bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Haggai 2
Haggai 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
1
នៅថ្ងៃទីម្ភៃមួយ ក្នុងខែទីប្រាំពីរ អុលឡោះតាអាឡា មានបន្ទូលតាមរយៈណាពីហាកាយដូចតទៅ៖
2
«ចូរប្រាប់សូរ៉ូបាបិល ជាកូនរបស់លោកសាលធាល ទេសាភិបាលរបស់អាណាខេត្តយូដា និងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនដែលនៅសេសសល់ថា
3
ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់ តើនរណាធ្លាប់បានឃើញដំណាក់ដ៏រុងរឿង កាលពីជំនាន់មុន? ឥឡូវនេះ តើអ្នករាល់គ្នាឃើញដំណាក់ថ្មី មានភាពដូចម្ដេចដែរ? អ្នករាល់គ្នាឃើញថា ដំណាក់ថ្មីនេះ មិនល្អទាល់តែសោះ!
4
ឥឡូវនេះ សូរ៉ូបាបិលអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។ មូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាកអើយ ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។ ចូរនាំគ្នាធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ! - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។
5
រសរបស់យើងស្ថិតនៅជាមួយ អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដូច្នេះ កុំខ្លាចអ្វីឡើយ!»។
6
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «បន្តិចទៀត យើងនឹងធ្វើឲ្យ ផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោក កក្រើក។
7
យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃ របស់ប្រជាជាតិទាំងអស់ នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធ្វើឲ្យដំណាក់នេះ បានថ្កុំថ្កើងរុងរឿង នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។
8
ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។
9
សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើង ជាងសិរីរុងរឿងរបស់ដំណាក់ កាលពីជំនាន់មុនទៅទៀត។ នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។ នៅកន្លែងនេះ យើងនឹងផ្ដល់ឲ្យអ្នករាល់គ្នា បានប្រកបដោយសេចក្ដីសុខសាន្ត» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។
10
នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស អុលឡោះតាអាឡា មានបន្ទូលមកកាន់ណាពីហាកាយដូចតទៅ:
11
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ចូរសួរយោបល់ពួកអ៊ីមុាំដូចតទៅ:
12
“ប្រសិនបើក្នុងថ្នក់អាវរបស់នរណាម្នាក់ មានសាច់ដែលគេបានញែកជាសក្ការៈ ហើយបើអាវរបស់អ្នកនោះប៉ះនំបុ័ង បន្លែ ស្រា ប្រេង ឬអាហារណាមួយផ្សេងទៀត តើរបស់ទាំងនោះអាចចាត់ទុកជារបស់សក្ការៈបានឬទេ?”»។ ពួកអ៊ីមុាំឆ្លើយថា«ទេ!»។
13
លោកហាកាយមានប្រសាសន៍ទៀតថា៖ «ប្រសិនបើនរណាម្នាក់ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ហើយពេលគាត់ប៉ះពាល់របស់ឯទៀតៗ តើរបស់នោះទៅជាសៅហ្មងដែរឬទេ?»។ ពួកអ៊ីមុាំតបថា៖ «របស់ទាំងនោះនឹងទៅជាសៅហ្មងមែន»។
14
ហាកាយក៏មានប្រសាសន៍ថា៖ ប្រជាជននេះក៏ដូច្នោះដែរ យើងចាត់ទុកប្រជាជាតិនេះជាសៅហ្មង ហើយអ្វីៗដែលពួកគេធ្វើ និងអ្វីៗដែលគេយកមកជូនយើងនៅទីនេះ ក៏សៅហ្មងដែរ។
15
ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍ ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។ មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នា ដើម្បីសង់ម៉ាស្ជិទរបស់ អុលឡោះតាអាឡា
16
អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង នោះឃើញមានតែដប់ថាំងទេ។ អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ ដើម្បីដួសយកស្រាហាសិបធុង នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។
17
យើងបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នា ខូចខាត ស្រូវអ្នករាល់គ្នាស្កក មានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករក យើងវិញដែរ - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
18
ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ ម៉ាស្ជិទរបស់ អុលឡោះតាអាឡា ។ ចូរសង្កេតមើលចុះ!
19
នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ សូម្បីតែចម្ការទំពាំងបាយជូរ ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ ក៏មិនផ្តល់ភោគផលអ្វីដែរ។ ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ យើងនឹងឲ្យពរ អ្នករាល់គ្នាបានចំរុងចំរើន។
20
នៅថ្ងៃទីម្ភៃបួនដដែលនោះ អុលឡោះតាអាឡា មានបន្ទូលមកហាកាយជាលើកទីពីរថា៖
21
ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់ អាណាខេត្តយូដាថា: យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក
22
យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ យើងនឹងកំទេចកម្លាំងរបស់ប្រជាជាតិនានា។ យើងនឹងរំលំរទេះចំបាំង ព្រមទាំងអស់អ្នកដែលបររទេះនោះ។ យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
23
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «សូរ៉ូបាបិល ជាកូនរបស់សាលធាលអើយ អ្នកជាអ្នកបម្រើរបស់យើង - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៅថ្ងៃនោះ យើងនឹងតែងតាំងអ្នកឲ្យ ធ្វើជាត្រារបស់យើងផ្ទាល់ ព្រោះយើងបានជ្រើសរើសអ្នកហើយ» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។
← Chapter 1
Jump to:
Chapter 1
Chapter 2
All chapters:
1
2