bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Daniel 5
Daniel 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 6 →
1
ស្តេចបេលសាសារបានចាត់ឲ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំជូននាម៉ឺនមន្ត្រី ចំនួនមួយពាន់នាក់ ហើយស្តេចបានពិសាស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។
2
ក្រោយពីពិសាស្រារួចហើយ ស្តេចបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលស្តេចនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីម៉ាស្ជិទនៅក្រុងយេរូសាឡឹម។ ស្តេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ស្តេចផ្ទាល់ សម្រាប់ពួកភរិយា សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្តេច។
3
ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីម៉ាស្ជិទរបស់អុលឡោះនៅក្រុងយេរូសាឡឹម ហើយទាំងស្តេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកភរិយា និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។
4
កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
5
ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលស្តេចឃើញម្រាមដៃដែលកំពុងតែសរសេរនោះ
6
មុខរបស់ស្តេចប្រែជាស្លេកស្លាំង គាត់រំជួលចិត្ត មានរូបកាយទន់ខ្សោយ និងជើងញាប់ញ័រ។
7
ស្ដេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាឲ្យគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្ដេចមានប្រសាសន៍ទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យឲ្យយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។
8
ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យជូនស្តេចបានឡើយ
9
ជាហេតុធ្វើឲ្យស្តេចបេលសាសាររឹតតែខ្វល់ខ្វាយ និងភ័យញាប់ញ័រថែមទៀត ហើយនាម៉ឺនមន្ត្រីរបស់ស្តេចក៏ទាល់គំនិតដែរ។
10
ពេលមហាក្សត្រិយានីឮពាក្យរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី នាងក៏ចូលមកក្នុងសាលជប់លៀង ហើយមានប្រសាសន៍ថា៖ «ស្តេចអើយ! សូមស្តេចរស់នៅរហូតតទៅ សូមស្តេចកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ!
11
ក្នុងរាជាណាចក្ររបស់ស្តេច មានបុរសម្នាក់ដែលមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់បិតារបស់ស្តេច គេបានឃើញថា គាត់នោះដឹងការលាក់កំបាំង មានតម្រិះ និងប្រាជ្ញា ដូចព្រះ។ ហេតុនេះហើយបានជាស្តេចនេប៊ូក្នេសា ជាបិតារបស់ស្តេច បានតែងតាំងគាត់ឲ្យធ្វើជាប្រមុខលើពួកគ្រូ គ្រូហោរា គ្រូទាយ និងគ្រូធ្មប់ទាំងអស់។ ស្តេចដែលជាបិតារបស់ស្តេច បានតែងតាំងគាត់ដូច្នេះ
12
ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ គាត់នោះគឺដានីយ៉ែល ដែលបិតារបស់ស្តេចប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមក គាត់នឹងពន្យល់អត្ថន័យជូនស្តេចជាមិនខាន»។
13
គេអញ្ជើញដានីយ៉ែលចូលជួបស្តេច ហើយស្តេចមានប្រសាសន៍មកគាត់ថា៖ «តើអ្នកឈ្មោះដានីយ៉ែល ជាអ្នកដែលបិតារបស់យើងបានជន្លៀសយកមកពីស្រុកយូដាមែនឬ?
14
យើងបានឮគេនិយាយថា អ្នកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។
15
គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។
16
យើងក៏បានឮគេនិយាយទៀតថា អ្នកអាចកាត់ស្រាយអត្ថន័យ និងដោះស្រាយបញ្ហាស្មុគស្មាញបានទៀតផង។ ឥឡូវនេះ ប្រសិនបើអ្នកអាចអានអក្សរនេះបាន ហើយពន្យល់អត្ថន័យឲ្យយើង យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាសជូនជាកិត្តិយស ព្រមទាំងប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបី នៅក្នុងរាជាណាចក្រនេះផង»។
17
ពេលនោះ ដានីយ៉ែលជម្រាបស្តេចវិញថា៖ «សូមស្តេចទុកកិត្តិយសនេះ សម្រាប់អ្នកដទៃចុះ រីឯខ្ញុំ ខ្ញុំសូមអានអក្សរនេះ ព្រមទាំងពន្យល់អត្ថន័យជូនស្តេចជ្រាប។
18
សូមជម្រាបស្តេច អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ស្តេចនេប៊ូក្នេសា ជាបិតារបស់ស្តេច។
19
ព្រោះតែភាពឧត្តុង្គឧត្ដម ដែលអុលឡោះប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះមុខស្តេចនេប៊ូក្នេសា។ គាត់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន គាត់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។
20
ប៉ុន្តែ ស្តេចមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ស្តេចក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។
21
គេបានបណ្តេញស្តេចចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ស្តេចប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ស្តេចនៅជាមួយសត្វព្រៃ គេឲ្យស្តេចពិសាស្មៅដូចគោ ហើយរូបកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលស្តេចទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយទ្រង់លើកនរណាឲ្យសោយរាជ្យក៏បាន។
22
សូមជម្រាបស្តេចបេលសាសារជាបុត្រ ទោះបីស្តេចជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ស្តេចពុំបានបន្ទាបខ្លួនដែរ
23
ស្តេចបានប្រឆាំងអុលឡោះជាម្ចាស់នៃសូរ៉កា ដោយបញ្ជាឲ្យគេយកពែងពីម៉ាស្ជិទរបស់ទ្រង់ មកចាក់ស្រាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកភរិយា និងពួកស្នំ។ បន្ទាប់មក ស្តេចបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺស្តេចមិនបានលើកតម្កើងអុលឡោះដែលជាម្ចាស់អាយុ និងជាម្ចាស់លើដំណើរជីវិតរបស់ស្តេចឡើយ។
24
ហេតុនេះហើយបានជាអុលឡោះចាត់ម្រាមដៃឲ្យមកសរសេរអក្សរនេះ
25
គឺ “ម៉េណេ ម៉េណេ តេកែល និងអ៊ូប៉ារស៊ីន”។
26
ពាក្យទាំងនេះមានន័យដូចតទៅ: “ម៉េណេ” (ប្រែថារាប់) មានន័យថាអុលឡោះបានរាប់ចំនួនថ្ងៃនៃរាជ្យរបស់ស្តេច ហើយទ្រង់បានបញ្ចប់រាជ្យនេះហើយ។
27
“តេកែល” (ប្រែថាថ្លឹង) មានន័យថា អុលឡោះបានថ្លឹងស្តេចលើជញ្ជីងរួចហើយ ហើយទ្រង់ឃើញថា ស្រាលពេក។
28
“ពេរេស” (ប្រែថាចែក) មានន័យថា អុលឡោះនឹងចែករាជាណាចក្ររបស់ស្តេចជាពីរ គឺមួយចំណែកឲ្យជនជាតិមេឌី និងមួយចំណែកទៀតឲ្យជនជាតិពែរ្ស»។
29
ពេលនោះ ស្តេចបេលសាសារបញ្ជាឲ្យគេយកសម្លៀកបំពាក់ពណ៌ក្រហមទុំ និងខ្សែកមាស មកពាក់ឲ្យដានីយ៉ែលភ្លាម ព្រមទាំងចេញរាជប្រកាសថា គាត់នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រ។
30
នៅយប់នោះ ស្តេចបេលសាសារជាស្តេចរបស់ជនជាតិខាល់ដេត្រូវបានគេសម្លាប់។
31
ស្តេចដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងអាយុហុកសិបពីរឆ្នាំ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12