bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Peter 3
1 Peter 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
1
រីឯបងប្អូនស្ត្រីៗដែលមានស្វាមីក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដើម្បីឲ្យកិរិយាមារយាទរបស់បងប្អូន ទាក់ទាញចិត្ដស្វាមីខ្លះដែលមិនជឿបន្ទូលរបស់អុលឡោះ ឲ្យបានស្គាល់ទ្រង់ ដោយមិនបាច់បញ្ចេញពាក្យសំដីទេ
2
គឺគេគ្រាន់តែឃើញបងប្អូនមានកិរិយាបរិសុទ្ធ និងចេះគោរពកោតខ្លាច។
3
កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ
4
តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ដរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលប់នៅចំពោះអុលឡោះនោះវិញ គឺមានចិត្ដស្លូតបូត ស្រគត់ស្រគំ។
5
នៅជំនាន់ដើម ស្ដ្រីៗបរិសុទ្ធដែលសង្ឃឹមលើអុលឡោះ តែងកាន់ចិត្ដគំនិតយ៉ាងនេះឯង គឺបានតុបតែងខ្លួន ដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន
6
ដូចជាសាទីសារ៉ា ដែលបានស្ដាប់បង្គាប់អ៊ីព្រហ៊ីម ទាំងហៅគាត់ថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្ដអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។
7
រីឯបងប្អូនដែលជាស្វាមីក៏ដូច្នោះដែរ ម្នាក់ៗត្រូវរួមរស់ជាមួយភរិយារបស់ខ្លួន ដោយយល់ថា ស្ដ្រីៗជាមនុស្សទន់ខ្សោយជាងខ្លួន។ ត្រូវគោរពនាង ទុកដូចជាអ្នកត្រូវរួមទទួលជីវិត ដែលអុលឡោះប្រោសប្រណីប្រទានមកបងប្អូនជាមត៌ក ដើម្បីកុំឲ្យមានអ្វីមករារាំងការទូរអារបស់បងប្អូនឡើយ។
8
នៅទីបញ្ចប់ ត្រូវមានចិត្ដគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្ដអាណិតមេត្ដា និងសុភាព។
9
កុំប្រព្រឹត្ដអំពើអាក្រក់ តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតអុលឡោះបានត្រាស់ហៅបងប្អូនឲ្យប្រព្រឹត្ដដូច្នេះឯង ដើម្បីឲ្យបងប្អូនបានទទួលពររបស់ទ្រង់តាមបន្ទូលសន្យានៃទ្រង់។
10
«អ្នកណាស្រឡាញ់ជីវិត និងចងបានសុភមង្គល អ្នកនោះត្រូវទប់មាត់កុំពោលពាក្យអាក្រក់ ព្រមទាំងទប់បបូរមាត់ កុំឲ្យនិយាយបោកបញ្ឆោត។
11
អ្នកនោះត្រូវចៀសវាងកុំប្រព្រឹត្ដអំពើអាក្រក់ ហើយត្រូវប្រព្រឹត្ដអំពើល្អ និងខិតខំស្វែងរកសេចក្ដីសុខសាន្ដ
12
ដ្បិតអុលឡោះជាអម្ចាស់មើលមកមនុស្សសុចរិត ហើយទ្រង់ស្តាប់ពាក្យអង្វររបស់គេ ប៉ុន្ដែ ទ្រង់ជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ដ អំពើអាក្រក់» ។
13
ប្រសិនបើបងប្អូនខ្នះខ្នែងប្រព្រឹត្ដអំពើល្អ តើនរណានឹងធ្វើបាបបងប្អូន
14
យ៉ាងណាមិញ បើបងប្អូនរងទុក្ខវេទនា ព្រោះតែសេចក្ដីសុចរិត នោះបងប្អូនមានសុភមង្គលហើយ។ សូមកុំភ័យខ្លាចមនុស្សលោកឡើយ ហើយក៏មិនត្រូវតប់ប្រមល់ដែរ
15
តែត្រូវទុកឲ្យអាល់ម៉ាហ្សៀសជាអម្ចាស់សំដែងអំណាច ក្នុងចិត្ដគំនិតរបស់បងប្អូនវិញ។ ត្រូវប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្ដីសង្ឃឹមរបស់បងប្អូននោះជានិច្ច
16
ប៉ុន្ដែ ត្រូវឆ្លើយទៅគេ ដោយទន់ភ្លន់ ដោយគោរព និងដោយមានមនសិការល្អ ដើម្បីឲ្យអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូន ជាអ្នកជឿអាល់ម៉ាហ្សៀស ត្រង់ចំណុចណាមួយបែរជាត្រូវខ្មាសទៅវិញ។
17
សូវរងទុក្ខដោយប្រព្រឹត្ដអំពើល្អ ជាជាងប្រព្រឹត្ដអំពើអាក្រក់ ប្រសិនបើអុលឡោះគាប់ចិត្តយ៉ាងនេះ។
18
សូម្បីតែអាល់ម៉ាហ្សៀស ក៏គាត់បានស្លាប់ម្ដងជាសូរេច ព្រោះតែបាបដែរ គឺម្ចាស់ដ៏សុចរិតបានស្លាប់ ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅជូនអុលឡោះ។ កាលអ៊ីសាមានឋានៈជាមនុស្ស គាត់ត្រូវស្លាប់ តែអុលឡោះបានប្រោសគាត់ឲ្យរស់ ដោយសាររសអុលឡោះវិញ។
19
នៅពេលនោះ ដែលជាប់ឃុំឃាំង
20
ជាព្រលឹងរបស់អ្នកបះបោរប្រឆាំងនឹងអុលឡោះ កាលពីសម័យដើម ក្នុងពេលដែលទ្រង់អត់ធ្មត់នៅសម័យណាពីណុះហ៍សង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
21
នេះជានិមិត្ដរូបនៃពិធីជ្រមុជទឹកដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការប្រគល់ជីវិតទាំងស្រុងទៅអុលឡោះ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារអ៊ីសាអាល់ម៉ាហ្សៀសមានជីវិតរស់ឡើងវិញ
22
គាត់បានឡើងទៅសូរ៉កា នៅខាងស្ដាំអុលឡោះ ហើយពួកម៉ាឡាអ៊ីកាត់ ព្រមទាំងពួកមានអំណាចនានា និងឫទ្ធានុភាពនានា ចុះចូលនឹងគាត់ទាំងអស់។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
All chapters:
1
2
3
4
5