bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Luke 20
Luke 20
Khmer 2012 (Khmer Christian Bible)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 21 →
1
ថ្ងៃមួយនៅពេលព្រះអង្គកំពុងបង្រៀនប្រជាជននៅក្នុងព្រះវិហារ និងប្រកាសដំណឹងល្អនោះ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានក្រោកឈរឡើង
2
ទូលសួរថា៖ «ចូរប្រាប់យើងមក តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចនេះដល់អ្នក?»
3
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំណួរដែរ ចូរប្រាប់ខ្ញុំមក
4
តើពិធីជ្រមុជទឹករបស់លោកយ៉ូហានមកពីស្ថានសួគ៌ ឬមកពីមនុស្ស?»
5
ពួកគេក៏ពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
6
ប៉ុន្ដែបើយើងឆ្លើយថា មកពីមនុស្ស នោះប្រជាជនទាំងអស់មុខជាចោលយើងនឹងដុំថ្ម ព្រោះគេរាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូល»
7
ពួកគេក៏ទូលឆ្លើយថា៖ «មិនដឹងមកពីណាទេ»
8
ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី»។
9
ព្រះអង្គចាប់ផ្ដើមមានបន្ទូលប្រាប់ប្រជាជនពីរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅអស់រយៈពេលយ៉ាងយូរ។
10
លុះដល់រដូវប្រមូលផល គាត់ក៏ចាត់បាវបម្រើម្នាក់ឲ្យទៅឯពួកអ្នកចម្ការ ដើម្បីឲ្យពួកគេចែកផលនៃចម្ការទំពាំងបាយជូរដល់គាត់ ប៉ុន្ដែពួកអ្នកចម្ការបានវាយបណ្ដេញបាវនោះឲ្យមកវិញដោយដៃទទេ។
11
គាត់ក៏បន្ដចាត់បាវបម្រើម្នាក់ទៀតឲ្យទៅ ប៉ុន្ដែពួកគេបានវាយបាវបម្រើនោះ ទាំងប្រមាថទៀតផង ហើយបណ្ដេញឲ្យមកវិញដោយដៃទទេ។
12
គាត់ក៏បន្ដចាត់អ្នកទីបីឲ្យទៅ ប៉ុន្ដែពួកគេបានវាយម្នាក់នេះឲ្យរបួសដែរ ហើយបោះទៅខាងក្រៅ។
13
ម្ចាស់ចម្ការទំពាំងបាយជូរក៏និយាយថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅ ប្រហែលជាពួកគេគោរពកូននេះ។
14
ប៉ុន្ដែកាលពួកអ្នកចម្ការឃើញ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ មរតកទាំងអស់នឹងត្រលប់ជារបស់យើងហើយ។
15
ពួកគេក៏បោះកូនប្រុសនោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។ បន្ទាប់មក តើម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេចចំពោះពួកគេ?
16
គាត់នឹងមកសម្លាប់ពួកអ្នកចម្ការទាំងនេះវិញ ហើយឲ្យចម្ការទំពាំងបាយជូរនោះទៅអ្នកចម្ការផ្សេងទៀត»។ ពេលឮដូច្នេះ ពួកគេនិយាយថា៖ «សូមកុំឲ្យមានរឿងបែបនេះកើតឡើងឡើយ»
17
ព្រះអង្គក៏មើលទៅពួកគេទាំងមានបន្ទូលថា៖ «ចុះតើសេចក្ដីដែលចែងទុកមកថា ថ្មដែលជាងសំណង់បោះបង់ចោលនោះបានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុងវិញ មានន័យយ៉ាងដូចម្ដេច?
18
អ្នកណាធ្លាក់លើថ្មនេះ អ្នកនោះនឹងត្រូវបាក់បែក ហើយប្រសិនបើថ្មនេះធ្លាក់លើអ្នកណាវិញ វានឹងកិនកម្ទេចអ្នកនោះ»។
19
ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យរកចាប់ព្រះអង្គនៅពេលនោះ ព្រោះពួកគេដឹងថា ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនោះ គឺសំដៅលើពួកគេ ប៉ុន្ដែពួកគេខ្លាចប្រជាជន។
20
ដូច្នេះពួកគេក៏ចាត់អ្នកស៊ើបការណ៍ក្លែងជាអ្នកសុចរិតឃ្លាំមើលព្រះអង្គយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យពួកគេអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គបាន ហើយប្រគល់ព្រះអង្គឲ្យទៅពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធររបស់លោកអភិបាល។
21
ពួកគេបានសួរព្រះអង្គថា៖ «លោកគ្រូអើយ! យើងដឹងថា លោកនិយាយ និងបង្រៀនយ៉ាងត្រឹមត្រូវ ហើយលោកមិនយោគយល់មុខមនុស្សណាឡើយ ផ្ទុយទៅវិញ លោកបង្រៀនអំពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត
22
តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ ត្រឹមត្រូវតាមវិន័យដែរឬទេ?»
