bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Peter 1
1 Peter 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ខ្ញុំ ពេត្រុស ជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស សូមជម្រាបមកបងប្អូនដែលអុលឡោះបានជ្រើសរើស ហើយដែលបែកខ្ញែកគ្នា ទៅរស់ជាអាណិកជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា។
2
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
3
សូមសរសើរតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។ អុលឡោះបានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសអ៊ីសាអាល់ម៉ាហ្សៀស ឲ្យរស់ឡើងវិញ ស្របតាមចិត្តមេត្ដាករុណាដ៏លើសលប់របស់ទ្រង់ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ
4
ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ អុលឡោះបម្រុងទុកមត៌កនេះឲ្យបងប្អូននៅសូរ៉កា
5
ហើយអំណាចរបស់ទ្រង់ថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលទ្រង់បានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។
6
ហេតុនេះហើយ បានជាបងប្អូនមានចិត្ដរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្ដដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។
7
ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀសសំដែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្ដិយសជាមិនខាន។
8
បងប្អូនមិនដែលបានឃើញអ៊ីសាទេ តែបងប្អូនស្រឡាញ់គាត់ ទោះបីបងប្អូននៅតែពុំទាន់ឃើញគាត់ក្ដី ក៏បងប្អូនជឿលើគាត់ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន
9
ព្រោះបងប្អូនបានទទួលការសង្គ្រោះសម្រាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។
10
ណាពីដែលថ្លែងបន្ទូលរបស់អុលឡោះអំពីគុណ ដែលបម្រុងសម្រាប់បងប្អូន បាននាំគ្នាស្រាវជ្រាវ និងរិះរកចង់ដឹងអំពីការសង្គ្រោះនេះ។
11
រសរបស់អាល់ម៉ាហ្សៀសដែលនៅក្នុងណាពីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់អាល់ម៉ាហ្សៀស និងអំពីសិរីរុងរឿងដែលគាត់នឹងទទួលតាមក្រោយ។ ពួកណាពីក៏បានរិះគិតចង់ដឹងថា តើព្រឹត្ដិការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈទេសៈណា។
12
អុលឡោះបានសំដែងឲ្យណាពីទាំងនោះដឹងថា សេចក្ដីដែលពួកគាត់ថ្លែង មិនមែនសម្រាប់ពួកគាត់ទេ គឺសម្រាប់បងប្អូនវិញ។ ឥឡូវនេះពួកអ្នកផ្សព្វផ្សាយដំណឹងល្អ បាននាំដំណឹងមកប្រាប់បងប្អូន អំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់រសអុលឡោះដ៏វិសុទ្ធ ដែលអុលឡោះបានចាត់ពីសូរ៉កាមក។ សូម្បីតែពួកម៉ាឡាអ៊ីកាត ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្ដីទាំងនោះដែរ។
13
ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្ដគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្ដសង្ឃឹមទាំងស្រុងទៅលើគុណ ដែលអុលឡោះប្រោសប្រទានឲ្យបងប្អូន នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសនឹងសំដែងឲ្យមនុស្សលោកឃើញ។
14
ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្ដប៉ងប្រាថ្នា ដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់អ៊ីសា នោះឡើយ
15
ផ្ទុយទៅវិញ អុលឡោះដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធយ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធ ក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្ដយ៉ាងនោះដែរ
16
ដ្បិតក្នុងគីតាបមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ» ។
17
មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកអុលឡោះក្នុងឋានៈអុលឡោះជាបិតា ចូររស់នៅដោយគោរពកោតខ្លាចទ្រង់ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតទ្រង់នឹងវិនិច្ឆ័យមនុស្សតាមអំពើដែលម្នាក់ៗបានប្រព្រឹត្ដ ឥតរើសមុខនរណាឡើយ។
18
បងប្អូនជ្រាបស្រាប់ហើយថា អុលឡោះបានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរសរបស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ
19
គឺដោយសារឈាមដ៏ថ្លៃវិសេសរបស់អាល់ម៉ាហ្សៀស ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។
20
អុលឡោះបានជ្រើសតាំងអាល់ម៉ាហ្សៀស មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញគាត់ឲ្យមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។
21
តាមរយៈអាល់ម៉ាហ្សៀស បងប្អូនជឿលើអុលឡោះដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកគាត់ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើអុលឡោះ។
22
បងប្អូនបានជម្រះព្រលឹងឲ្យបានបរិសុទ្ធដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្ដទៅ។
23
អុលឡោះបានប្រោសបងប្អូនឲ្យកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាបន្ទូលរបស់អុលឡោះ។ បន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប
24
ដ្បិតមនុស្សគ្រប់ៗគ្នាប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កា ស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ
25
ប៉ុន្ដែ បន្ទូលរបស់អុលឡោះជាអម្ចាស់នៅស្ថិតស្ថេរ អស់កល្បជានិច្ច ។ បន្ទូលនេះ គឺជាដំណឹងល្អ ដែលគេបាននាំយកមកជូនបងប្អូន។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5