bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ephesians 5
Ephesians 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
1
សូមបងប្អូនយកតម្រាប់តាមអុលឡោះចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ទ្រង់។
2
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
3
ដោយបងប្អូនជាប្រជាជនដ៏បរិសុទ្ធមិនត្រូវឲ្យមានឮនិយាយអំពីការប្រាសចាកសីលធម៌អបាយមុខគ្រប់យ៉ាង ឬការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ
4
ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ ឬពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេ ផ្ទុយទៅវិញ ត្រូវពោលពាក្យអរគុណអុលឡោះ។
5
ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្ដអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងនគររបស់អាល់ម៉ាហ្សៀស និងរបស់អុលឡោះបានជាដាច់ខាត។
6
សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យអុលឡោះខឹងនឹងពួកអ្នកប្រឆាំងទ្រង់។
7
ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។
8
កាលពីដើម បងប្អូនងងឹតមែន ប៉ុន្ដែ ឥឡូវនេះបងប្អូនជាពន្លឺ ដោយបានរួមជាមួយអ៊ីសាជាអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។
9
ផលនៃពន្លឺនោះ គឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់បែបយ៉ាង។
10
ត្រូវរិះគិតមើលឲ្យដឹងថា ការណាគាប់ចិត្តអ៊ីសាជាអម្ចាស់
11
ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្ដអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះឲ្យគេឃើញ។
12
ចំពោះអំពើណាដែលគេប្រព្រឹត្ដដោយលួចលាក់ សូម្បីតែយកមកនិយាយក៏គួរឲ្យខ្មាសណាស់ទៅហើយ។
13
ក៏ប៉ុន្ដែ កាលណាអំពើទាំងនោះបានបើកមុខហើយ វានឹងលេចចេញមកឲ្យគេឃើញច្បាស់នៅក្រោមពន្លឺ
14
ដ្បិតអំពើណាដែលលេចមកឲ្យគេឃើញហើយនោះបានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថាៈ «អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ អាល់ម៉ាហ្សៀសនឹងភ្លឺចាំងមកលើអ្នក»។
15
ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅឲ្យមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។
16
ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។
17
ហេតុនេះមិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិត ឲ្យយល់បំណងរបស់អ៊ីសាជាអម្ចាស់។
18
កុំស្រវឹងស្រាព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយរសអុលឡោះ។
19
ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរអុលឡោះ និងបទចំរៀងមកពីរសអុលឡោះ។ ចូរច្រៀង និងលើកតម្កើងអ៊ីសាជាអម្ចាស់ឲ្យអស់ពីចិត្ដ។
20
ត្រូវអរគុណអុលឡោះ ជាបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។
21
បងប្អូនដែលកោតខ្លាចអាល់ម៉ាហ្សៀស ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។
22
បងប្អូនជាស្ដ្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងអ៊ីសាជាអម្ចាស់ដែរ
23
ដ្បិតស្វាមីនាំមុខភរិយា ដូចអាល់ម៉ាហ្សៀសនាំមុខក្រុមជំអះ ហើយជាអ្នកសង្គ្រោះរបស់ក្រុមជំអះដែលជារូបកាយគាត់។
24
ហេតុនេះ ក្រុមជំអះគោរពចុះចូលនឹងអាល់ម៉ាហ្សៀសយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។
25
ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់ក្រុមជំអះដែរ គាត់លះបង់ជីវិតរបស់គាត់ផ្ទាល់ សម្រាប់ក្រុមជំអះ
26
ដើម្បីប្រោសឲ្យក្រុមជំអះបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារបន្ទូលរបស់អុលឡោះ។
27
អាល់ម៉ាហ្សៀសពេញចិត្តនាំក្រុមជំអះនេះមកជូនគាត់ផ្ទាល់ ជាក្រុមជំអះដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យបានទៅជាបរិសុទ្ធ ឥតសៅហ្មង។
28
ដូច្នេះស្វាមីត្រូវស្រឡាញ់ភរិយា ឲ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។
29
ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចអាល់ម៉ាហ្សៀសចិញ្ចឹមបីបាច់ថែរក្សាក្រុមជំអះ
30
ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃរូបកាយរបស់គាត់។
31
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ ។
32
គម្រោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះ សំដៅលើអាល់ម៉ាហ្សៀស និងក្រុមជំអះតែប៉ុណ្ណោះ។
33
ទោះជាយ៉ាងណាក៏ដោយ បងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
All chapters:
1
2
3
4
5
6