bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Luke 21
Luke 21
Khmer 2012 (Khmer Christian Bible)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 22 →
1
ពេលនោះ ព្រះអង្គក្រឡេកឃើញពួកអ្នកមានកំពុងដាក់តង្វាយរបស់ពួកគេទៅក្នុងហិបតង្វាយ
2
ហើយព្រះអង្គក៏ឃើញស្ដ្រីមេម៉ាយក្រីក្រម្នាក់កំពុងដាក់កាក់ពីរឡិបតាទៅក្នុងហិបនោះដែរ។
3
ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ដ្រីមេម៉ាយកី្រក្រម្នាក់នេះបានដាក់តង្វាយច្រើនជាងមនុស្សគ្រប់គ្នា
4
ព្រោះមនុស្សទាំងនោះដាក់តង្វាយពីសំណល់របស់ពួកគេ ប៉ុន្ដែស្ដ្រីម្នាក់នេះ ទោះបើនាងក្រីក្រយ៉ាងណា នាងបានថ្វាយអ្វីៗទាំងអស់ដែលនាងមានដល់ព្រះជាម្ចាស់»។
5
កាលអ្នកខ្លះកំពុងនិយាយអំពីព្រះវិហារដែលបានតុបតែងដោយថ្មប្រណិត និងតង្វាយ ព្រះអង្គក៏មានបន្ទូលថា៖
6
«អ្វីដែលអ្នករាល់គ្នាឃើញទាំងនេះ នៅថ្ងៃមកដល់ ថ្មដែលត្រួតលើគ្នានឹងត្រូវរើចោលគ្មានសល់ឡើយ»។
7
ពួកគេក៏ទូលសួរព្រះអង្គថា៖ «លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? នៅពេលការទាំងនេះជិតកើតឡើង តើនឹងមានទីសំគាល់អ្វីខ្លះ?»
8
ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នករាល់គ្នាកុំចាញ់បោកគេឡើយ ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ឬពេលវេលាជិតដល់ហើយ នោះចូរកុំទៅតាមពួកគេឲ្យសោះ។
9
ពេលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល ចូរកុំភ័យខ្លាចឡើយ ព្រោះការទាំងអស់នេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ភ្លាមទេ»។
10
រួចព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ
11
ព្រមទាំងមានការរញ្ជួយដីធំៗ គ្រោះអត់ឃ្លាន និងជំងឺរាតត្បាតនៅតាមកន្លែងផ្សេងៗ ព្រមទាំងមានហេតុការណ៍តក់ស្លុត និងទីសំគាល់ធំៗពីលើមេឃផង។
12
ប៉ុន្ដែនៅមុនសេចក្ដីទាំងអស់នេះ ពួកគេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ប្រគល់អ្នករាល់គ្នាទៅឲ្យសាលាប្រជុំ ហើយដាក់គុកអ្នករាល់គ្នា ទាំងនាំទៅឲ្យស្ដេច និងពួកអភិបាលព្រោះតែឈ្មោះខ្ញុំ
13
តែពេលវេលានោះត្រលប់ជាឱកាសសម្រាប់អ្នករាល់គ្នាធ្វើទីបន្ទាល់វិញ។
14
ដូច្នេះចូរចាំទុកក្នុងចិត្ដរបស់អ្នករាល់គ្នាចុះ កុំរៀបចំការពារខ្លួនជាមុនឲ្យសោះ
15
ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ព្រមទាំងប្រាជ្ញាដែលគូវិវាទទាំងអស់មិនអាចតតាំង ឬជំទាស់នឹងអ្នករាល់គ្នាបានឡើយ។
16
ប៉ុន្ដែសូម្បីតែឪពុកម្ដាយ បងប្អូន សាច់ញាតិ និងមិត្ដភក្ដិក៏ក្បត់នឹងអ្នករាល់គ្នាដែរ ហើយពួកគេនឹងសម្លាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា
17
ហើយមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះតែឈ្មោះខ្ញុំ
18
ប៉ុន្ដែសូម្បីតែសក់មួយសរសៃលើក្បាលអ្នករាល់គ្នាក៏មិនបានវិនាសឡើយ។
19
ដោយសារការស៊ូទ្រាំរបស់អ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលបានជីវិតវិញ
