bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Amos 6
Amos 6
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 7 →
1
វេទនាដល់អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូន ហើយដល់អស់អ្នកដែលរស់ យ៉ាងសុខសាន្តនៅលើភ្នំសាម៉ារី ជាពួកអ្នកប្រមុខនៃជាតិសាសន៍ដ៏សំខាន់ជាងគេ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ដែលពូជពង្សអ៊ីស្រាអែលទៅពឹងផ្អែក!
2
ចូរឆ្លងទៅក្រុងកាលនេ ហើយពិចារណាមើលចុះ ពីទីនោះរហូតទៅដល់ហាម៉ាតជាក្រុងធំ រួចចុះទៅក្រុងកាថរបស់ពួកសាសន៍ភីលីស្ទីន។ តើអ្នករាល់គ្នាវិសេសជាង នគរទាំងនេះឬ? តើទឹកដីរបស់គេធំជាងទឹកដីរបស់អ្នករាល់គ្នាឬ?
3
ឱអ្នករាល់គ្នាដែលច្រានថ្ងៃអាក្រក់ឲ្យចេញឆ្ងាយ ហើយនាំរាជ្យដ៏ឃោរឃៅឲ្យចូលមកជិតអើយ!
4
វេទនាដល់អស់អ្នកដែលដេកលើគ្រែភ្លុក ហើយទម្រេតខ្លួននៅលើកម្រាល ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ និងកូនគោដែលបង្ខាំងទុក
5
ជាអ្នកដែលច្រៀងឡូឡាតាមសំឡេងពិណ ហើយបង្កើតគ្រឿងភ្លេងសម្រាប់ខ្លួនចង់ធ្វើដូចដាវីឌ
6
ក៏ផឹកស្រាទំពាំងបាយជូរពីចានគោម ហើយលាបខ្លួនដោយប្រេងដ៏វិសេស តែមិនព្រួយនឹងការវិនាសរបស់យ៉ូសែបទេ។
7
ដូច្នេះ ឥឡូវនេះ គេនឹងត្រូវនាំទៅជាឈ្លើយ ជាមួយអស់អ្នកដែលទៅជាឈ្លើយជាមុនដំបូង ហើយការលេងសប្បាយរបស់អស់អ្នក ដែលទម្រេតខ្លួនលើកម្រាលនឹងសូន្យបាត់ទៅ។
8
ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថដោយអង្គទ្រង់ថា (នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ) យើងខ្ពើមអំនួតរបស់យ៉ាកុប ហើយស្អប់ទីមាំមួនរបស់គេ យើងនឹងប្រគល់ទីក្រុង និងរបស់ទាំងអស់ដែលនៅក្នុងក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ។
9
ប្រសិនបើមានមនុស្សដប់នាក់សល់នៅក្នុងផ្ទះមួយ គេនឹងត្រូវស្លាប់ទាំងអស់
10
ហើយកាលណាសាច់ញាតិរបស់ខ្លួន គឺអ្នកដែលបូជាសព ចូលទៅលើកសាកសពនាំចេញពីផ្ទះ គាត់នឹងស្រែកសួរអ្នកដែលនៅក្នុងបន្ទប់ ក្នុងផ្ទះថា «តើមានអ្នកណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយថា «គ្មានទេ»។ ពេលនោះ សាច់ញាតិនោះនឹងពោលថា «កុំមាត់អី!» យើងមិនត្រូវចេញព្រះនាមព្រះយេហូវ៉ាទេ។
11
ដ្បិតមើល៍ ព្រះយេហូវ៉ាចេញរាជបញ្ជា នោះផ្ទះធំនឹងត្រូវបែកបាក់ខ្ទេចខ្ទី ហើយផ្ទះតូចក៏ត្រូវខ្ទេចខ្ទីអស់។
12
តើសេះបោលនៅលើផ្ទាំងថ្មឬ? តើគេយកគោទៅភ្ជួរសមុទ្រឬ? តែអ្នករាល់គ្នាបានបង្វែរយុត្តិធម៌ឲ្យទៅជាជាតិពុល ហើយបង្វែរផលនៃសេចក្ដីសុចរិត ឲ្យទៅជាស្លែង។
13
ម្នាលអ្នករាល់គ្នាដែលរីករាយក្នុងក្រុងឡូដាបា អ្នករាល់គ្នាពោលថា "យើងវាយយកបានក្រុងកាណាអ៊ីម តើមិនមែនដោយសារកម្លាំងរបស់ខ្លួនយើងទេឬ?"
14
ដ្បិតមើល៍ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មានព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ យើងនឹងធ្វើឲ្យសាសន៍មួយ ងើបមកទាស់នឹងអ្នករាល់គ្នា គេនឹងធ្វើទុក្ខអ្នករាល់គ្នា ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ស្ទឹងអារ៉ាបា។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9