bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Corinthians 3
2 Corinthians 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
1
តើយើងចាប់ផ្ដើមសរសើរខ្លួនឯងទៀតហើយឬ? ឬមួយយើងត្រូវធ្វើសំបុត្រណែនាំខ្លួនជូនអ្នករាល់គ្នា ឬសុំពីអ្នករាល់គ្នា ដូចអ្នកខ្លះត្រូវការ?
2
អ្នករាល់គ្នាហ្នឹងហើយជាសំបុត្ររបស់យើង ដែលកត់ត្រាទុកក្នុងចិត្តរបស់យើង ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ហើយអាន
3
ទាំងបង្ហាញឲ្យឃើញថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែលយើងបានរៀបចំ មិនមែនសរសេរដោយទឹកខ្មៅ តែដោយព្រះវិញ្ញាណរបស់ព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងដួងចិត្តខាងសាច់ឈាមវិញ
4
ហើយយើងមានសេចក្តីទុកចិត្តដល់ព្រះបែបនេះ ដោយសារព្រះគ្រីស្ទ។
5
មិនមែនថា ខ្លួនយើងផ្ទាល់ យើងមានសមត្ថភាពនឹងចាត់ទុកអ្វីមួយថាចេញពីខ្លួនយើងឡើយ តែសមត្ថភាពរបស់យើងមកពីព្រះ
6
ដែលទ្រង់បានប្រោសឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើនៃសញ្ញាថ្មី មិនមែនសរសេរដោយអក្សរ គឺដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរនាំឲ្យស្លាប់ តែព្រះវិញ្ញាណ ប្រទានឲ្យមានជីវិត។
7
ប្រសិនបើការបម្រើសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរនៅលើបន្ទះថ្ម មានសិរីល្អជាខ្លាំង រហូតដល់ប្រជាជនអ៊ីស្រាអែល មិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីល្អនៅលើមុខរបស់លោក ហើយជាសិរីល្អដែលសាបសូន្យទៅ យ៉ាងហ្នឹងទៅហើយ
8
ចុះចំណង់បើការបម្រើព្រះវិញ្ញាណវិញ តើនឹងមានសិរីល្អលើសជាងអម្បាលម៉ានទៅទៀត?
9
ដ្បិតបើការបម្រើរដែលនាំឲ្យមានទោស មានសិរីល្អទៅហើយ នោះការបម្រើដែលនាំឲ្យសុចរិត នឹងរឹតតែមានសិរីល្អជាបរិបូរ លើសជាងទៅទៀតមិនខាន!
10
តាមពិត អ្វីដែលធ្លាប់មានសិរីល្អពីដើម ទៅជាលែងមានសិរីល្អ ដោយព្រោះសិរីល្អដែលប្រសើរជាងនៅពេលនេះ
11
ដ្បិតបើអ្វីដែលសាបសូន្យទៅ បានមកទាំងមានសិរីល្អទៅហើយ នោះអ្វីដែលនៅស្ថិតស្ថេរ នឹងរឹតតែមានសិរីល្អលើសជាងទៅទៀតមិនខាន!
12
ដូច្នេះ ដោយយើងមានសេចក្តីសង្ឃឹមបែបនេះហើយ បានជាយើងនិយាយដោយក្លាហាន
13
មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីកុំឲ្យប្រជាជនអ៊ីស្រាអែល សម្លឹងមើលចុងបញ្ចប់នៃអ្វីដែលកំពុងតែសាបសូន្យទៅនោះឡើយ។
14
ប៉ុន្ដែ គំនិតរបស់គេរឹងរូស ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគម្ពីរសញ្ញាចាស់ នោះនៅតែមានស្បៃគ្របដដែល ព្រោះមានតែក្នុងព្រះគ្រីស្ទប៉ុណ្ណោះ ទើបស្បៃនោះសាបសូន្យទៅ។
15
ដរាបមកទល់ថ្ងៃនេះ កាលណាគេអានគម្ពីរលោកម៉ូសេ នោះមានស្បៃមួយបាំងចិត្តរបស់គេ
16
ប៉ុន្ដែ នៅពេលគេងាកបែរមករកព្រះអម្ចាស់ ស្បៃនោះក៏ត្រូវបានដោះចេញទៅ
17
រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ កន្លែងនោះមានសេរីភាព។
18
យើងទាំងអស់គ្នា ដែលគ្មានស្បៃបាំងមុខ កំពុងតែរំពឹងមើលសិរីល្អរបស់ព្រះអម្ចាស់ ដូចជារូបឆ្លុះនៅក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អមួយ ទៅសិរីល្អមួយ ដ្បិតនេះមកពីព្រះអម្ចាស់ ដែលជាព្រះវិញ្ញាណ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13