bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Daniel 8
Daniel 8
Khmer 2014 (អាល់គីតាប)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
1
នៅឆ្នាំទីបីនៃរជ្ជកាលស្តេចបេលសាសារ ខ្ញុំដានីយ៉ែលបាននិមិត្តឃើញការអស្ចារ្យមួយ បន្ទាប់ពីសុបិននិមិត្តដែលខ្ញុំបានឃើញកាលពីលើកមុន។
2
ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។
3
ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។
4
ខ្ញុំឃើញចៀមនោះវ័ធប្រហារទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង តែគ្មានសត្វណាមួយអាចតទល់នឹងវាបានទេ ហើយក៏គ្មាននរណាអាចរំដោះអ្នករងគ្រោះឲ្យរួចពីអំណាចរបស់វាបានដែរ។ វាធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ហើយអំណាចរបស់វាកាន់តែចំរើនធំឡើងជានិច្ច។
5
ពេលខ្ញុំកំពុងតែរិះគិត ខ្ញុំឃើញមានពពែឈ្មោលមួយចេញពីទិសខាងលិចមក វាបោលកាត់ផែនដីយ៉ាងលឿន ជើងវាឥតប៉ះដីសោះឡើយ។ ពពែនេះមានស្នែងមួយគួរឲ្យស្ញប់ស្ញែង ដុះនៅចន្លោះភ្នែកទាំងពីរ។
6
ពពែនេះបានមកដល់ជិតចៀមស្នែងពីរឈរនៅមាត់ទន្លេ ដែលខ្ញុំបានឃើញពីមុន រួចសំរុកទៅរកចៀមយ៉ាងពេញទំហឹង។
7
ខ្ញុំឃើញវាចូលទៅជិតចៀម ទាំងកំរោល វាជល់ចៀមនោះបាក់ស្នែងទាំងពីរ ហើយចៀមឥតមានកម្លាំងតទល់នឹងវាវិញឡើយ។ វាផ្ដួលចៀមទៅលើដីហើយជាន់កំទេច ដោយគ្មាននរណាអាចរំដោះចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។
8
ពពែឈ្មោលនោះកាន់តែធំឡើងៗ ហើយពេលវាកំពុងតែមានអំណាចខ្លាំងក្លា ស្នែងធំរបស់វាក៏បាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញប់ស្ញែងដុះឡើងជំនួស បែរមុខទៅរកទិសទាំងបួន។
9
មានស្នែងមួយតូចដុះចេញពីស្នែងមួយ ក្នុងចំណោមស្នែងទាំងបួន ស្នែងតូចនោះកាន់តែរីកធំឡើងៗ ឆ្ពោះទៅទិសខាងត្បូង ខាងកើត និងឆ្ពោះទៅកាន់ស្រុកដ៏ស្អាតជាងគេបំផុត។
10
បន្ទាប់មក ស្នែងនោះលូតឡើងរហូតដល់កងពលនៃសូរ៉កា ធ្វើឲ្យពួកគេមួយចំនួន និងផ្កាយខ្លះធ្លាក់មក ហើយវាជាន់ឈ្លី។
11
ស្នែងនោះលូតឡើងរហូតដល់ម្ចាស់សូរ៉កា វាហាមគេមិនឲ្យធ្វើគូរបានប្រចាំថ្ងៃជូនទ្រង់ ព្រមទាំងបន្ថោកទីសក្ការៈថែមទៀតផង។
12
កងពល និងគូរបានប្រចាំថ្ងៃ ធ្លាក់ទៅក្នុងអំណាចរបស់ស្នែងនោះ ព្រោះតែអំពើឧក្រិដ្ឋ។ ស្នែងនោះជាន់ឈ្លីសេចក្ដីពិត អ្វីៗដែលវាធ្វើសុទ្ធតែបានសម្រេចទាំងអស់។
13
ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយនាក់កំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយនាក់ទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីគូរបានប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា?»។
14
គាត់ពោលមកខ្ញុំថា៖ «រហូតដល់ពេលដែលគេខានបានធ្វើគូរបានពីរពាន់បីរយដង ដោយគិតទាំងព្រឹក ទាំងល្ងាច។ បន្ទាប់មក គេនឹងរៀបចំទីសក្ការៈឡើងវិញ»។
15
