bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ecclesiastes 3
Ecclesiastes 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
1
អ្វីៗដែលមាននៅផែនដី កើតឡើងតាមពេលកំណត់របស់វា។
2
មានពេលកើត មានពេលស្លាប់ មានពេលដាំ មានពេលដក។
3
មានពេលសម្លាប់ មានពេលព្យាបាលរបួស មានពេលផ្ដួលរំលំ មានពេលសង់។
4
មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។
5
មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឱបថើប មានពេលមិនព្រមឱបថើប។
6
មានពេលស្វែងរក មានពេលបាត់បង់ មានពេលថែទាំ មានពេលបោះចោល។
7
មានពេលហែក មានពេលដេរភ្ជិតឡើងវិញ មានពេលនៅស្ងៀម មានពេលនិយាយ។
8
មានពេលស្រឡាញ់ មានពេលស្អប់ មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។
9
តើអ្នកដែលខំប្រឹងប្រែងធ្វើការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ?
10
ខ្ញុំសង្កេតឃើញថា អុលឡោះបានប្រគល់ការងារយ៉ាងនឿយហត់ឲ្យមនុស្សលោកធ្វើ។
11
អ្វីៗដែលអុលឡោះធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាដៃ ដែលអុលឡោះបានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្តី ក៏ទ្រង់ប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
12
ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការសប្បាយ និងមានសេចក្ដីសុខ ក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។
13
ការស៊ីផឹក និងការមានអំណរសប្បាយចំពោះកិច្ចការដែលខ្លួនបានធ្វើនោះ គឺជាអំណោយទានដែលអុលឡោះឲ្យមនុស្សគ្រប់ៗគ្នា។
14
ខ្ញុំយល់ឃើញថា អ្វីៗដែលអុលឡោះធ្វើរមែងនៅស្ថិតស្ថេររហូត ហើយមិនត្រូវការបន្ថែម ឬបន្ថយទេ។ ទ្រង់ធ្វើដូច្នេះ ដើម្បីឲ្យយើងគោរពកោតខ្លាចទ្រង់។
15
អ្វីៗដែលមាននៅបច្ចុប្បន្នកាលនេះ ពីអតីតកាលក៏ធ្លាប់មានដែរ ហើយអ្វីៗដែលនឹងកើតមាននៅអនាគតកាល សុទ្ធតែមានរួចស្រេចមកហើយ។ អ្វីៗដែលកន្លងហួសទៅហើយ អុលឡោះធ្វើឲ្យកើតមានសាជាថ្មី។
16
នៅលើផែនដីនេះ ខ្ញុំក៏បានឃើញហេតុការណ៍មួយទៀត គឺកន្លែងដែលត្រូវមានយុត្តិធម៌ បែរជាមានអំពើអាក្រក់ ហើយកន្លែងដែលត្រូវមានអំពើសុចរិត ក៏មានអំពើអាក្រក់ដែរ។
17
ខ្ញុំបានរិះគិតក្នុងចិត្តថា: អុលឡោះនឹងវិនិច្ឆ័យមនុស្សសុចរិត ព្រមទាំងមនុស្សអាក្រក់ ដ្បិតមានពេលកំណត់សម្រាប់អ្វីៗទាំងអស់ ហើយក៏មានពេលវិនិច្ឆ័យគ្រប់អំពើដែលមនុស្សប្រព្រឹត្តដែរ។
18
ខ្ញុំរិះគិតអំពីមនុស្សលោក គឺអុលឡោះនឹងល្បងលពួកគេ ដើម្បីឲ្យពួកគេយល់ដោយខ្លួនឯងថា ពួកគេមិនខុសពីសត្វឡើយ
19
ដ្បិតចុងបញ្ចប់របស់មនុស្ស និងចុងបញ្ចប់របស់សត្វ មិនខុសគ្នាទេ។ ទាំងមនុស្ស ទាំងសត្វ មានដង្ហើមដូចគ្នា ហើយគេក៏ស្លាប់ដូចគ្នាដែរ។ មនុស្សលោកគ្មានអ្វីប្រសើរជាងសត្វទេ ដ្បិតអ្វីៗទាំងអស់សុទ្ធតែឥតបានការ។
20
សត្វលោកទាំងអស់បោះជំហានទៅរកទិសដៅតែមួយ។ សត្វលោកទាំងអស់កើតមកពីធូលីដី ហើយត្រឡប់ទៅជាធូលីដីវិញ។
21
តើនរណាអាចអះអាងថា ព្រលឹងរបស់មនុស្សឡើងទៅលើមេឃ ហើយវិញ្ញាណរបស់សត្វចុះទៅក្រោមដី?
22
ដូច្នេះ ខ្ញុំយល់ឃើញថា គ្មានអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីសប្បាយរីករាយ ចំពោះកិច្ចការដែលខ្លួនធ្វើនោះទេ ព្រោះជារង្វាន់មួយសម្រាប់គេ។ គ្មាននរណាម្នាក់អាចនាំគេឲ្យមកមើលហេតុការណ៍ ដែលនឹងកើតមាន ក្រោយពេលដែលខ្លួនស្លាប់ផុតទៅហើយនោះឡើយ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12