20
ប៉ុន្ដែនៅពេលអ្នករាល់គ្នាឃើញកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះចូរដឹងថា សេចក្ដីរលំរលាយនៃក្រុងនោះជិតមកដល់ហើយ។
21
ពេលនោះ ចូរឲ្យពួកអ្នកនៅស្រុកយូដាភៀសខ្លួនទៅភ្នំចុះ ឯពួកអ្នកនៅកណ្ដាលក្រុងចាកចេញពីក្រុងនោះ ហើយកុំឲ្យពួកអ្នកនៅស្រែចម្ការត្រលប់ចូលក្នុងក្រុងនោះឲ្យសោះ
22
ពីព្រោះថ្ងៃទាំងនេះជាថ្ងៃនៃសេចក្ដីសងសឹក ដើម្បីធ្វើឲ្យសេចក្ដីទាំងអស់ដែលបានចែងទុកមកបានសម្រេច។
23
ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់នៅគ្រានោះ ព្រោះសេចក្ដីទុក្ខព្រួយដ៏សម្បើមនឹងមាននៅលើទឹកដីនេះ ហើយកំហឹងក៏ធ្លាក់លើប្រជាជននេះ
24
ពួកគេនឹងដួលស្លាប់ដោយមុខដាវ ហើយត្រូវនាំយកជាឈ្លើយទៅគ្រប់ជាតិសាសន៍ទាំងអស់ ឯក្រុងយេរូសាឡិមវិញ នឹងត្រូវសាសន៍ដទៃជាន់ឈ្លីរហូតដល់ពេលវេលារបស់ពួកគេត្រូវបានបញ្ចប់។
25
នឹងមានទីសំគាល់នៅក្នុងដួងអាទិត្យ លោកខែ និងផ្កាយ ហើយជនជាតិនានានៅលើផែនដីនេះនឹងមានសេចក្ដីថប់បារម្ភ ទាំងទ័លប្រាជ្ញាដោយសារសំឡេងសន្ធឹកសមុទ្រ និងទឹករលក
26
មនុស្សនឹងស្រយុតចិត្ដដោយសារការភ័យខ្លាច និងការទន្ទឹងរង់ចាំហេតុការណ៍ដែលនឹងកើតឡើងនៅលើពិភពលោក ដ្បិតអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ
27
ពេលនោះពួកគេនឹងឃើញកូនមនុស្សយាងមកនៅលើពពកប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។
28
នៅពេលហេតុការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង ចូរអ្នករាល់គ្នាក្រោកឈរ ងើយក្បាលរបស់អ្នករាល់គ្នាឡើង ព្រោះសេចក្ដីប្រោសលោះសម្រាប់អ្នករាល់គ្នាជិតមកដល់ហើយ»។
29
ព្រះអង្គក៏មានបន្ទូលប្រាប់ពួកគេពីរឿងប្រៀបប្រដូចមួយថា៖ «ចូរមើលដើមល្វា និងដើមឈើទាំងអស់ចុះ
30
ពេលណាឃើញស្លឹកវាលាស់ឡើងហើយ នោះអ្នករាល់គ្នាដឹងដោយខ្លួនឯងថា រដូវក្ដៅជិតមកដល់ហើយ។
31
ឯអ្នករាល់គ្នាវិញក៏ដូច្នេះដែរ ពេលណាអ្នករាល់គ្នាឃើញហេតុការណ៍ទាំងនេះកើតឡើង ចូរដឹងថា នគរព្រះជាម្ចាស់នៅជិតបង្កើយ
32
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន
33
ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។
34
ដូច្នេះចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់
35
ដ្បិតថ្ងៃនោះនឹងធ្លាក់មកលើមនុស្សទាំងអស់ដែលកំពុងរស់នៅលើផ្ទៃផែនដីទាំងមូល
36
ដូច្នេះអ្នករាល់គ្នាត្រូវប្រុងស្មារតី ទាំងអធិស្ឋានគ្រប់ពេលវេលាដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីហេតុការណ៍ទាំងអស់នេះដែលនឹងកើតឡើង ហើយឈរនៅចំពោះមុខកូនមនុស្សបាន»។
37
ព្រះអង្គបានបង្រៀននៅក្នុងព្រះវិហារនៅពេលថ្ងៃ ហើយពេលយប់បានចេញទៅសម្រាកនៅភ្នំមួយឈ្មោះថា ភ្នំដើមអូលីវ
38
រីឯប្រជាជនទាំងអស់គ្នាវិញ ក្រោកតាំងពីព្រលឹមទៅរកព្រះអង្គនៅក្នុងព្រះវិហារដើម្បីស្ដាប់ព្រះអង្គ។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24