bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Timothy 1
2 Timothy 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
ខ្ញុំ ប៉ូល ជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសាតាមបំណងរបស់អុលឡោះ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអាល់ម៉ាហ្សៀសអ៊ីសា ស្របតាមបន្ទូលសន្យារបស់អុលឡោះ
2
មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមអុលឡោះជាបិតា និងអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើងប្រទានសេចក្តីប្រណីសន្តោស ចិត្តមេត្ដាករុណា និងសេចក្ដីសុខសាន្ដដល់អ្នក។
3
ខ្ញុំសូមអរគុណអុលឡោះ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស ដោយមនសិការបរិសុទ្ធ ហើយរាល់ពេលខ្ញុំទូរអា ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។
4
ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពោរពេញដោយអំណរ។
5
ខ្ញុំក៏នៅនឹកចាំពីជំនឿឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីសជាជីដូន និងអ្នកស្រីអឺនីសជាម្ដាយរបស់អ្នកធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។
6
ហេតុនេះហើយបានជាខ្ញុំសុំរំលឹកដាស់តឿនអ្នកថា ចូរធ្វើឲ្យអំណោយទានរបស់អុលឡោះ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃលើនោះ មានសកម្មភាពឡើងវិញ
7
ដ្បិតអុលឡោះពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺទ្រង់ប្រទានឲ្យយើងទទួលរសអុលឡោះដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្ដធ្ងន់។
8
ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីអ៊ីសាជាអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែគាត់នោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ ដោយពឹងផ្អែកលើអំណាចរបស់អុលឡោះ។
9
ទ្រង់ហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ដ្របរិសុទ្ធរបស់ទ្រង់។ ទ្រង់ត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ដនោះទេ គឺស្របតាមគម្រោងការ និងស្របតាមគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសា តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។
10
ឥឡូវនេះ អុលឡោះបានសំដែងឲ្យយើងស្គាល់ ចិត្តប្រណីសន្ដោសរបស់ទ្រង់ ដោយអាល់ម៉ាហ្សៀសអ៊ីសាជាអ្នកសង្គ្រោះរបស់យើងមកក្នុងលោកនេះ។ អាល់ម៉ាហ្សៀសបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ។
11
អុលឡោះបានតែងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និងជាតួនអប់រំ។
12
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើអ្នកណាហើយខ្ញុំក៏ជឿជាក់ថា អ្នកនោះមានអំណាចនឹងរក្សាអ្វីៗ ដែលគាត់ផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃគាត់មក។
13
ចូរចងចាំពាក្យដ៏ត្រឹមត្រូវរបស់អ៊ីសាជាអម្ចាស់ដែលអ្នកបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និងសេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
14
អ្វីៗដ៏ល្អដែលអ៊ីសាផ្ញើទុកនឹងអ្នក ត្រូវរក្សាឲ្យបានគង់វង្ស ដោយរសអុលឡោះដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។
15
បងប្អូននៅស្រុកអាស៊ី បានបោះបង់ខ្ញុំចោលទាំងអស់គ្នា មានភីកែឡូស និងហ៊ើម៉ូគេនជាដើម ដូចអ្នកដឹងស្រាប់ហើយ។
16
សូមអ៊ីសាជាអម្ចាស់សំដែងចិត្តមេត្ដាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្ដខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។
17
មិនតែប៉ុណ្ណោះសោត ពេលគាត់មកដល់ក្រុងរ៉ូម គាត់បានស្វះស្វែងដើររកខ្ញុំទាល់តែជួប។
18
សូមអ៊ីសាជាអម្ចាស់ប្រោសប្រទាន ឲ្យគាត់បានទទួលចិត្តមេត្ដាករុណាពីអម្ចាស់នៃយើង នៅថ្ងៃអ៊ីសាមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយ ជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4
Recommended Reading
Commentary
2 Timothy Commentaries
→
Devotional
2 Timothy Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→