bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Amos 2
Amos 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 3 →
1
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍ម៉ូអាប់ អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដុម ឲ្យសុសដូចកំបោរ។
2
យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកម៉ូអាប់ ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួននៅក្រុងកេរីយ៉ុត ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសម្រែកឮលាន់ និងសូរផ្លុំត្រែ
3
យើងនឹងកាត់ចៅក្រមចេញពីចំណោមគេ ព្រមទាំងសម្លាប់ពួកមេទាំងប៉ុន្មានជាមួយគេដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
4
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។
5
យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកយូដា ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួន របស់ក្រុងយេរូសាឡិម។
6
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់អ៊ីស្រាអែល អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានមនុស្សសុចរិត ដើម្បីប្រាក់ ហើយលក់មនុស្សកម្សត់ទុគ៌ត ដើម្បីស្បែកជើងមួយគូ
7
គេជាន់ក្បាលជនក្រីក្រពន្លិចក្នុងធូលីដី គេបង្វែរផ្លូវរបស់មនុស្សទុគ៌ត ទាំងកូនទាំងឪពុកចូលទៅឯស្រីតែម្នាក់ ដែលជាការប្រមាថនាមដ៏បរិសុទ្ធរបស់យើង
8
គេក្រាលសម្លៀកបំពាក់ដែលបានទទួលបញ្ចាំ ដេកចុះនៅក្បែរគ្រប់ទាំងអាសនា ហើយនៅក្នុងដំណាក់នៃព្រះរបស់គេ គេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នក ដែលខ្លួនបានពិន័យ។
9
ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ ទាំងឫសរបស់គេនៅខាងក្រោម។
10
យើងក៏បាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ ហើយបាននាំអ្នករាល់គ្នា នៅក្នុងទីរហោស្ថានសែសិបឆ្នាំ ដើម្បីចាប់យកស្រុករបស់សាសន៍អាម៉ូរី ទុកជាកេរអាករ។
11
យើងបានតាំងកូនចៅខ្លះរបស់អ្នករាល់គ្នា ឡើងធ្វើជាហោរា ហើយកំលោះខ្លះរបស់អ្នករាល់គ្នា ធ្វើជាពួកណាសារីត ឱប្រជាជនអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
12
ប៉ុន្តែ អ្នករាល់គ្នាបានបង្ខំឲ្យពួកណាសារីត ផឹកស្រា ហើយបានហាមដល់ពួកហោរាថា "កុំទាយឡើយ"។
13
មើល៍ យើងនឹងកិនអ្នករាល់គ្នានៅកន្លែងរបស់អ្នក ដូចរទេះកិននៅពេលដឹកកណ្ដាប់ស្រូវពេញដែរ។
14
អំណាចរត់រួចនឹងចេញបាត់ពីមនុស្សលឿន ឯមនុស្សមានកម្លាំងក៏មិនអាច បញ្ចេញកម្លាំងរបស់ខ្លួនបាន ហើយមនុស្សខ្លាំងពូកែក៏សង្គ្រោះខ្លួនមិនបានដែរ
15
អ្នកដែលកាន់ធ្នូនឹងមិនអាចឈរនៅបាន អ្នកដែលជើងពូកែរត់ នឹងសង្គ្រោះខ្លួនឯងមិនរួច ហើយអ្នកដែលជិះសេះ ក៏នឹងសង្គ្រោះខ្លួនមិនបានដែរ
16
អ្នកដែលមានចិត្តក្លាហាន ក្នុងចំណោមមនុស្សខ្លាំងពូកែ គេនឹងរត់ទៅទាំងខ្លួនអាក្រាតនៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9