bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Titus 2
Titus 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
រីឯអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ
2
ត្រូវទូន្មានលោកតាចាស់ៗឲ្យចេះគ្រប់គ្រងចិត្ត មានចិត្តនឹងធឹង ហើយធ្ងន់ ឲ្យមានជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនផង។
3
ឯលោកយាយចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទឲ្យសមជាស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬញៀនស្រាឡើយ ត្រូវបង្រៀនអ្វីដែលល្អ
4
ដើម្បីបង្ហាត់ស្ត្រីដែលនៅក្មេង ឲ្យចេះស្រឡាញ់ប្តី និងកូនរបស់ខ្លួន
5
ឲ្យមានចិត្តធ្ងន់ បរិសុទ្ធ ជាអ្នករវល់តែនឹងកិច្ចការផ្ទះ មានចិត្តល្អ ហើយចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីកុំឲ្យមានអ្នកណាប្រមាថព្រះបន្ទូលបានឡើយ។
6
ឯបុរសដែលនៅក្មេងក៏ដូច្នោះដែរ ចូរដាស់តឿនគេឲ្យមានចិត្តធ្ងន់ធ្ងរ។
7
ចូរសម្តែងខ្លួន ទុកជាគំរូពីអំពើល្អគ្រប់ជំពូក ទាំងបង្រៀនគេដោយចិត្តស្អាតស្អំ និងថ្លៃថ្នូរ
8
ហើយនិយាយពាក្យត្រឹមត្រូវ ដែលរកចាប់ទោសមិនបាន ដើម្បីឲ្យអ្នកណាដែលទាស់ទទឹងមានសេចក្ដីខ្មាស ដោយរកហេតុនឹងនិយាយអាក្រក់ពីយើងមិនបាន។
9
ចូរឲ្យពួកអ្នកបម្រើចុះចូលនឹងចៅហ្វាយខ្លួន ទាំងផ្គាប់ចិត្តចៅហ្វាយក្នុងគ្រប់ការទាំងអស់ ឥតក្រកែក
10
ឥតលួចបន្លំឡើយ គឺត្រូវសម្តែងខ្លួនជាស្មោះត្រង់គ្រប់ជំពូក ដើម្បីឲ្យបានតាក់តែងសេចក្ដីបង្រៀនរបស់ព្រះ ជាព្រះសង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។
11
ព្រះគុណរបស់ព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ
12
ទាំងបង្ហាត់បង្រៀនយើងឲ្យលះចោលសេចក្ដីទមិឡល្មើស និងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពប្រតិបត្តិដល់ព្រះ
13
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង
14
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
15
ចូរប្រាប់សេចក្ដីទាំងនេះ ទាំងដាស់តឿន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3