bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ezra 7
Ezra 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
1
ក្រោយការទាំងនោះមក ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី នោះអែសរ៉ា កូនសេរ៉ាយ៉ា ដែលជាកូនអ័សារា អ័សារាជាកូនហ៊ីលគីយ៉ា
2
ហ៊ីលគីយ៉ាជាកូនសាលូម សាលូមជាកូនសាដុក សាដុកជាកូនអ័ហ៊ីទូប
3
អ័ហ៊ីទូបជាកូនអ័ម៉ារា អ័ម៉ារាជាកូនអ័សារា អ័សារាជាកូនមេរ៉ាយ៉ូត
4
មេរ៉ាយ៉ូតជាកូនសេរ៉ាហ៊ា សេរ៉ាហ៊ាជាកូនអ៊ូស៊ី អ៊ូស៊ីជាកូនប៊ូកគី
5
ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។
6
លោកអែសរ៉ានេះ ឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រឹត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានឲ្យ ហើយដោយព្រោះព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃលោក បានសណ្ឋិតលើលោក ទើបស្ដេចប្រទានអ្វីៗទាំងអស់ដែលលោកសូម។
7
នៅឆ្នាំទីប្រាំពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ និងពួកអ្នកបម្រើព្រះវិហារខ្លះ ក៏បានឡើងមកក្រុងយេរូសាឡិមដែរ។
8
លោកអែសរ៉ាបានមកដល់ក្រុងយេរូសាឡិម នៅខែទីប្រាំ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្តេច។
9
លោកបានចេញពីក្រុងបាប៊ីឡូន នៅថ្ងៃមួយ ក្នុងខែទីមួយ ហើយមកដល់ក្រុងយេរូសាឡិម នៅថ្ងៃទីមួយ ក្នុងខែទីមួយ ដ្បិតព្រះហស្តដ៏ល្អរបស់ព្រះនៃលោក បានសណ្ឋិតលើលោក។
10
លោកអែសរ៉ាបានតាំងចិត្តសិក្សាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយប្រព្រឹត្តតាម ព្រមទាំងបង្រៀនច្បាប់ និងបញ្ញត្តិក្នុងពួកអ៊ីស្រាអែល។
11
នេះជាសំណៅសំបុត្រដែលព្រះបាទអើថាស៊ើកសេសប្រគល់ជូនសង្ឃអែសរ៉ា ជាស្មៀន គឺជាបុរសម្នាក់ដែលប្រសប់ខាងឯបទបញ្ជារបស់ព្រះយេហូវ៉ា និងច្បាប់របស់ព្រះអង្គ ដល់ពួកអ៊ីស្រាអែល។ សំបុត្រនេះមានសេចក្ដីថា៖
12
«អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ផ្ញើជូនសង្ឃអែសរ៉ា ជាស្មៀនខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ ។ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត ឥឡូវនេះ
13
យើងចេញបង្គាប់ថា ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ឬពួកសង្ឃ និងពួកលេវី នៅក្នុងរាជាណាចក្ររបស់យើង គឺអស់អ្នកដែលមានបំណងចង់ត្រឡប់ទៅក្រុងយេរូសាឡិម នោះយើងអនុញ្ញាតឲ្យទៅជាមួយលោក។
14
ដ្បិតយើង ជាស្តេច និងទីប្រឹក្សារបស់ស្ដេចទាំងប្រាំពីរ បានចាត់លោកឲ្យទៅពិនិត្យមើលអំពីស្រុកយូដា និងក្រុងយេរូសាឡិម តាមក្រឹត្យវិន័យនៃព្រះរបស់លោក ដែលនៅក្នុងដៃរបស់លោក
15
ហើយឲ្យនាំយកប្រាក់ និងមាសដែលយើង ជាស្តេច និងទីប្រឹក្សាទាំងប្រាំពីរ បានថ្វាយដោយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម
16
ព្រមទាំងប្រាក់ និងមាសទាំងប៉ុន្មានដែលលោកនឹងរៃបាននៅក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ហើយព្រមទាំងតង្វាយដែលប្រជាជន និងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡិម ទៅជាមួយផង។
17
