bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Amos 3
Amos 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 4 →
1
ជនជាតិអ៊ីស្រអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែល អុលឡោះតាអាឡា មានបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។
2
ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។
3
បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា ជាមុនសិនទេ តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត?
4
បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន?
5
បើគ្មាននុយទាក់ទាញទេ តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ? បើគ្មានសត្វជាប់ទេ តើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន?
6
បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើ អុលឡោះតាអាឡា មិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ?
7
យ៉ាងណាមិញ ពេល អុលឡោះតាអាឡា ជាម្ចាស់ធ្វើការអ្វីមួយ ទ្រង់តែងសំដែងការលាក់កំបាំងប្រាប់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ជានិច្ច។
8
ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច? ពេល អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូល តើនរណាមិនថ្លែងបន្ទូលនេះ?
9
ចូរស្រែកប្រកាសនៅតាមប្រាសាទក្រុងអាសដូឌ និងនៅតាមប្រាសាទនៃស្រុកអេស៊ីបថា: ចូរទៅជួបជុំគ្នានៅលើភ្នំនៃក្រុងសាម៉ារី ដើម្បីសង្កេតមើលអនាធិបតេយ្យ និងអយុត្តិធម៌ នៅទីនោះ។
10
ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ ពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូស ទៅដាក់ពេញប្រាសាទរបស់ខ្លួន - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
11
ហេតុនេះហើយបានជា អុលឡោះតាអាឡា ជាម្ចាស់ មានបន្ទូលថា៖ «ខ្មាំងសត្រូវមកដល់ហើយ! គេឡោមព័ទ្ធស្រុកគេនឹងរំលំកំពែងដ៏រឹងមាំ ហើយកំទេចប្រាសាទរបស់អ្នកទៀតផង»។
12
អុលឡោះតាអាឡា មានបន្ទូលថា៖ «ជនជាតិអ៊ីស្រអែលនៅក្រុងសាម៉ារី ដែលដេកនៅលើគ្រែ និងលើកំរាលព្រំ ដ៏មានតម្លៃពីស្រុកស៊ីរី ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ និងត្រចៀកមួយដុំតែប៉ុណ្ណោះ។
13
ចូរនាំគ្នាស្ដាប់ ហើយយកពាក្យព្រមាននេះ ទៅប្រាប់កូនចៅយ៉ាកកូបផង - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
14
នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រអែល ព្រោះតែបទល្មើស យើងក៏នឹងដាក់ទោសពួកគេ ព្រោះតែអាសនៈនៅបេតអែលដែរ។ ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ នឹងត្រូវបាក់បែកធ្លាក់ដល់ដី។
15
យើងនឹងធ្វើឲ្យផ្ទះរដូវរងា និងផ្ទះរដូវក្ដៅរលំលើគ្នា វិមានដែលធ្វើពីភ្លុកក៏ត្រូវបាក់បែក រីឯផ្ទះដ៏ស្កឹមស្កៃនឹងត្រូវរលំអស់ដែរ» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9