bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Peter 3
2 Peter 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរ ដែលខ្ញុំសរសេរផ្ញើមកជូនបងប្អូន។ សេចក្ដីក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹកដាស់តឿនបងប្អូន ឲ្យមានចិត្ដគំនិតត្រឹមត្រូវជានិច្ច។
2
សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់ណាពីដ៏វិសុទ្ធបានថ្លែងទុកមក និងបទបញ្ជាដែលអ៊ីសាជាអម្ចាស់ជាអ្នកសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។
3
ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្ដលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន
4
គេនឹងពោលថាៈ «បើអ៊ីសាសន្យាថាមកមែននោះ តើឥឡូវគាត់នៅឯណា? តាំងពីបុព្វបុរសរបស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីអុលឡោះបង្កើតពិភពលោក!»។
5
គេនិយាយដូច្នេះ មកពីគេធ្វើជាភ្លេចថា កាលពីបុរាណ ផ្ទៃមេឃ និងផែនដីកកើតចេញពីទឹក ហើយផ្សំឡើងពីធាតុទឹក ដោយសារបន្ទូលរបស់អុលឡោះ។
6
បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។
7
មួយវិញទៀត បន្ទូលនៃអុលឡោះដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកឲ្យភ្លើងឆេះរំលាយ នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សទុច្ចរិតឲ្យវិនាសអន្ដរាយ។
8
បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះអ៊ីសាជាអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំ ក៏ប្រៀបបាននឹងមួយថ្ងៃ ដូច្នោះដែរ។
9
អ៊ីសាជាអម្ចាស់នឹងមក តាមពាក្យសន្យារបស់គាត់ ឥតបង្អែរបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ គាត់សំដែងចិត្តអត់ធ្មត់ចំពោះបងប្អូន ព្រោះគាត់មិនពេញចិត្តឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺគាត់ពេញចិត្តឲ្យមនុស្សលោកគ្រប់ៗគ្នាកែប្រែចិត្ដគំនិតវិញ។
10
ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយអុលឡោះនឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
11
បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាបរិសុទ្ធ និងគោរពកោតខ្លាចអុលឡោះ ឲ្យមែនទែន!។
12
ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើឲ្យថ្ងៃដែលអ៊ីសាត្រូវមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។
13
យើងទន្ទឹងរង់ចាំ ផ្ទៃមេឃថ្មី និងផែនដីថ្មី តាមបន្ទូលសន្យារបស់អុលឡោះ។
14
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណា ឲ្យអុលឡោះឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ដ។
15
តោងយល់ថា អ៊ីសាជាអម្ចាស់នៃយើងអត់ធ្មត់ មកពីគាត់ចង់សង្គ្រោះបងប្អូន ដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង បានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលអុលឡោះប្រទានឲ្យគាត់ស្រាប់ហើយ។
16
ក្នុងគ្រប់សំបុត្រដែលគាត់បរិយាយអំពីរឿងទាំងនេះ គាត់តែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគីតាបឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្ដរាយ។
17
រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនបានជ្រាបសព្វគ្រប់ជាមុនហើយ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នខ្លួន កុំបណ្ដោយជនពាលនាំបងប្អូនឲ្យវង្វេង ហើយមិនត្រូវបាត់បង់គោលជំហរដ៏រឹងប៉ឹងរបស់បងប្អូនឡើយ។
18
ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ក្នុងក្តីមេត្តា និងការស្គាល់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសា នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ីន។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3