bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Malachi 2
Malachi 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
«ពួកអ៊ីមុាំអើយ ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ:
2
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។
3
យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថា យើងនឹងដាក់ទោសពូជពង្សរបស់អ្នករាល់គ្នា យើងនឹងជះលាមកលើមុខអ្នករាល់គ្នា គឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើ គូរបានក្នុងពិធីបុណ្យផ្សេងៗ។ គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅ ជាមួយលាមកសត្វនោះដែរ។
4
ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាបានព្រមានអ្នករាល់គ្នា ដើម្បីឲ្យសម្ពន្ធមេត្រី ដែលយើងចងជាមួយ កុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។
5
សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះ គឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេ ហើយឲ្យគេគោរពកោតខ្លាចនាមយើង និងភ័យញាប់ញ័រនៅចំពោះមុខយើង។
6
គេបង្រៀនហ៊ូកុំដ៏ត្រឹមត្រូវ ហើយមិនពោលពាក្យបោកបញ្ឆោតទេ។ គេរស់នៅជាមួយយើងដោយសុខសាន្ត និងដោយទៀងត្រង់ ព្រមទាំងណែនាំមនុស្សជាច្រើន ឲ្យងាកចេញពីអំពើអាក្រក់។
7
ពាក្យសំដីរបស់អ៊ីមុាំបង្រៀនមនុស្ស ឲ្យស្គាល់អុលឡោះ ហើយហ៊ូកុំក៏ហូរចេញពីមាត់អ៊ីមុាំដែរ ព្រោះគាត់ជាអ្នកនាំបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
8
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានងាកចេញពីមាគ៌ានេះ ការបង្រៀនរបស់អ្នករាល់គ្នា បាននាំមនុស្សជាច្រើនឲ្យវង្វេង។ អ្នករាល់គ្នាបានបំពានលើសម្ពន្ធមេត្រី ដែលយើងបានចងជាមួយកុលសម្ព័ន្ធលេវី - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។
9
ដូច្នេះ យើងនឹងឲ្យប្រជាជនទាំងមូល ប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ ហើយអ្នករាល់គ្នាបង្រៀនហ៊ូកុំដល់ប្រជាជន ដោយរើសមុខ»។
10
ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយអុលឡោះដែលបង្កើតពួកយើងមក ក៏មានតែមួយដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលអុលឡោះបានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ?
11
ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះ ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅ ស្រុកអ៊ីស្រអែល និងនៅក្រុងយេរូសាឡឹម។ យូដាបានប្រមាថម៉ាស្ជិទរបស់ អុលឡោះតាអាឡា ជាកន្លែងដែលទ្រង់ស្រឡាញ់ គឺពួកគេរៀបការជាមួយស្ត្រី ដែលថ្វាយបង្គំព្រះដទៃ។
12
សូម អុលឡោះតាអាឡា ដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់យ៉ាកកូប ហើយកុំឲ្យគេមានកូនចៅ ដើម្បីចូលរួមជូនជំនូនដល់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលឡើយ។
13
អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀត គឺអ្នករាល់គ្នាយំសោកសង្រេង សម្រក់ទឹកភ្នែក ជោកអាសនៈរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ព្រោះទ្រង់លែងរវីរវល់នឹងជំនូន របស់អ្នករាល់គ្នា ទ្រង់មិនពេញចិត្តនឹងអ្វីៗដែល អ្នករាល់គ្នាយកមកជូនទេ។
14
អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?” គឺកាលពីនៅក្មេង អ្នកបានរៀបការ ដោយយក អុលឡោះតាអាឡា ធ្វើសាក្សី។ នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក តែអ្នកបានក្បត់ចិត្តចោលនាង។
15
តើអុលឡោះមិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ទ្រង់ធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់អុលឡោះ។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។
16
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា ទ្រង់មិនពេញចិត្ត នឹងការលែងលះគ្នាទេ ហើយ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ក៏មិនពេញចិត្តនឹងអ្នកដែលប្រព្រឹត្ត អំពើឃោរឃៅបែបនេះ ចំពោះភរិយារបស់ខ្លួនដែរ! ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ មិនត្រូវមានចិត្តក្បត់ឡើយ។
17
អ្នករាល់គ្នាធ្វើឲ្យ អុលឡោះតាអាឡា នឿយណាយ ព្រោះតែពាក្យសំដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យទ្រង់នឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះ អុលឡោះតាអាឡា ដ្បិតទ្រង់ពេញចិត្តនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើម្ចាស់ដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4