bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Joel 2
Joel 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ របស់អុលឡោះ! ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់ អុលឡោះតាអាឡា កំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។
2
ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។ ហ្វូងកណ្ដូបដ៏ច្រើនលើសលប់ ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ ចាំងមកលើភ្នំ។ តាំងពីដើមមកមិនដែលមានដូច្នេះទេ ហើយនៅពេលខាងមុខ រហូតតរៀងទៅ ក៏មិនមានទៀតដែរ។
3
នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់ នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា វាលរហោស្ថានដ៏ហួតហែង គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។
4
ពួកវាប្រៀបបីដូចជាទ័ពសេះ ពួកវាបោលទៅមុខដូចកងពលសេះ
5
សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចំបាំង ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។ សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ តំរៀបគ្នាចូលប្រយុទ្ធ។
6
ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវា មនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេកស្លាំង។
7
ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច ពួកវាឡើងកំពែងដូចអ្នកចំបាំងដ៏ពូកែ ម្នាក់ៗសំរុកទៅមុខ ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។
8
គ្មាននរណារុញអ្នកដែលនៅក្បែរខ្លួនទេ គឺម្នាក់ៗសំរុកទៅមុខយ៉ាងត្រង់ ពួកវាលោតឆ្លងឧបសគ្គទាំងឡាយ ដោយឥតបែកចេញពីជួររបស់ខ្លួនឡើយ។
9
ពួកវាសំរុកចូលទៅក្នុងទីក្រុង រត់នៅលើកំពែងក្រុង ឡើងតាមបង្អួចចូលទៅក្នុងផ្ទះនានា ដូចចោរចូលលួច។
10
ផែនដីញ័រនៅមុខពួកវា ផ្ទៃមេឃក៏កក្រើករំពើក ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។
11
អុលឡោះតាអាឡា ចេញបញ្ជាទៅកងទ័ពរបស់ទ្រង់ ដែលមានចំនួនច្រើនលើសលប់ និងខ្លាំងពូកែ។ ពួកវាធ្វើតាមបញ្ជារបស់ទ្រង់ ដ្បិតថ្ងៃរបស់ អុលឡោះតាអាឡា ជាថ្ងៃដ៏មហិមា និងគួរឲ្យស្ញែងខ្លាច គ្មាននរណាអាចទ្រាំទ្របានឡើយ។
12
«ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា
13
ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករក អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាវិញ ដ្បិតទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអាណិតអាសូរ ទ្រង់មានចិត្តអត់ធ្មត់ ពោរពេញដោយចិត្តមេត្តាករុណា ទ្រង់មិនពេញចិត្តដាក់ទោសទេ។
14
ដូច្នេះ ប្រហែលជាទ្រង់លែងដាក់ទោស អ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ជូន អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
15
ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក!
16
ចូរហៅប្រជាជនមកជួបជុំគ្នា ជាអង្គប្រជុំដ៏វិសុទ្ធ ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា ចូរប្រមូលផ្ដុំកូនក្មេង សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ! ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់!
17
ចូរឲ្យក្រុមអ៊ីមុាំជាអ្នកបម្រើ អុលឡោះតាអាឡា នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: អុលឡោះតាអាឡា ជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ទ្រង់ផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ទ្រង់ផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើអុលឡោះជាម្ចាស់របស់ពួកគេនៅឯណា”?។
18
អុលឡោះតាអាឡា មានចិត្តស្រឡាញ់ស្រុក របស់ទ្រង់ខ្លាំងណាស់ ទ្រង់អាណិតអាសូរប្រជាជនរបស់ទ្រង់។
19
អុលឡោះតាអាឡា ឆ្លើយតបនឹងពាក្យទូរអាអង្វរ របស់ពួកគេ ទ្រង់មានបន្ទូលមកពួកគេថា: «មើល៍! យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរ យើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យ ប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។
20
យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុក ខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នា យើងនឹងកំចាត់ពួកគេឲ្យទៅនៅ វាលរហោស្ថានដ៏ស្ងួតហួតហែង។ យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខ ទៅក្នុងសមុទ្រខាងកើត ហើយជួរទ័ពដែលនៅខាងក្រោយ ទៅក្នុងសមុទ្រខាងលិច។ សាកសពរបស់ពួកគេនឹងចោលក្លិនអសោច ក្លិនសំអុយរបស់ពួកគេក៏សាយឡើងដែរ ដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។
21
ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វី ចូរត្រេកអរសប្បាយរីករាយឡើង ដ្បិត អុលឡោះតាអាឡា បានធ្វើការដ៏អស្ចារ្យបំផុត!
22
សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ ដើមឈើនឹងមានផ្លែ ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ ក៏បង្កើតភោគផលឡើងវិញដែរ។
23
អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយរីករាយឡើង ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ! ទ្រង់បង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា តាំងពីដើមរដូវរហូតដល់ចុងរដូវ ដូចកាលពីមុនដែរ។
24
លានបោកស្រូវនឹងមានពោរពេញដោយ ស្រូវឡើងវិញ ហើយពាងក៏មានស្រាទំពាំងបាយជូរថ្មី និងប្រេង ពេញហូរហៀរឡើងវិញដែរ។
25
រីឯភោគផលរបស់អ្នករាល់គ្នា ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន យើងនឹងសងអ្នករាល់គ្នាវិញ។
26
អ្នករាល់គ្នានឹងមានអាហារបរិភោគ យ៉ាងឆ្អែតបរិបូណ៌ រួចអ្នករាល់គ្នាលើកតម្កើងនាម អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រោះទ្រង់បានធ្វើការអស្ចារ្យ សម្រាប់អ្នករាល់គ្នា។ ពេលនោះ ប្រជារាស្ត្ររបស់យើង នឹងលែងអាម៉ាស់មុខទៀតហើយ។
27
អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនៅក្នុងចំណោមជនជាតិអ៊ីស្រអែល យើងជាអុលឡោះ ជាម្ចាស់របស់អ្នករាល់គ្នា ក្រៅពីយើង គ្មានម្ចាស់ណាផ្សេងទៀតទេ ពេលនោះ ប្រជាជនរបស់យើង នឹងលែងអាម៉ាស់ទៀតហើយ។
28
អុលឡោះមានបន្ទូលថា: ក្រោយមកទៀត យើងនឹងចាក់បង្ហូររសរបស់យើង មកលើមនុស្សលោកទាំងអស់។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងបន្ទូលយើង ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
29
ក្រោយមក សូម្បីតែអ្នកបម្រើប្រុសស្រី ក៏យើងនឹងចាក់បង្ហូររសរបស់យើង ទៅលើពួកគេដែរ។
30
យើងនឹងសំដែងអំណាច នៅលើមេឃ និងនៅលើផែនដី គឺមានឈាម មានភ្លើង និងកំសួលផ្សែង។
31
ពេលថ្ងៃរបស់ អុលឡោះតាអាឡា មកដល់ គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម។
32
ពេលនោះ អ្នកណាអង្វររកនាម អុលឡោះតាអាឡា អ្នកនោះនឹងទទួលការសង្គ្រោះ។ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម អ្នកខ្លះនឹងគេចផុតពីមហន្តរាយ ដូច អុលឡោះតាអាឡា បានសន្យាទុក។ អស់អ្នកដែល អុលឡោះតាអាឡា ត្រាស់ហៅ នឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3