bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Timothy 2
2 Timothy 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើគុណដែលយើងមានដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។
2
សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្ដទៅអ្នកផ្សេងទៀតចុះ។
3
ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់អាល់ម៉ាហ្សៀសអ៊ីសា។
4
ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា ឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ដ។
5
រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។
6
កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។
7
ចូរពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតអ៊ីសាជាអម្ចាស់នឹងប្រទានឲ្យអ្នកមានប្រាជ្ញា អាចយល់បានទាំងអស់។
8
ចូរនឹកដល់អ៊ីសាអាល់ម៉ាហ្សៀស ដែលមានជីវិតរស់ឡើងវិញ គាត់ជាប់ញតិវង្សនឹងទត ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។
9
ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្ដអំពើអាក្រក់។ រីឯបន្ទូលរបស់អុលឡោះវិញ គេពុំអាចចាប់ចងបានឡើយ។
10
ហេតុនេះហើយបានជាខ្ញុំសុខចិត្ដស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលអុលឡោះបានជ្រើសរើស ដើម្បីឲ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។
11
ពាក្យនេះគួរឲ្យជឿ គឺថាៈ ប្រសិនបើយើងរួមស្លាប់ជាមួយអ៊ីសា យើងក៏នឹងមានជីវិតរស់ រួមជាមួយគាត់ដែរ។
12
ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយអ៊ីសា។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់គាត់ គាត់ក៏នឹងបដិសេធមិនទទួលស្គាល់ យើងវិញដែរ។
13
ប្រសិនបើយើងមិនស្មោះត្រង់ អ៊ីសានៅតែស្មោះត្រង់ដដែល ដ្បិតគាត់ពុំអាចបដិសេធគាត់ផ្ទាល់ បានឡើយ។
14
អ្នកត្រូវរំលឹកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះអុលឡោះឲ្យគេចៀសវាងឈ្លោះប្រកែកគ្នា អំពីពាក្យពេចន៍ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្ដរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។
15
ចូរខំប្រឹងធ្វើយ៉ាងណា ឲ្យបានគាប់ចិត្តអុលឡោះ និងចូលជិតទ្រង់ក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំឲ្យអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយបន្ទូលនៃសេចក្ដីពិត យ៉ាងត្រឹមត្រូវ។
16
ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្ដពាក្យព្រោកប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីអុលឡោះកាន់តែឆ្ងាយទៅៗ។
17
ពាក្យសំដីរបស់ពួកគេ ប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេណាស និងភីលេត។
18
អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបងប្អូនខ្លះឲ្យលះបង់ជំនឿ។
19
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលអុលឡោះបានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ «អុលឡោះជាអម្ចាស់ស្គាល់កូនចៅរបស់ទ្រង់» ហើយ «អ្នកណាប្រកាសថាខ្លួនគោរពនាមអុលឡោះជាអម្ចាស់ អ្នកនោះត្រូវតែងាកចេញឲ្យផុតពីអំពើទុច្ចរិត» ។
20
នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសម្រាប់ប្រើប្រាស់ជាធម្មតា។
21
ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជម្រះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ អុលឡោះនឹងប្រើអ្នកនោះទុកដូចជាឧបករណ៍បរិសុទ្ទមានប្រយោជន៍ដល់ម្ចាស់ និងប្រើប្រាស់សម្រាប់ធ្វើអំពើល្អគ្រប់យ៉ាង។
22
ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ជាមួយអស់អ្នកដែលគោរពអ៊ីសាជាអម្ចាស់ដោយចិត្ដបរិសុទ្ធ នោះវិញ។
23
ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះ បង្កឲ្យតែមានជម្លោះប៉ុណ្ណោះ
24
រីឯអ្នកបម្រើរបស់អ៊ីសាជាអម្ចាស់ មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ
25
ត្រូវមានចិត្ដស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោអុលឡោះនឹងប្រោសប្រទានឲ្យគេកែប្រែចិត្ដគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
26
ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់អ៊ីព្លេស ដែលបានចាប់ចងគេ បង្ខំឲ្យធ្វើតាមបំណងរបស់វា។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4