bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Thessalonians 2
2 Thessalonians 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
បងប្អូនអើយ ចំពោះពេលដែលអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង មកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយគាត់នោះ យើងសូមអង្វរបងប្អូនថា
2
កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ដ ឬភ័យស្លន់ស្លោដោយគ្រាន់តែឮគេថា ដល់ថ្ងៃអ៊ីសាជាអម្ចាស់មកហើយ។ ប្រហែលជាមានអ្នកខ្លះថា រសអុលឡោះបានបំភ្លឺឲ្យគេដឹង ឬថាមានពាក្យសំដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។
3
កុំឲ្យនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងអ៊ីសាជាអម្ចាស់មក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។
4
មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់អុលឡោះ ហើយប្រកាសខ្លួនឯងថា ជាអុលឡោះថែមទៀតផង។
5
កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ?
6
ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។
7
គម្រោងការលាក់កំបាំងរបស់មេប្រឆាំងសាសនានោះ មានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ
8
វានឹងចេញមុខមក ហើយអ៊ីសាជាអម្ចាស់នឹងបំផ្លាញវាដោយ ខ្យល់ រួចហើយ នៅពេលអ៊ីសាមក គាត់នឹងជាន់កំទេចវា ដោយរស្មីរុងរឿងរបស់គាត់។
9
រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចអ៊ីព្លេសហ្សៃតន គឺវាសំដែងការអស្ចារ្យ ទីសំគាល់ និងអំណាចបោកប្រាស់សព្វបែបយ៉ាង។
10
វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្ដរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។
11
ហេតុនេះហើយបានជាអុលឡោះចាត់ឥទ្ធិពលមួយមកធ្វើឲ្យគេវង្វេង និងឲ្យគេជឿលើពាក្យភូតភរ
12
ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្ដអំពើទុច្ចរិត ត្រូវទទួលទោស។
13
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងត្រូវតែអរគុណអុលឡោះអំពីបងប្អូនជានិច្ច ដ្បិតអុលឡោះបានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
14
អុលឡោះត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឲ្យមានសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
15
ហេតុនេះបងប្អូនអើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី។
16
អុលឡោះ ជាបិតានៃយើងស្រឡាញ់យើង ទ្រង់បានសំរាលទុក្ខយើងអស់កល្បជានិច្ច ដោយសារគុណនៃទ្រង់ ហើយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមអ៊ីសាអាល់ម៉ាហ្សៀសផ្ទាល់ជាអម្ចាស់នៃយើង និងអុលឡោះជាបិតា
17
សំរាលទុក្ខបងប្អូន ព្រមទាំងប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសំដីល្អដែលបងប្អូននិយាយ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3