bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Genesis 24
Genesis 24
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 25 →
1
លោកអ័ប្រាហាំមានវ័យកាន់តែចាស់ មានអាយុវែង ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ័ប្រាហាំក្នុងគ្រប់ការទាំងអស់។
2
លោកអ័ប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក គឺអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងផ្ទះ ជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃរបស់អ្នកនៅក្រោមភ្លៅខ្ញុំ
3
ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ
4
គឺអ្នកត្រូវទៅឯស្រុកកំណើតរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនរបស់ខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ»។
5
អ្នកបម្រើនោះឆ្លើយទៅលោកថា៖ «ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំប្របាទ មកស្រុកនេះទេមើលទៅ ដូច្នេះ តើត្រូវឲ្យខ្ញុំប្របាទនាំកូនរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»
6
លោកអ័ប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំនាំកូនរបស់ខ្ញុំត្រឡប់ទៅស្រុកនោះវិញឡើយ។
7
ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។
8
ប្រសិនបើស្ត្រីនោះមិនព្រមមកតាមអ្នកទេ នោះអ្នកនឹងបានរួចពីសម្បថដែលអ្នកស្បថនឹងខ្ញុំនេះ ប៉ុន្តែ មិនត្រូវនាំកូនប្រុសខ្ញុំទៅស្រុកនោះវិញឡើយ»។
9
ដូច្នេះ អ្នកបម្រើនោះក៏បានដាក់ដៃក្រោមភ្លៅលោកអ័ប្រាហាំចៅហ្វាយរបស់ខ្លួន ហើយស្បថជូនលោកអំពីរឿងនេះ។
10
បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
11
គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុង ជិតអណ្តូងទឹកនៅពេលល្ងាច ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។
12
គាត់អធិស្ឋានថា៖ «ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះ សូមប្រោសមេត្តាដល់ទូលបង្គំ សូមសម្ដែងព្រះហឫទ័យសប្បុរសដល់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង។
13
មើល៍ ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងក៏ចេញមកដងទឹកដែរ។
14
បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា "សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំបានទទួលទានផង" ហើយនាងនោះតបថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរ" សូមឲ្យបានត្រូវចំលើរូបស្ត្រីនោះ ដែលព្រះអង្គតម្រូវឲ្យលោកអ៊ីសាក ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរសចំពោះចៅហ្វាយរបស់ទូលបង្គំមែន»។
15
កាលគាត់អធិស្ឋានមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក។ នាងជាកូនរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអ័ប្រាហាំ។
16
នាងមានរូបសម្រស់ល្អណាស់ ជាស្ត្រីក្រមុំព្រហ្មចារី គ្មានប្រុសណាបានស្គាល់នាងឡើយ។ នាងចុះទៅក្នុងអណ្តូង ដងទឹកពេញក្អម រួចឡើងមកវិញ។
17
អ្នកបម្រើនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា៖ «សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច»។
18
នាងតបថា៖ «អញ្ជើញពិសា លោកម្ចាស់!»។ រួចនាងក៏ដាក់ក្អមចុះជាប្រញាប់ ហើយឲ្យទឹកគាត់ពិសា។
19
កាលនាងបានឲ្យគាត់ពិសាទឹករួចហើយ នាងក៏ពោលថា៖ «នាងខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកម្ចាស់ផឹកទាល់តែឆ្អែតដែរ»។
20
នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកពីក្នុងក្អម ចុះទៅក្នុងស្នូក រួចរត់ទៅដងពីអណ្ដូងថែមទៀត យកមកឲ្យអូដ្ឋទាំងអស់របស់គាត់ផឹក។
21
បុរសនោះសម្លឹងមើលនាង ទាំងនឹកក្នុងចិត្តចង់ដឹងថា តើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើររបស់គាត់បានសម្រេចមែន ឬយ៉ាងណា។
22
កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ គាត់ក៏យកក្រវិលមាសទម្ងន់កន្លះសេកែល និងកងដៃមាសមួយគូ ទម្ងន់ដប់សេកែល មកពាក់ឲ្យនាង
23
ហើយសួរថា៖ «តើនាងជាកូនចៅរបស់អ្នកណា? សូមមេត្តាប្រាប់ខ្ញុំឲ្យដឹងផង ហើយនៅផ្ទះឪពុកនាង តើមានកន្លែងឲ្យយើងខ្ញុំស្នាក់នៅយប់នេះបានឬទេ?»
