bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Ephesians 5
Ephesians 5
Khmer 2012 (Khmer Christian Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
1
ដូច្នេះ ចូរយកតម្រាប់តាមព្រះជាម្ចាស់ដូចជាកូនដ៏ជាទីស្រឡាញ់ចុះ
2
ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជាដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
3
រីឯអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង ឬសេចក្ដីលោភលន់ នោះមិនត្រូវឲ្យមានឮនិយាយក្នុងចំណោមអ្នករាល់គ្នាឡើយ ដើម្បីឲ្យសមជាពួកបរិសុទ្ធ
4
ហើយរឿងគួរខ្មាស សំដីចម្កួត ឬសំដីកំប្លែងអាសអាភាស ក៏មិនត្រូវឲ្យមានដែរ ព្រោះសេចក្ដីទាំងនោះមិនសមរម្យទេ ប៉ុន្ដែចូរមានសំដីអរព្រះគុណវិញ។
5
ចូរអ្នករាល់គ្នាដឹង ហើយយល់ការនេះចុះថា អស់អ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ឬមនុស្សស្មោកគ្រោក ឬមនុស្សលោភលន់ដែលជាអ្នកថ្វាយបង្គំរូបព្រះ គ្មានមរតកនៅក្នុងនគររបស់ព្រះគ្រិស្ដ និងព្រះជាម្ចាស់ទេ។
6
កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតដោយព្រោះសេចក្ដីទាំងនេះ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់កើតមានចំពោះពួកកូនៗដែលមិនស្ដាប់បង្គាប់។
7
ដូច្នេះ ចូរកុំរួមចំណែកជាមួយពួកគេឡើយ។
8
ព្រោះកាលពីមុនអ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺនៅក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យដូចជាកូនរបស់ពន្លឺចុះ
9
ដ្បិតផលផ្លែរបស់ពន្លឺមាននៅក្នុងគ្រប់ទាំងសេចក្ដីល្អ សេចក្ដីសុចរិត និងសេចក្ដីពិត
10
ព្រមទាំងពិនិត្យឲ្យដឹងនូវអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
11
កុំចូលរួមក្នុងកិច្ចការនៃសេចក្ដីងងឹតដែលគ្មានផលផ្លែនោះឡើយ ប៉ុន្ដែត្រូវលាតត្រដាងកិច្ចការទាំងនោះវិញ
12
ព្រោះកិច្ចការទាំងឡាយដែលគេបានប្រព្រឹត្តដោយសម្ងាត់នោះ សូម្បីតែនិយាយក៏គួរឲ្យខ្មាសទៅហើយ។
13
ប៉ុន្ដែអ្វីៗទាំងអស់នឹងត្រូវលាតត្រដាងឲ្យឃើញដោយសារពន្លឺ
14
ព្រោះជាពន្លឺទេតើដែលបង្ហាញឲ្យឃើញអ្វីៗទាំងអស់។ ដូច្នេះហើយ បានជាមានសេចក្ដីចែងទុកមកថា ចូរក្រោកឡើង អ្នកដែលដេកលក់អើយ! ចូរក្រោកចេញពីពួកមនុស្សស្លាប់មក នោះព្រះគ្រិស្ដនឹងចាំងពន្លឺមកលើអ្នក។
15
ដូច្នេះ ចូរប្រយ័ត្នឲ្យមែនទែនអំពីរបៀបដែលអ្នករាល់គ្នារស់នៅ មិនមែនដូចជាមនុស្សគ្មានប្រាជ្ញាទេ ប៉ុន្ដែដូចជាមនុស្សមានប្រាជ្ញាវិញ
16
ទាំងចេះប្រើប្រាស់ពេលវេលាផង ពីព្រោះសម័យនេះអាក្រក់ណាស់។
17
ដូច្នេះ កុំល្ងង់ឡើយ ចូរយល់អំពីអ្វីដែលជាបំណងរបស់ព្រះអម្ចាស់។
18
កុំស្រវឹងស្រា ដែលនាំឲ្យប្រព្រឹត្ដផ្ដេសផ្ដាសឡើយ ប៉ុន្តែចូរឲ្យបានពេញដោយព្រះវិញ្ញាណ
19
ហើយនិយាយគ្នាទៅវិញទៅមកដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ព្រមទាំងច្រៀង និងសរសើរព្រះអម្ចាស់ចេញពីចិត្តរបស់អ្នករាល់គ្នាចុះ
20
ហើយអរព្រះគុណព្រះជាម្ចាស់ជាព្រះវរបិតាជានិច្ចសម្រាប់គ្រប់ការទាំងអស់ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង
21
ព្រមទាំងចុះចូលនឹងគ្នាទៅវិញទៅមកដោយការកោតខ្លាចព្រះគ្រិស្ដ។
22
ប្រពន្ធរាល់គ្នាអើយ! ចូរចុះចូលនឹងប្ដីរបស់ខ្លួនឲ្យដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ
23
ដ្បិតប្ដីជាក្បាលរបស់ប្រពន្ធដូចជាព្រះគ្រិស្ដជាព្រះសិររបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ក៏ជាព្រះអង្គសង្គ្រោះរបស់រូបកាយដែរ។
24
ដូច្នេះ ក្រុមជំនុំចុះចូលនឹងព្រះគ្រិស្ដជាយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់ជាយ៉ាងនោះដែរ។
25
ប្ដីរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធឲ្យដូចជាព្រះគ្រិស្ដស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ
26
ដើម្បីឲ្យព្រះអង្គញែកក្រុមជំនុំជាបរិសុទ្ធ ទាំងបានសំអាតដោយលាងនឹងទឹក និងដោយព្រះបន្ទូល
27
ហើយដើម្បីឲ្យព្រះអង្គបានថ្វាយក្រុមជំនុំដែលប្រកបដោយសិរីរុងរឿងនោះដល់អង្គទ្រង់ ដោយគ្មានស្លាកស្នាម គ្មានជ្រីវជ្រួញ ឬអ្វីមួយយ៉ាងនោះឡើយ គឺឲ្យបានបរិសុទ្ធ និងឥតបន្ទោសបាន។
28
ដូច្នេះ ប្ដីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួនឲ្យដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះក៏ស្រឡាញ់ខ្លួនឯងដែរ
29
ដ្បិតមិនដែលមានអ្នកណាស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេចិញ្ចឹម ហើយថ្នាក់ថ្មមវាដូចជាព្រះគ្រិស្ដបានធ្វើចំពោះក្រុមជំនុំដែរ
30
ពីព្រោះយើងជាអវយវៈនៃរូបកាយរបស់ព្រះអង្គ។
31
ដោយហេតុនេះ បានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ។
32
សេចក្ដីអាថ៌កំបាំងនេះជ្រាលជ្រៅណាស់ ប៉ុន្ដែខ្ញុំនិយាយនេះសំដៅលើព្រះគ្រិស្ដ និងក្រុមជំនុំប៉ុណ្ណោះ។
33
ទោះជាយ៉ាងណាក្ដី ចូរអ្នករាល់គ្នាស្រឡាញ់ប្រពន្ធរបស់ខ្លួនរៀងៗខ្លួនឲ្យដូចជាស្រឡាញ់ខ្លួនឯងចុះ ហើយប្រពន្ធត្រូវគោរពប្ដី។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
All chapters:
1
2
3
4
5
6