម្ដីរបស់មនុស្សសុចរិត មានតម្លៃស្មើនឹងប្រាក់សុទ្ធ តែចិត្តគំនិតរបស់មនុស្សពាល គ្មានតម្លៃអ្វីសោះ។
21
ពាក្យសម្ដីរបស់មនុស្សសុចរិត តែងតែផ្ដល់ប្រយោជន៍ឲ្យមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើតែងតែស្លាប់ ដោយខ្វះការពិចារណា។
22
មានតែព្រះពរមកពី ព្រះអម្ចាស់ ទេ ដែលធ្វើឲ្យមនុស្សចម្រុងចម្រើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
23
មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកម្សាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។
24
មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី ព្រះជាម្ចាស់រមែងប្រទានឲ្យ។
25
ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
26
ម្ជូរធ្វើឲ្យស្រកៀរធ្មេញ ផ្សែងធ្វើឲ្យផ្សាភ្នែក រីឯកូនឈ្នួលកម្ជិលក៏ធ្វើឲ្យចៅហ្វាយមួម៉ៅដែរ។
27
មនុស្សគោរពកោតខ្លាច ព្រះអម្ចាស់ តែងតែមានអាយុយឺនយូរ រីឯមនុស្សពាលមានអាយុខ្លី។
28
សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។
29
ព្រះអម្ចាស់ ជាបន្ទាយការពារមនុស្សទៀងត្រង់ តែព្រះអង្គបំផ្លាញមនុស្សពាលដែលប្រព្រឹត្តអំពើអាក្រក់។
30
មនុស្សសុចរិតមិនត្រូវរង្គើឡើយ រីឯមនុស្សពាលវិញពុំអាចរស់នៅលើផែនដីបានទេ។
31
ពាក្យសម្ដីរបស់មនុស្សសុចរិតតែងតែផ្ដល់ប្រាជ្ញា រីឯអណ្ដាតរបស់មនុស្សពាលវិញ ត្រូវតែកាត់ចោល។
32
មនុស្សសុចរិតរមែងពោលពាក្យដែលធ្វើឲ្យគេពេញចិត្ត រីឯមនុស្សពាលតែងតែពោលពាក្យអាស្រូវ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31