24
នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា»។
25
នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅជាបរិបូរ ហើយក៏មានកន្លែងស្នាក់នៅដែរ»។
26
បុរសនោះក៏ឱនក្បាលចុះ ហើយថ្វាយបង្គំព្រះយេហូវ៉ា
27
ទាំងពោលថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំ ដែលព្រះអង្គមិនបានខាននឹងសម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំ បានប្រកបដោយព្រះពរ។ រីឯទូលបង្គំវិញ ក៏ព្រះយេហូវ៉ាបាននាំផ្លូវទូលបង្គំមកដល់ផ្ទះបងប្អូនរបស់ចៅហ្វាយទូលបង្គំដែរ»។
28
ពេលនោះ នាងក្រមុំក៏រត់ទៅប្រាប់ពួកផ្ទះម្តាយរបស់នាងអំពីហេតុការណ៍ទាំងនេះ។
29
នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់អណ្តូងទឹក។
30
គាត់ឃើញក្រវិល និងកងដៃដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលនាងរេបិកាជាប្អូនបានរៀបរាប់ប្រាប់ថា៖ «អ្នកនោះហើយដែលបាននិយាយមកខ្ញុំ» នោះគាត់ក៏ចេញទៅជួបបុរសនោះ ហើយឃើញគាត់កំពុងឈរនៅក្បែរអូដ្ឋ ជិតអណ្តូងទឹក។
31
ឡាបាន់និយាយថា៖ «សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងមួយសម្រាប់អូដ្ឋស្រេចហើយ»។
32
ដូច្នេះ បុរសនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ចេញពីអូដ្ឋ រួចមានគេយកចំបើង និងស្មៅឲ្យអូដ្ឋស៊ី យកទឹកមកលាងជើងគាត់ ព្រមទាំងមនុស្សដែលមកជាមួយដែរ។
33
បន្ទាប់មក គេរៀបចំអាហារជូនគាត់ពិសា តែគាត់ប្រកែកថា៖ «ខ្ញុំមិនទទួលទានទេ ដរាបទាល់តែខ្ញុំបានជម្រាបពីសេចក្ដីដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
34
ដូច្នេះ គាត់ក៏ពោលឡើងថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោកអ័ប្រាហាំ។
35
ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺព្រះអង្គបានប្រទានឲ្យលោកមានហ្វូងចៀម ហ្វូងគោ ប្រាក់ មាស បាវបម្រើប្រុសស្រី អូដ្ឋ និងលាជាច្រើន។
36
ឯលោកស្រីសារ៉ា ប្រពន្ធរបស់ចៅហ្វាយខ្ញុំ បានបង្កើតកូនប្រុសមួយឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលលោកមានវ័យចាស់ ហើយលោកបានចែកអ្វីៗទាំងអស់ដែលលោកមានដល់កូននោះ។
37
ចៅហ្វាយខ្ញុំក៏បានឲ្យខ្ញុំស្បថ ដោយមានប្រសាសន៍ថា "អ្នកមិនត្រូវដណ្ដឹងកូនស្រីសាសន៍កាណាន ក្នុងស្រុកដែលខ្ញុំរស់នៅនេះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំឡើយ
38
តែត្រូវទៅឯក្រុមគ្រួសារឪពុករបស់ខ្ញុំ យកប្រពន្ធឲ្យអ៊ីសាកកូនប្រុសខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ"។
39
ខ្ញុំបានជម្រាបចៅហ្វាយខ្ញុំថា "ប្រហែលជាស្ត្រីនោះមិនព្រមមកតាមខ្ញុំទេមើលទៅ"។
40
ប៉ុន្តែ លោកមានប្រសាសន៍មកខ្ញុំថា "ព្រះយេហូវ៉ាដែលខ្ញុំដើរនៅចំពោះព្រះអង្គ ព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅជាមួយអ្នក ដើម្បីធ្វើឲ្យដំណើររបស់អ្នកបានសម្រេច ហើយអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសខ្ញុំ ពីញាតិសន្តាន និងពីក្រុមគ្រួសារឪពុករបស់ខ្ញុំ។
41
អ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថ គឺបើអ្នកបានទៅជួបញាតិសន្តានខ្ញុំ ហើយបើគេមិនព្រមឲ្យនាងមកទេ នោះអ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថនេះ"។
42
នៅថ្ងៃនេះ ខ្ញុំបានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា "ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំអើយ ប្រសិនបើឥឡូវនេះ ព្រះអង្គធ្វើឲ្យដំណើរទូលបង្គំបានសម្រេចដូចប្រាថ្នាមែន
43
មើល៍! ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ សូមឲ្យមាននាងក្រមុំណាម្នាក់ចេញមកដងទឹក ហើយនាងក្រមុំណាដែលទូលបង្គំនិយាយថា "សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច"
44
ហើយនាងនឹងតបមកទូលបង្គំវិញថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ" នោះសូមឲ្យត្រូវចំលើរូបស្ត្រីនោះ ដែលព្រះយេហូវ៉ាបានតម្រូវឲ្យកូនប្រុសចៅហ្វាយទូលបង្គំ"។
45
ខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងចុះទៅក្នុងអណ្តូង ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា "សូមមេត្តាឲ្យទឹកខ្ញុំទទួលទានផង"។
46
នាងក៏ប្រញាប់ប្រញាល់ដាក់ក្អមចុះ ហើយពោលថា "អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ"។ ដូច្នេះ ខ្ញុំក៏បានផឹក រួចនាងឲ្យអូដ្ឋផឹកដែរ។
47
ខ្ញុំសួរថា "តើនាងជាកូនចៅអ្នកណា?" នាងឆ្លើយថា "ខ្ញុំជាកូនលោកបេធូអែល ជាចៅលោកតាណាឃរ និងលោកយាយមីលកា"។ នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ និងកងនៅដៃរបស់នាង។
48
បន្ទាប់មក ខ្ញុំក៏ឱនក្បាល ហើយថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយព្រះពរព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយខ្ញុំ ដែលព្រះអង្គបាននាំខ្ញុំតាមផ្លូវរហូតមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនកូនប្រុសរបស់លោក។
49
ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំ នោះសូមមានប្រសាសន៍មកចុះ ពុំនោះទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដើម្បីឲ្យខ្ញុំបានងាកទៅខាងស្ដាំ ឬខាងឆ្វេងទៀត»។
50
ពេលនោះ ឡាបាន់ និងបេធូអែលក៏តបទៅវិញថា៖ «ហេតុការណ៍នេះមកពីព្រះយេហូវ៉ាហើយ យើងមិនអាចនិយាយទៅកាន់អ្នកថាអាក្រក់ ឬល្អបានឡើយ។
51
មើល៍ នាងរេបិកានៅមុខអ្នកស្រាប់ ចូរយកនាងទៅ ឲ្យនាងបានធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូល»។
52
កាលអ្នកបម្រើរបស់លោកអ័ប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ឱនក្រាបដល់ដី ថ្វាយបង្គំព្រះយេហូវ៉ា
53
រួចអ្នកបម្រើនោះយកគ្រឿងអលង្ការ ជាប្រាក់ ជាមាស និងសម្លៀកបំពាក់ចេញមក ជូននាងរេបិកា ហើយគាត់ក៏ជូនរបស់ទ្រព្យដ៏មានតម្លៃទៅបង និងម្តាយរបស់នាងដែរ។
54
បន្ទាប់មក ទើបគាត់ និងពួកអ្នកដែលរួមដំណើរមកជាមួយនាំគ្នាពិសាបាយទឹក ហើយសម្រាកនៅទីនោះមួយយប់។ លុះព្រឹកឡើង ពេលក្រោកពីដំណេក គាត់ពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញហើយ»។
55
បងប្រុស និងម្តាយរបស់នាងរេបិកាពោលថា៖ «សូមឲ្យនាងនៅជាមួយយើងបន្ដិចសិន យ៉ាងហោចណាស់ត្រឹមដប់ថ្ងៃ រួចសឹមឲ្យនាងទៅ»។
56
គាត់ឆ្លើយថា៖ «កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចហើយ ដូច្នេះ ខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំបានត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។
57
គេឆ្លើយថា៖ «យើងនឹងហៅនាងមក ហើយសួរនាងទៅ»។
58
គេក៏ហៅនាងរេបិកាមក ហើយសួរថា៖ «តើកូនព្រមទៅជាមួយអ្នកនេះឬទេ?» នាងឆ្លើយថា៖ «ខ្ញុំព្រមទៅ»។
59
ដូច្នេះ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន ព្រមទាំងមេដោះរបស់នាង អ្នកបម្រើរបស់លោកអ័ប្រាហាំ និងពួកគាត់ទាំងប៉ុន្មានចេញទៅ។
60
គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។
61
នាងរេបិកា និងពួកស្រីបម្រើរបស់នាងក៏ក្រោកឡើងជិះអូដ្ឋ ទៅតាមបុរសនោះ ហើយគាត់ក៏នាំនាងរេបិកាធ្វើដំណើរចេញទៅ។
62
នៅគ្រានោះ អ៊ីសាកបានចេញពីអណ្តូងឡាហាយ-រយ ហើយមកតាំងទីលំនៅក្នុងតំបន់ណេកិប។
63
ល្ងាចមួយ លោកអ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល គាត់ក្រឡេកភ្នែកមើលទៅ ឃើញមានសត្វអូដ្ឋដើរចូលមក។
64
នាងរេបិកាក៏ងើបមុខមើលមកដែរ កាលនាងឃើញលោកអ៊ីសាក នោះក៏លោតចុះពីលើខ្នងអូដ្ឋ
65
ហើយសួរទៅអ្នកបម្រើនោះថា៖ «អ្នកដែលដើរកាត់ទីវាលតម្រង់មករកយើងនោះជាអ្នកណា?» អ្នកបម្រើនោះឆ្លើយថា៖ «គឺចៅហ្វាយរបស់ខ្ញុំ»។ ដូច្នេះ នាងក៏យកស្បៃមកគ្របមុខ។
66
អ្នកបម្រើនោះក៏រៀបរាប់ប្រាប់លោកអ៊ីសាក គ្រប់ទាំងកិច្ចការដែលគាត់បានធ្វើ។
67
បន្ទាប់មក លោកអ៊ីសាកក៏នាំនាងរេបិកាចូលទៅក្នុងជំរំរបស់លោកស្រីសារ៉ាជាម្តាយ ហើយយកនាងធ្វើជាប្រពន្ធ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកក៏បានក្សាន្តចិត្តពីការស្លាប់របស់ម្តាយ។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50