bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Romans 3
Romans 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
1
ដូច្នេះ តើសាសន៍យូដាមានអ្វីវិសេសជាងគេ ហើយការកាត់ស្បែកមានប្រយោជន៍អ្វី?
2
មានច្រើនគ្រប់ជំពូក ដ្បិតមុនដំបូង ព្រះបានប្រគល់ព្រះបន្ទូលទុកនឹងគេ
3
តែបើមានអ្នកខ្លះមិនស្មោះត្រង់ តើដូចម្តេចទៅវិញ? តើចិត្តមិនស្មោះត្រង់របស់គេ នឹងធ្វើឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះ ទៅជាមិនកើតការឬ?
4
មិនមែនដូច្នោះទេ! ទោះបីគ្រប់គ្នាជាមនុស្សភូតភរក្ដី ក៏ព្រះនៅតែពិតត្រង់ដែរ ដូចមានសេចក្តីចែងទុកមកថា «ដើម្បីឲ្យព្រះអង្គបានរាប់ជាសុចរិត ពេលព្រះអង្គមានព្រះបន្ទូល ហើយមានជ័យជម្នះ ពេលគេជំនុំជម្រះព្រះអង្គ» ។
5
ប៉ុន្តែ បើសេចក្តីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ តើយើងគួរនិយាយដូចម្តេច? ថាព្រះទុច្ចរិតឬ ដែលព្រះអង្គដាក់ទោសយើង? (នេះខ្ញុំនិយាយតាមរបៀបមនុស្សលោក)។
6
មិនមែនដូច្នោះទេ! បើព្រះទុច្ចរិតមែន តើព្រះអង្គជំនុំជម្រះមនុស្សលោកដូចម្ដេចកើត?
7
ដ្បិតបើសេចក្តីពិតត្រង់របស់ព្រះចម្រើនឡើង សម្រាប់ជាសិរីល្អរបស់ព្រះអង្គ ដោយសារសេចក្តីភូតភររបស់ខ្ញុំ ហេតុអ្វីបានជាខ្ញុំនៅតែជាប់មានទោស ទុកដូចជាមនុស្សបាបទៀត?
8
ហើយហេតុអ្វីក៏មិននិយាយថា ចូរយើងប្រព្រឹត្តការអាក្រក់ទៅ ដើម្បីឲ្យការល្អកើតចេញមក ដូចអ្នកខ្លះនិយាយបង្កាច់យើង ថាយើងនិយាយដូច្នោះ? គេនិយាយបង្កាច់ដូច្នោះ សមនឹងទទួលទោសហើយ។
9
បើដូច្នេះ តើយើងល្អជាងគេឬ? ទេ មិនមែនទាល់តែសោះ! ដ្បិតយើងបានចោទប្រកាន់រួចហើយថា ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែស្ថិតនៅក្រោមអំណាចបាបទាំងអស់
10
ដូចមានសេចក្តីចែងទុកមកថា៖ «គ្មានអ្នកណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង
11
គ្មានអ្នកណាម្នាក់ដែលយល់ គ្មានអ្នកណាម្នាក់ដែលស្វែងរកព្រះ។
12
គ្រប់គ្នាបានបែរចេញ ហើយទាំងអស់គ្នាត្រឡប់ជាឥតប្រយោជន៍ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។
13
«បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតរបស់គេដើម្បីបញ្ឆោត បបូរមាត់របស់គេបង្កប់ដោយពិសពស់វែក»។
14
«មាត់របស់គេមានពេញដោយពាក្យបណ្តាសា និងពាក្យជូរចត់ »។
15
«ជើងរបស់គេរហ័សតែនឹងបង្ហូរឈាម
16
ផ្លូវរបស់គេមានសុទ្ធតែសេចក្តីវិនាស និងសេចក្តីវេទនា
17
គេមិនបានស្គាល់ផ្លូវសុខសាន្តទេ »។
18
«គ្មានការកោតខ្លាចព្រះ នៅចំពោះភ្នែកគេឡើយ »។
19
ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។
20
ដូច្នេះ គ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ដ្បិតតាមរយៈក្រឹត្យវិន័យ នោះសម្ដែងឲ្យស្គាល់អំពើបាប។
21
ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងឲ្យឃើញ ហើយដែលមានទាំងគម្ពីរវិន័យ និងគម្ពីរហោរាធ្វើបន្ទាល់ផង
22
គឺសេចក្តីសុចរិតរបស់ព្រះ តាមរយៈជំនឿដល់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ ដ្បិតគ្មានអ្វីខុសគ្នាឡើយ
23
ព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ
24
តែដោយសារព្រះគុណរបស់ព្រះអង្គ ពួកគេបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
25
ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែលព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
26
ដើម្បីសម្ដែងឲ្យឃើញនៅគ្រានេះថា ព្រះអង្គសុចរិត ហើយថា ព្រះអង្គរាប់អ្នកដែលមានជំនឿដល់ព្រះយេស៊ូវ ជាសុចរិតផងដែរ។
27
ដូច្នេះ តើយើងមានអ្វីនឹងអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើពឹងលើច្បាប់អ្វី? លើច្បាប់នៃការប្រព្រឹត្តឬ? ទេ គឺពឹងលើច្បាប់ខាងជំនឿវិញ។
28
ដ្បិតយើងយល់ថា មនុស្សបានរាប់ជាសុចរិត ដោយសារជំនឿ មិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
29
តើព្រះ ជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះឬ? តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ
30
ដ្បិតមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ ដែលនឹងរាប់អ្នកកាត់ស្បែកជាសុចរិត ដោយសារជំនឿ និងអ្នកមិនកាត់ស្បែក ដោយសារជំនឿដូចគ្នា។
31
ដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសារជំនឿឬ? ទេ មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេតើ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16