bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Corinthians 4
2 Corinthians 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
1
ដូច្នេះ ដោយសារយើងបានទទួលសេចក្តីមេត្តាករុណារបស់ព្រះ ទើបយើងមានការងារបម្រើនេះ ហើយយើងមិនរសាយចិត្តឡើយ។
2
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។
3
ប្រសិនបើដំណឹងល្អរបស់យើងត្រូវគ្របបាំង នោះគ្របបាំងតែចំពោះអស់អ្នកដែលកំពុងតែវិនាសប៉ុណ្ណោះ
4
ជាអ្នកដែលព្រះរបស់លោកីយ៍នេះ បានធ្វើឲ្យគំនិតរបស់គេដែលមិនជឿ ទៅជាងងឹត មិនឲ្យគេឃើញពន្លឺដំណឹងល្អនៃសិរីល្អរបស់ព្រះគ្រីស្ទ ដែលជារូបអង្គព្រះភ្លឺដល់គេ។
5
យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយរាប់ខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវ។
6
ដ្បិតព្រះដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត» ទ្រង់បានបំភ្លឺក្នុងចិត្តយើង ដើម្បីឲ្យយើងស្គាល់ពន្លឺសិរីល្អរបស់ព្រះ ដែលភ្លឺពីព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
7
ប៉ុន្ដែ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីបញ្ជាក់ថា ព្រះចេស្ដាដ៏លើសលុបនេះជារបស់ព្រះ មិនមែនជារបស់យើងទេ។
8
យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លច្រក ត្រូវវិលវល់ តែមិនអស់សង្ឃឹម
9
យើងត្រូវគេបៀតបៀន តែមិនត្រូវបោះបង់ចោលឡើយ ត្រូវគេវាយឲ្យដួល តែមិនស្លាប់ទេ
10
យើងផ្ទុកសេចក្តីសុគតរបស់ព្រះយេស៊ូវនៅក្នុងរូបកាយជានិច្ច ដើម្បីឲ្យព្រះជន្មរបស់ព្រះយេស៊ូវបានសម្ដែងមកក្នុងរូបកាយរបស់យើងដែរ។
11
ដ្បិតយើងដែលរស់នៅ នោះយើងប្រគល់ដល់សេចក្តីស្លាប់ជានិច្ច ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មរបស់ព្រះយេស៊ូវបានសម្ដែងមកក្នុងរូបសាច់របស់យើង ដែលតែងតែស្លាប់នេះ។
12
ដូច្នេះហើយបានជាសេចក្តីស្លាប់កំពុងធ្វើការនៅក្នុងយើង តែជីវិតកំពុងធ្វើការនៅក្នុងអ្នករាល់គ្នាវិញ។
13
ដោយយើងមានវិញ្ញាណនៃជំនឿដូចគ្នា ស្របតាមសេចក្តីដែលចែងទុកមកថា «ខ្ញុំបានជឿ បានជាខ្ញុំនិយាយ» នោះយើងក៏ជឿដែរ បានជាយើងនិយាយ
14
ដោយដឹងថា ព្រះអង្គដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញជាមួយព្រះយេស៊ូវដែរ ហើយនាំយើងចូលចំពោះព្រះអង្គជាមួយអ្នករាល់គ្នាទៀតផង។
15
ព្រោះអ្វីៗទាំងអស់សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណបានចម្រើនដល់មនុស្សកាន់តែច្រើនឡើងៗ ហើយមានការអរព្រះគុណកាន់តែច្រើនឡើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។
16
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។
17
ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន
18
ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13