23
ពេលព្រះអង្គឈ្វេងយល់ពីល្បិចកលរបស់ពួកគេ ក៏មានបន្ទូលទៅពួកគេថា៖
24
«ចូរបង្ហាញកាក់មួយឌេណារីដល់ខ្ញុំ តើកាក់នេះមានរូប និងចំណាររបស់នរណា?» ពួកគេទូលថា៖ «ព្រះចៅអធិរាជ»
25
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដូច្នេះ ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ ឯអ្វីៗដែលជារបស់ព្រះជាម្ចាស់ដល់ព្រះជាម្ចាស់ចុះ»
26
ដូច្នេះពួកគេមិនអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គនៅចំពោះមុខប្រជាជនបានឡើយ ពួកគេនៅស្ងៀមស្ងាត់ ទាំងនឹកអស្ចារ្យពីចម្លើយរបស់ព្រះអង្គ។
27
ពួកអ្នកខាងគណៈសាឌូស៊ីខ្លះ ដែលនិយាយជំទាស់ថា គ្មានការរស់ឡើងវិញ បានចូលមកជិតសួរព្រះអង្គថា៖
28
«លោកគ្រូ លោកម៉ូសេបានសរសេរទុកសម្រាប់យើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់មានប្រពន្ធហើយ ប៉ុន្ដែស្លាប់ទៅដោយគ្មានកូនសោះ នោះប្អូនរបស់គាត់ត្រូវយកប្រពន្ធរបស់គាត់ ដើម្បីបង្កើតកូនឲ្យគាត់
29
ឥឡូវនេះ មានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ ប៉ុន្ដែបានស្លាប់ទៅគ្មានកូនសោះ
30
ប្អូនប្រុសទីពីរ
31
និងប្អូនប្រុសទីបីបានយកនាងទៀត ហើយបងប្អូនប្រុសទាំងប្រាំពីរនាក់នោះបានស្លាប់ទៅដោយគ្មានកូនដូចគ្នា។
32
នៅទីបំផុត ស្ដ្រីនោះក៏ស្លាប់ដែរ។
33
ដូច្នេះនៅពេលរស់ឡើងវិញ តើនាងជាប្រពន្ធរបស់អ្នកណាក្នុងចំណោមពួកគេ? ដ្បិតបងប្អូនប្រុសទាំងប្រាំពីរនាក់បានយកនាងធ្វើជាប្រពន្ធគ្រប់គ្នា»
34
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពួកកូនចៅនៃជំនាន់នេះរៀបការជាប្ដីប្រពន្ធ
35
ប៉ុន្ដែអស់អ្នកដែលត្រូវបានចាត់ទុកថាស័ក្តិសមទទួលបានចំណែកនៃជំនាន់នោះ ព្រមទាំងការរស់ពីស្លាប់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ
36
ព្រោះពួកគេដូចជាពួកទេវតា មិនអាចស្លាប់ទៀតឡើយ ជាកូនរបស់ព្រះជាម្ចាស់ និងជាកូននៃការរស់ឡើងវិញ។
37
សូម្បីតែលោកម៉ូសេក៏បានបង្ហាញនៅត្រង់គុម្ពបន្លាដែរ ពីការដែលមនុស្សស្លាប់រស់ឡើងវិញ គឺពេលគាត់ហៅព្រះអម្ចាស់ថា ព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប
38
ដូច្នេះព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ ប៉ុន្ដែជាព្រះរបស់មនុស្សរស់ ព្រោះមនុស្សទាំងអស់មានជីវិតដោយសារព្រះអង្គ»។
39
ពួកគ្រូវិន័យខ្លះបានឆ្លើយថា៖ «លោកគ្រូ លោកនិយាយបានល្អណាស់»
40
ហើយពួកគេមិនហ៊ានសួរព្រះអង្គអំពីអ្វីទៀតឡើយ។
41
ព្រះយេស៊ូមានបន្ទូលសួរពួកគេថា៖ «តើដូចម្ដេចបានជាពួកគេនិយាយថា ព្រះគ្រិស្ដជាពូជពង្សដាវីឌដូច្នេះ?
42
ដ្បិតដាវីឌនិយាយក្នុងគម្ពីរទំនុកតម្កើងថា ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
43
រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកជាកំណល់ជើងរបស់អ្នក។
44
ដូច្នេះបើដាវីឌហៅព្រះអង្គថាជាព្រះអម្ចាស់ តើព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេចទៅ?»
45
ពេលប្រជាជនទាំងអស់កំពុងស្ដាប់ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖
46
«ចូរប្រយ័ត្ននឹងពួកគ្រូវិន័យដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើង ឲ្យគេគោរពនៅតាមទីប្រជុំជន ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង។
47
ពួកគេបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ជាងគេ»។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24