ដូច្នេះ លោកត្រូវយកចិត្តទុកដាក់ខ្នះខ្នែង យកប្រាក់នេះទៅទិញគោ ចៀមឈ្មោល និងកូនចៀម ព្រមទាំងគ្រឿងតង្វាយម្សៅ និងតង្វាយច្រួច ហើយលោកត្រូវថ្វាយតង្វាយទាំងនោះនៅលើអាសនា ក្នុងព្រះដំណាក់នៃព្រះរបស់ពួកលោក ដែលនៅក្រុងយេរូសាឡិម។
18
ឯប្រាក់ និងមាសដែលនៅសល់ លោក និងបងប្អូនរបស់លោកអាចយកទៅប្រើការ តាមតែលោកយល់ឃើញថាល្អ តាមព្រះហឫទ័យនៃព្រះរបស់អស់លោក។
19
ឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលគេបានប្រគល់ជូនលោក សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់នៃព្រះរបស់លោក ចូរយកទៅប្រគល់នៅចំពោះព្រះនៃក្រុងយេរូសាឡិម។
20
ឯអ្វីៗផ្សេងទៀតដែលត្រូវការសម្រាប់ព្រះដំណាក់នៃព្រះរបស់លោក ដែលជាបន្ទុករបស់លោកត្រូវផ្គត់ផ្គង់ លោកអាចបើកពីឃ្លាំងរាជទ្រព្យ។
21
យើង ព្រះរាជាអើថាស៊ើកសេស ចេញបង្គាប់ដល់អ្នកកាន់ឃ្លាំងទាំងអស់ នៅក្នុងអាណាខេត្តខាងនាយទន្លេថា អ្វីៗដែលសង្ឃអែសរ៉ា ជាស្មៀនខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ លោកស្នើសុំ នោះត្រូវអនុវត្តកិច្ចការនេះឲ្យបានសម្រេចដោយខ្នះខ្នែងបំផុត
22
ទោះជាមានចំនួនរហូតដល់ប្រាក់មួយរយហាប ស្រូវមួយរយរង្វាល់ ស្រាទំពាំងបាយជូរមួយរយបាថ ប្រេងមួយរយបាថ និងអំបិលជាច្រើន ឥតមានកំណត់ក៏ដោយ។
23
អ្វីៗដែលព្រះនៃស្ថានសួគ៌ព្រះអង្គបង្គាប់ ត្រូវធ្វើឲ្យបានសម្រេចគ្រប់ទាំងអស់ សម្រាប់ព្រះដំណាក់របស់ព្រះនៃស្ថានសួគ៌ ក្រែងព្រះអង្គមានសេចក្ដីក្រោធទាស់នឹងរាជ្យរបស់ស្តេច និងពួកបុត្រារបស់ទ្រង់។
24
មួយទៀត យើងបញ្ជាក់ប្រាប់អស់លោកថា ចំណែកពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ ពួកអ្នកបម្រើព្រះវិហារ ឬពួកអ្នកបំពេញការងារក្នុងព្រះដំណាក់របស់ព្រះនេះ នោះមិនត្រូវទារពន្ធដារ សួយអាករ ឬពន្ធផ្លូវពីអ្នកទាំងនោះឡើយ។
25
ចំពោះលោកអែសរ៉ាវិញ តាមប្រាជ្ញានៃព្រះរបស់លោក ដែលលោកមាននៅដៃ ត្រូវតែងតាំងឲ្យមានពួកអ្នកគ្រប់គ្រង និងពួកចៅក្រម ដែលអាចកាត់ក្ដីឲ្យប្រជាជនទាំងឡាយដែលនៅក្នុងអាណាខេត្តខាងនាយទន្លេ គឺជាអ្នកស្គាល់ក្រឹត្យវិន័យនៃព្រះរបស់លោក ហើយលោកត្រូវបង្ហាត់បង្រៀនក្រឹត្យវិន័យ ដល់អស់អ្នកដែលមិនស្គាល់ក្រឹត្យវិន័យផង។
26
អ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យនៃព្រះរបស់លោក និងច្បាប់របស់ស្តេច ត្រូវកាត់ទោសអ្នកនោះយ៉ាងម៉ឺងម៉ាត់ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបអូសយកទ្រព្យសម្បត្តិ ឬដាក់គុកក៏ដោយ»។
27
«សូមសរសើរតម្កើងព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គបានបណ្ដាលព្រះហឫទ័យរបស់ស្តេចដូច្នេះ ឲ្យតាក់តែងលម្អព្រះដំណាក់របស់ព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិម
28
ព្រមទាំងប្រោសប្រទានសេចក្ដីសប្បុរសរបស់ព្រះអង្គដល់ខ្ញុំ នៅចំពោះស្តេច ពួកទីប្រឹក្សារបស់ស្ដេច និងនៅចំពោះមន្ត្រីដ៏មានអំណាចរបស់ស្តេចទៀតផង។ ខ្ញុំមានសេចក្ដីក្លាហាន ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ បានសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានប្រមូលអស់លោកដែលជាមេដឹកនាំរបស់អ៊ីស្រាអែល ឲ្យឡើងទៅជាមួយខ្ញុំ»។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10