bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Malachi 4
Malachi 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកំទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។
2
រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នា បានជាសះស្បើយផង។ អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។
3
នៅថ្ងៃដែលយើងកំណត់ទុក អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ ពួកគេនឹងប្រៀបដូចជាផេះ នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូល។
4
ចូរនឹកដល់ហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកបម្រើរបស់យើង ព្រមទាំងហ៊ូកុំ និងវិន័យផ្សេងៗ ដែលយើងបានប្រគល់ឲ្យ ជនជាតិអ៊ីស្រអែលទាំងមូលនៅភ្នំហូរែប។
5
ចំណែកឯយើងវិញ យើងនឹងចាត់ណាពីអេលីយ៉េសឲ្យមក មុនថ្ងៃរបស់ អុលឡោះតាអាឡា ជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច។
6
គាត់នឹងបង្វែរចិត្តឪពុកទៅរកកូន ហើយបង្វែរចិត្តកូនទៅរកឪពុក។ ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់ អ្នករាល់គ្នាឲ្យវិនាសសូន្យឡើយ»៕
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4