bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Genesis 49
Genesis 49
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 48
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 50 →
1
បន្ទាប់មក លោកយ៉ាកុបបានហៅកូនៗរបស់លោកមក ហើយមានប្រសាសន៍ថា៖ «ចូរមកជួបជុំគ្នា ដើម្បីពុកបានប្រាប់ឲ្យដឹងពីហេតុការណ៍ដែលត្រូវកើតឡើង ដល់កូនរាល់គ្នានៅថ្ងៃខាងមុខ។
2
ចូរប្រជុំគ្នាស្តាប់ ឱពួកកូនរបស់យ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុករបស់អ្នករាល់គ្នា។
3
រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។
4
កូនប្រៀបដូចជាទឹកដែលរំពើកចុះឡើង កូននឹងមិនអាចខ្ពង់ខ្ពស់បានទេ ព្រោះកូនបានឡើងទៅលើគ្រែរបស់ពុក ហើយបានធ្វើឲ្យគ្រែរបស់ឪពុកទៅជាអាស្រូវ គឺកូន ឡើងទៅដេកជាមួយប្រពន្ធរបស់ពុក។
5
ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា ដាវរបស់គេជាសស្ត្រាវុធដ៏ឃោរឃៅ។
6
សូមកុំឲ្យពុករួមគំនិតនឹងគេ សូមកុំឲ្យពុកចូលទៅក្នុងជំនុំគេឡើយ ដ្បិតពេលគេខឹង គេសម្លាប់មនុស្ស ហើយពេលគេចង់សប្បាយ គេដើរកាត់ជើងគោលេង។
7
កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
8
យូដាអើយ បងប្អូនរបស់កូននឹងសរសើរកូន ដៃរបស់កូននឹងចាប់កញ្ចឹងក ខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងឱនគោរពកូន។
9
យូដាជាសិង្ហស្ទាវ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហញី តើអ្នកណាហ៊ានដាស់វា?
10
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
11
លោកនឹងចងលារបស់លោក ភ្ជាប់នឹងដើមទំពាំងបាយជូរ ហើយកូនលារបស់លោកភ្ជាប់នឹងដើម យ៉ាងល្អបំផុត លោកនឹងបោកអាវរបស់លោក ក្នុងស្រាទំពាំងបាយជូរ ហើយអាវវែងក្នុងស្រាក្រហមដូចឈាម។
12
ភ្នែករបស់លោកខ្មៅជាងស្រាទំពាំងបាយជូរ ហើយធ្មេញសជាងទឹកដោះ។
13
សាប់យូឡូននឹងនៅតាមមាត់សមុទ្រ វានឹងក្លាយជាកំពង់សម្រាប់នាវា ហើយព្រំប្រទល់របស់វា នឹងលាតសន្ធឹងទៅដល់ស្រុកស៊ីដូន។
14
អ៊ីសាខារជាសត្វលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម
15
វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។
16
ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន ដូចជាកុលសម្ព័ន្ធមួយរបស់អ៊ីស្រាអែល។
17
ដាន់នឹងធ្វើជាពស់ដែលលូនតាមផ្លូវ ជាពស់វែកនៅតាមផ្លូវលំ ដែលចាំចឹកកែងជើងសេះ ធ្វើឲ្យអ្នកជិះធ្លាក់ផ្ងារក្រោយ។
18
ឱព្រះយេហូវ៉ាអើយ ទូលបង្គំរង់ចាំការសង្គ្រោះរបស់ព្រះអង្គ។
19
កាដនឹងមានមួយហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងជើងរបស់គេវិញ។
20
អេស៊ើរនឹងចេះធ្វើម្ហូបអាហារយ៉ាងវិសេស ហើយវានឹងផ្គត់ផ្គង់ព្រះស្ងោយ យ៉ាងឆ្ងាញ់ថ្វាយស្តេច។
21
ណែបថាលីជាក្តាន់ដែលគេលែង ហើយបង្កើតកូនគួរឲ្យស្រឡាញ់ ។
22
យ៉ូសែបជាមែក មានផ្លែ ជាផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែង របស់វាគ្របលើកំផែងក្រុង។
23
មានពួកពលធ្នូធ្វើទុក្ខដល់វាយ៉ាងសាហាវ គេបានបាញ់ព្រួញដាក់វា ហើយរុកគួនវាជាខ្លាំង
24
តែធ្នូរបស់វានៅតែខ្លាំងពូកែ ដៃរបស់វាមានកម្លាំង ដោយសារព្រះហស្ត នៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ដោយសារនាមព្រះអង្គដែលជាគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែល
25
គឺដោយសារព្រះរបស់ឪពុក ដែលព្រះអង្គនឹងជួយកូន ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តា ដែលនឹងប្រទានពរកូន ព្រះពរពីលើមេឃ ព្រះពរពីទីជម្រៅដែលនៅខាងក្រោម ព្រះពរពីទឹកដោះ និងពីផ្ទៃផង។
26
ព្រះពររបស់ពុកលើសជាងព្រះពរបុព្វបុរស របស់ពុក ជាព្រះពរយ៉ាងធំ ទៅដល់ចុងបង្អស់របស់ភ្នំ ដ៏នៅអស់កល្បជានិច្ច។ សូមឲ្យព្រះពរទាំងនោះ ស្ថិតនៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលអ្នក ដែលព្រះបានញែកចេញ ពីពួកបងប្អូនរបស់វា។
27
បេនយ៉ាមីនជាឆ្កែព្រៃដែលហែកស៊ី នៅពេលព្រឹកវាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែកគ្នា»។
28
ទាំងអស់នេះជាកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ហើយនេះជាសេចក្ដីដែលឪពុករបស់គេបានពោលទៅគេ នៅពេលដែលលោកឲ្យពរ ដោយឲ្យពរគេម្នាក់ៗ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។
29
បន្ទាប់មក លោកយ៉ាកុបបានផ្តាំពួកគេថា៖ «ពុកហៀបនឹងទៅជួបជុំញាតិរបស់ពុកហើយ ចូរបញ្ចុះសពពុកនៅជាមួយជីដូនជីតារបស់ពុក ក្នុងល្អាងដែលនៅចម្ការអេប្រុន ជាសាសន៍ហេតទៅ
30
គឺក្នុងល្អាងដែលនៅចម្ការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេ នៅស្រុកកាណាន ដែលលោកអ័ប្រាហាំបានទិញចម្ការនោះពីអេប្រុនជាសាសន៍ហេត ទុកសម្រាប់ជាទីបញ្ចុះសព។
31
នៅទីនោះ គេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកយាយសារ៉ាជាប្រពន្ធ ហើយនៅទីនោះ គេបានបញ្ចុះសពលោកអ៊ីសាក និងលោកយាយរេបិកាជាប្រពន្ធ ហើយនៅទីនោះ ពុកក៏បានបញ្ចុះសពលេអាដែរ។
32
ចម្ការ និងល្អាងនោះគឺបានទិញពីពួកកូនចៅហេតហើយ»។
33
កាលលោកយ៉ាកុបបានផ្ដែផ្តាំកូនៗចប់សព្វគ្រប់ហើយ លោកក៏លើកជើងដាក់លើគ្រែវិញ ហើយផុតដង្ហើមទៅ រួចក៏បានទៅជួបជុំជាមួយញាតិរបស់លោក។
← Chapter 48
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 50 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50