នៅពេលដែលខ្ញុំ ដានីយ៉ែល កំពុងតែសម្លឹងមើលនិមិត្តហេតុដ៏អស្ចារ្យនេះ ទាំងរិះគិតចង់យល់អត្ថន័យ មានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្សឈរនៅពីមុខខ្ញុំ
16
ហើយខ្ញុំបានឮសំឡេងមនុស្សម្នាក់ បន្លឺចេញពីទន្លេអ៊ូឡៃមកថា៖ «ជីព្រអេលអើយ ចូរពន្យល់ប្រាប់គាត់អំពីនិមិត្តហេតុដ៏អស្ចារ្យនេះផង»។
17
អ្នកនោះក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង ហើយខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។ គាត់ពោលមកខ្ញុំថា៖ «បុត្រាមនុស្សអើយ ចូរជ្រាបថានិមិត្តហេតុដ៏អស្ចារ្យនេះ សំដែងអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ»។
18
ក្នុងពេលគាត់មានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែអោនមុខដល់ដីដដែល។ គាត់ពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។
19
បន្ទាប់មក គាត់ពោលថា៖ «ខ្ញុំនឹងជម្រាបឲ្យអ្នកជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាដែលអុលឡោះវិនិច្ឆ័យទោស ដ្បិតទ្រង់បានកំណត់ថ្ងៃចុងក្រោយទុកជាស្រេចហើយ។
20
ចៀមឈ្មោលមានស្នែងពីរដែលអ្នកបានឃើញនោះ គឺស្ដេចរបស់ជនជាតិមេឌី និងជនជាតិពែរ្ស។
21
រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។
22
ស្នែងនេះបានបាក់ ហើយមានស្នែងបួនទៀតដុះឡើងជំនួស គឺមាននគរបួនកើតចេញពីប្រជាជាតិក្រិក តែពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។
23
នៅចុងរជ្ជកាលរបស់នគរទាំងបួន គឺនៅពេលដែលមនុស្សពាលប្រព្រឹត្តអំពើបាបដល់កំរិត នឹងមានស្ដេចមួយនាក់ទៀតឡើងគ្រងរាជ្យ ស្ដេចនេះព្រហើនកោងកាចណាស់ ហើយប៉ិនប្រសប់ខាងបោកប្រាស់ទៀតផង។
24
អំណាចរបស់ស្ដេចនេះនឹងរឹងប៉ឹងកាន់តែខ្លាំងឡើងៗ តែមិនមែនដោយសារកម្លាំងរបស់ខ្លួនផ្ទាល់ទេ។ ស្ដេចនេះនឹងបំផ្លាញអ្វីៗទាំងអស់គួរឲ្យព្រឺខ្លាច ការអ្វីដែលស្ដេចធ្វើសុទ្ធតែបានសម្រេច ស្ដេចនឹងកំទេចពួកមានអំណាចខ្លាំងពូកែ ហើយកំទេចប្រជាជនដ៏វិសុទ្ធទៀតផង។
25
ពេលបានចំរុងចំរើន ព្រោះតែកលល្បិចដ៏ប៉ិនប្រសប់ ស្ដេចក៏មានចិត្តព្រហើន គឺសម្លាប់រង្គាលមនុស្សជាច្រើនដែលកំពុងរស់នៅដោយសុខសាន្ត។ សូម្បីតែស្តេចលើស្តេចទាំងអស់ ក៏ស្ដេចហ៊ានប្រឆាំងដែរ តែស្ដេចនោះនឹងត្រូវរលំ ដោយគ្មាននរណាផ្ដួលឡើយ។
26
រីឯកំណត់ពេលព្រឹក និងល្ងាច ដែលអ្នកបានឃើញនៅក្នុងនិមិត្តហេតុដ៏អស្ចារ្យ ពិតជាមានមែន។ សូមអ្នកលាក់និមិត្តហេតុដ៏អស្ចារ្យនេះឲ្យជិត ដ្បិតព្រឹត្តិការណ៍នោះនឹងកើតមានទៅអនាគតដ៏យូរលង់ខាងមុខ»។
27
ខ្ញុំ ដានីយ៉ែល ខ្ញុំធ្លាក់ខ្លួនខ្សោយ និងមានជំងឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំបានក្រោកឡើង ហើយបំពេញមុខងារជូនស្តេចតទៅទៀត។ ប៉ុន្តែ និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ ធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ព្រោះគ្មាននរណាអាចយល់បានឡើយ។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12