bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ezra 1
Ezra 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
1
នៅឆ្នាំទីមួយក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបណ្ដាលចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ឲ្យចេញសេចក្ដីប្រកាសពាសពេញនគររបស់ស្ដេចទាំងមូល ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ហើយសេចក្ដីនោះមានចែងដូចតទៅ៖
2
«ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។
3
ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមឲ្យព្រះរបស់អ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិម ដែលនៅក្នុងស្រុកយូដា ដើម្បីសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ ព្រះអង្គជាព្រះដែលគង់នៅក្រុងយេរូសាឡិម។
4
ឯអស់អ្នកដែលសេសសល់ ទោះបីរស់នៅកន្លែងណាក៏ដោយ ត្រូវឲ្យប្រជាជននៅទីនោះជួយដល់ពួកគេ ជាប្រាក់ ជាមាស ជារបស់មានតម្លៃ ព្រមទាំងសត្វ ក្រៅពីតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិមផង»។
5
ដូច្នេះ ពួកមេលើវង្សានុវង្សរបស់ឪពុកក្នុងពួកយូដា និងពួកបេនយ៉ាមីន ពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្ដាលចិត្ត ឲ្យឡើងទៅសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏នាំគ្នាក្រោកឡើង
6
ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស ទ្រព្យសម្បត្តិផ្សេងៗ សត្វ និងវត្ថុមានតម្លៃឯទៀតៗ ក្រៅពីតង្វាយទាំងប៉ុន្មាន ដែលគេបានថ្វាយដោយស្ម័គ្រពីចិត្ត។
7
ឯព្រះបាទស៊ីរូសក៏បានបញ្ចេញគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះយេហូវ៉ា ដែលព្រះបាទនេប៊ូក្នេសាបានយកចេញពីក្រុងយេរូសាឡិម មកដាក់នៅព្រះវិហាររបស់ព្រះនៃទ្រង់នោះ ប្រគល់មកវិញផងដែរ។
8
ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់បញ្ជាឲ្យមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជទ្រព្យ យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ពួកយូដា។
9
ឯចំនួននៃរបស់ទាំងនោះមាន ថាសមាសសាមសិប ថាសប្រាក់មួយពាន់ កាំបិត ម្ភៃប្រាំបួន
10
ពែងមាសសាមសិប ពែងប្រាក់ថ្នាក់ទីពីរបួនរយដប់ និងគ្រឿងប្រដាប់ឯទៀតៗមួយពាន់។
11
សរុបគ្រឿងប្រដាប់ដែលធ្វើពីមាស និងប្រាក់ទាំងអស់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក នៅពេលនាំពួកជាប់ជាឈ្លើយ ចេញពីក្រុងបាប៊ីឡូន ឡើងទៅកាន់ក្រុងយេរូសាឡិម។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10