bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Ephesians 3
Ephesians 3
Khmer 2012 (Khmer Christian Bible)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
1
ហេតុនេះហើយខ្ញុំប៉ូល ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូ សម្រាប់អ្នករាល់គ្នាដែលជាសាសន៍ដទៃ
2
អ្នករាល់គ្នាពិតជាបានឮហើយអំពីតួនាទីមើលការខុសត្រូវ ដែលជាព្រះគុណរបស់ព្រះជាម្ចាស់បានប្រទានមកឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា
3
គឺព្រះអង្គបានបង្ហាញឲ្យខ្ញុំស្គាល់អាថ៌កំបាំងតាមរយៈការបើកសំដែងដូចដែលខ្ញុំបានសរសេរដោយសង្ខេបរួចហើយ
4
កាលអ្នករាល់គ្នាអានសេចក្ដីនោះ អ្នករាល់គ្នាអាចយល់បានអំពីចំណេះរបស់ខ្ញុំចំពោះអាថ៌កំបាំងរបស់ព្រះគ្រិស្ដ
5
ដែលមិនបានបង្ហាញឲ្យកូនចៅមនុស្សជំនាន់មុនៗស្គាល់ ដូចដែលបានបើកសំដែងដល់ពួកសាវក និងពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គនាពេលបច្ចុប្បន្ននេះតាមរយៈព្រះវិញ្ញាណឡើយ។
6
តាមរយៈដំណឹងល្អពួកសាសន៍ដទៃត្រលប់ជាអ្នករួមស្នងមរតក ជាអ្នករួមក្នុងរូបកាយតែមួយ ហើយជាអ្នករួមចំណែកសេចក្ដីសន្យានៅក្នុងព្រះគ្រិស្ដយេស៊ូ
7
ហើយខ្ញុំបានត្រលប់ជាអ្នកបម្រើដំណឹងល្អនេះតាមរយៈអំណោយទាន ជាព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យខ្ញុំស្របទៅតាមអំណាចដ៏មានអានុភាពរបស់ព្រះអង្គ។
8
ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន
9
និងឲ្យបំភ្លឺដល់មនុស្សទាំងអស់អំពីអ្វីដែលជាគម្រោងការអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីអស់កល្បនៅក្នុងព្រះជាម្ចាស់ ជាព្រះដែលបានបង្កើតអ្វីៗទាំងអស់
10
ដើម្បីបង្ហាញឲ្យការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដែលនៅស្ថានសួគ៌ស្គាល់ប្រាជ្ញារបស់ព្រះជាម្ចាស់ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ
11
ស្របទៅតាមគម្រោងការដ៏អស់កល្បដែលព្រះអង្គធ្វើនៅក្នុងព្រះគ្រិស្ដយេស៊ូដែលជាព្រះអម្ចាស់នៃយើង។
12
នៅក្នុងព្រះអង្គ យើងមានសេចក្ដីក្លាហាន និងមានផ្លូវទៅព្រះជាម្ចាស់ដោយការទុកចិត្ដតាមរយៈជំនឿលើព្រះអង្គ។
13
ដូច្នេះ សូមអ្នករាល់គ្នាកុំរសាយចិត្ដដោយព្រោះតែសេចក្ដីវេទនារបស់ខ្ញុំសម្រាប់អ្នករាល់គ្នានេះឡើយ ដ្បិតគឺជាសេចក្ដីរុងរឿងរបស់អ្នករាល់គ្នាទេ។
14
ហេតុនោះហើយ បានជាខ្ញុំលុតជង្គង់នៅចំពោះមុខព្រះវរបិតា
15
ដែលគ្រួសារទាំងអស់ ទាំងនៅស្ថានសួគ៌ និងផែនដីមានឈ្មោះមកពីព្រះអង្គ
16
សូមឲ្យព្រះអង្គប្រទានឲ្យមនុស្សខាងក្នុងរបស់អ្នករាល់គ្នារឹងមាំឡើងដោយសារអំណាចតាមរយៈវិញ្ញាណរបស់ព្រះអង្គស្របទៅតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ
17
ដើម្បីឲ្យព្រះគ្រិស្ដគង់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាតាមរយៈជំនឿ ហើយសូមឲ្យអ្នករាល់គ្នាដែលត្រូវបានចាក់ឫស និងចាក់គ្រឹះនៅក្នុងសេចក្ដីស្រឡាញ់
18
អាចយល់ច្បាស់ជាមួយពួកបរិសុទ្ធទាំងអស់អំពីទទឹង បណ្ដោយ ជម្រៅ និងកម្ពស់
19
ព្រមទាំងស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដដែលហួសពីការយល់ដឹង ដើម្បីឲ្យអ្នករាល់គ្នាបានពេញរហូតដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះជាម្ចាស់។
20
សូមឲ្យព្រះអង្គដែលអាចធ្វើលើសលប់ហួសពីសេចក្ដីទាំងឡាយដែលយើងសុំ ឬគិត ស្របតាមអំណាចដែលកំពុងធ្វើការនៅក្នុងយើង
21
បានប្រកបដោយសិរីរុងរឿងនៅក្នុងក្រុមជំនុំ និងនៅក្នុងព្រះគ្រិស្ដយេស៊ូគ្រប់ជំនាន់ អស់កល្បជានិច្ច អាម៉ែន។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
All chapters:
1
2
3
4
5
6