bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ecclesiastes 5
Ecclesiastes 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 6 →
1
ពេលណាអ្នកទៅដំណាក់របស់អុលឡោះត្រូវពិចារណាឲ្យបានល្អិតល្អន់។ ត្រូវចូលទៅជិតទ្រង់ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ធ្វើគូរបានដោយចិត្តមិនស្មោះត្រង់ ដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។
2
កុំឆាប់បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងអុលឡោះលឿនពេកដែរ ដ្បិតអុលឡោះនៅសូរ៉កា រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសំដីរបស់ខ្លួន។
3
ការខ្វល់ខ្វាយច្រើនបណ្ដាលឲ្យយល់សប្ដិច្រើន ហើយការនិយាយច្រើនក៏បណ្ដាលឲ្យខុសច្រើនដែរ។
4
ពេលណាអ្នកសន្យាជាមួយអុលឡោះអំពីរឿងអ្វីមួយ ត្រូវសម្រេចតាមពាក្យដែលអ្នកសន្យាឲ្យបានរួសរាន់ ដ្បិតទ្រង់មិនអធ្យាស្រ័យឲ្យមនុស្សលេលាឡើយ។ ត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា។
5
បើអ្នកមិនសន្យា នោះប្រសើរជាងសន្យា តែមិនធ្វើតាមពាក្យដែលខ្លួនបានសន្យា។
6
កុំបណ្តោយឲ្យមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលឲ្យមានទោស ហើយដោះសាជាមួយអ៊ីមុាំថាអ្នកបានសន្យាដោយច្រឡំឡើយ។ ធ្វើដូច្នេះអុលឡោះខឹង ព្រោះតែពាក្យសំដីរបស់អ្នក ហើយទ្រង់រំលាយកិច្ចការដែលអ្នកបានធ្វើ។
7
ការយល់សប្ដិច្រើនសុទ្ធតែឥតបានការយ៉ាងណា ពោលពាក្យសំដីច្រើនក៏ឥតបានការយ៉ាងនោះដែរ។ ហេតុនេះ ចូរគោរពកោតខ្លាចអុលឡោះ។
8
ប្រសិនបើអ្នកឃើញគេជិះជាន់ប្រជាជនក្រីក្រនៅក្នុងស្រុក ឬក៏ឃើញគេរំលោភច្បាប់ និងបំពានលើយុត្តិធម៌ មិនត្រូវងឿងឆ្ងល់ឡើយ។ អ្នកធំតែងតែគាំទ្រអ្នកធំដូចគ្នា ហើយមានអ្នកធំផ្សេងទៀតត្រួតពីលើអ្នកទាំងពីរ។
9
ភោគផលដែលកើតចេញពីដី ផ្ដល់អាហារដល់មនុស្សទាំងអស់ សូម្បីតែស្ដេចក៏ទទួលស្បៀងអាហារពីស្រែចម្ការដែរ។
10
អ្នកស្រឡាញ់ប្រាក់ពុំដែលស្កប់ចិត្តនឹងប្រាក់ទេ រីឯអ្នកស្រឡាញ់ទ្រព្យសម្បត្តិ ក៏មិនអាចទាញផលប្រយោជន៍អ្វីពីទ្រព្យសម្បត្តិរបស់ខ្លួនបានដែរ។ ត្រង់នេះក៏នៅតែឥតបានការ។
11
ទ្រព្យសម្បត្តិកើនចំនួនច្រើនឡើងប៉ុណ្ណា មនុស្សដែលដេកស៊ីទ្រព្យសម្បត្តិនោះ ក៏កើនចំនួនច្រើនឡើងប៉ុណ្ណោះដែរ។ ម្ចាស់ទ្រព្យនឹងមិនទទួលផលប្រយោជន៍អ្វីពីទ្រព្យរបស់ខ្លួន ក្រៅពីឃើញទ្រព្យនោះផ្ទាល់នឹងភ្នែកឡើយ។
12
អ្នកដែលធ្វើការនឿយហត់ រមែងដេកលក់ស្រួល ទោះបីគេមានអាហារបរិភោគតិច ឬច្រើនក្ដី រីឯអ្នកមានវិញ ទោះបីគេមានអាហារបរិភោគច្រើនយ៉ាងណា ក៏ដេកមិនលក់ដែរ។
13
ខ្ញុំសង្កេតឃើញការមួយទៀតគួរឲ្យបារម្ភនៅលើផែនដី គឺមនុស្សសន្សំទ្រព្យទុកសម្រាប់ឲ្យខ្លួនឯងវេទនា។
14
អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមក នោះគ្មានអ្វីទុកឲ្យកូនឡើយ។
15
អ្នកនោះកើតពីផ្ទៃម្ដាយមកខ្លួនទទេយ៉ាងណា ក៏វិលត្រឡប់ទៅវិញខ្លួនទទេយ៉ាងនោះដែរ។ គេនឹងលាចាកលោកនេះទៅដោយដៃទទេ គឺមិនអាចយកទ្រព្យដែលខ្លួនខំប្រឹងប្រែងរកនោះទៅជាមួយបានឡើយ។
16
ត្រង់នេះគឺជាការមួយទៀតគួរឲ្យបារម្ភ គេកើតមកផែនដីយ៉ាងណា គេក៏វិលត្រឡប់ទៅវិញយ៉ាងនោះដែរ។ អ្វីៗដែលគេប្រឹងប្រែងធ្វើឥតបានផលប្រយោជន៍អ្វីឡើយ ដូចដេញចាប់ខ្យល់។
17
មិនតែប៉ុណ្ណោះសោតគេរស់នៅ ក្នុងភាពអាប់អួរជារៀងរាល់ថ្ងៃ ព្រមទាំងកើតទុក្ខកង្វល់វេទនា និងក្ដៅក្រហាយផង។
18
ខ្ញុំយល់ឃើញដូចតទៅនេះ: ក្នុងពេលដែលអុលឡោះប្រទានឲ្យមនុស្សនៅមានជីវិតដ៏ខ្លីនេះ គេត្រូវតែស៊ីផឹក ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើនៅលើផែនដី។ នេះហើយជាអំណោយទានដែលអុលឡោះប្រទានឲ្យ។
19
អ្នកណាដែលអុលឡោះប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងប្រោសប្រទានឲ្យមានលទ្ធភាពប្រើប្រាស់ទ្រព្យធន ដែលជាចំណែករបស់ខ្លួន ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើ អ្នកនោះត្រូវគិតថា នេះហើយជាអំណោយទានរបស់អុលឡោះ។
20
ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតអុលឡោះប្រទានឲ្យចិត្តគេមានអំណរសប្បាយ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12