bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ephesians 3
Ephesians 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
1
ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំឃាំង ព្រោះតែអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីជាប្រយោជន៍ដល់បងប្អូនសាសន៍ដទៃ…។
2
បងប្អូនប្រហែលជាបានឮគេនិយាយអំពីមុខងារដែលអុលឡោះប្រណីសន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយមើលទៅ។
3
អុលឡោះបានបង្ហាញគម្រោងការដ៏លាក់កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។
4
ពេលបងប្អូនអានសេចក្ដីនោះ បងប្អូនមុខជាដឹងថា ខ្ញុំបានយល់ច្បាស់អំពីគម្រោងការដ៏លាក់កំបាំងរបស់អាល់ម៉ាហ្សៀស។
5
នៅជំនាន់ដើម មនុស្សម្នាពុំបានស្គាល់គម្រោងការនេះ ដូចអុលឡោះបានបង្ហាញឲ្យក្រុមសាវ័ក និងណាពីដ៏វិសុទ្ធរបស់ទ្រង់ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈរសអុលឡោះនោះឡើយ
6
គឺថា ដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងរូបកាយតែមួយ និងមានសិទ្ធិទទួលពរ តាមបន្ទូលសន្យានៃអុលឡោះរួមជាមួយសាសន៍អ៊ីស្រអែល ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដែរ។
7
ខ្ញុំបានទទួលមុខងារបម្រើដំណឹងល្អនេះ តាមអំណោយទាននៃក្តីមេត្តារបស់អុលឡោះមកលើរូបខ្ញុំ គឺជាអំណោយទានដែលទ្រង់ប្រោសប្រទានមកខ្ញុំ ដោយអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់។
8
ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏បរិសុទ្ធក្ដី ក៏អុលឡោះបានផ្ដល់គុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីជីវិតដ៏បរិបូណ៌បំផុតរបស់អាល់ម៉ាហ្សៀស ដែលមនុស្សលោកគិតមិនដល់នោះដែរ។
9
អុលឡោះក៏ប្រណីសន្ដោស ឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបទ្រង់ចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងអុលឡោះផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។
10
នៅពេលនេះ ដោយសារក្រុមជំអះ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅសូរ៉កា បានស្គាល់ប្រាជ្ញាញាណគ្រប់វិស័យរបស់អុលឡោះ
11
តាមផែនការដែលទ្រង់បានគ្រោងទុក តាំងពីអស់កល្បជានិច្ចរៀងមក ហើយទ្រង់បានសម្រេចដោយសារអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់នៃយើង។
12
ដោយរួមក្នុងអាល់ម៉ាហ្សៀស និងដោយមានជំនឿលើគាត់យើងមានចិត្ដអង់អាច និងមានផ្លូវចូលទៅរកអុលឡោះទាំងទុកចិត្ដ។
13
ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ដ ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។
14
ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយបង្គំអុលឡោះជាបិតា
15
ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅសូរ៉កា ទាំងនៅផែនដី
16
សូមទ្រង់មេត្ដាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ដ ដោយរសរបស់ទ្រង់ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់។
17
សូមអាល់ម៉ាហ្សៀសនៅក្នុងចិត្ដបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់
18
ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏បរិសុទ្ធទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកំពស់
19
គឺឲ្យបងប្អូនស្គាល់ទឹកចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀស ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អុលឡោះ។
20
អុលឡោះអាចធ្វើអ្វីៗទាំងអស់ ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារអំណាចរបស់ទ្រង់ដែលបំពេញសកម្មភាពនៅក្នុងយើង
21
សូមលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ក្នុងក្រុមជំអះ និងក្នុងអាល់ម៉ាហ្សៀសអ៊ីសា នៅគ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
All chapters:
1
2
3
4
5
6