bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Titus 3
Titus 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
ចូររំឭកពួកគេឲ្យចុះចូលនឹងពួកមេដឹកនាំ ចុះចូលនឹងអាជ្ញាធរ ឲ្យគេស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ
2
មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្តសុភាពគ្រប់យ៉ាងចំពោះមនុស្សទាំងអស់។
3
ដ្បិតពីដើម យើងក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស និងវង្វេង ទាំងបម្រើសេចក្ដីប៉ងប្រាថ្នា សេចក្ដីស្រើបស្រាលគ្រប់បែបយ៉ាង ទាំងរស់នៅដោយចិត្តអាក្រក់ និងឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
4
ប៉ុន្ដែ កាលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះ ជាព្រះសង្គ្រោះនៃយើងបានលេចមក
5
ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។
6
ព្រះអង្គបានចាក់បង្ហូរមកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង
7
ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គ ហើយឲ្យយើងបានត្រឡប់ជាអ្នកគ្រងមត៌ក តាមសេចក្ដីសង្ឃឹមនៃជីវិតដ៏នៅអស់កល្បជានិច្ច។
8
ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកនិយាយហើយនិយាយទៀតអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿដល់ព្រះ បានខំប្រឹងធ្វើការល្អអស់ពីចិត្ត។ សេចក្ដីទាំងនេះល្អប្រសើរណាស់ ក៏មានប្រយោជន៍ដល់មនុស្សផង។
9
ប៉ុន្តែ ចូរចៀសវាងពីការដេញដោលដ៏លេលា ពីរឿងពង្សាវតារ ពីការឈ្លោះប្រកែក និងការជជែកពីក្រឹត្យវិន័យចេញទៅ ដ្បិតសេចក្ដីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់។
10
អ្នកណាដែលបង្កឲ្យមានការបែកបាក់ នោះក្រោយពីព្រមានម្តងពីរដងរួចហើយ ត្រូវកាត់អ្នកនោះចេញទៅ
11
ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែប្រព្រឹត្តអំពើបាប ព្រមទាំងកាត់ទោសខ្លួនឯងផង។
12
នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមករកអ្នក នោះត្រូវខំប្រឹងទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំខាន ដ្បិតខ្ញុំបានសម្រេចនឹងនៅទីនោះក្នុងរដូវរងា។
13
ចូរខំជួយលោកសេណាស ជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខផង កុំឲ្យពួកលោកខ្វះខាតអ្វីឡើយ។
14
ត្រូវឲ្យបងប្អូនរបស់យើងរៀនធ្វើការល្អឲ្យអស់ពីចិត្ត ដើម្បីបំពេញសេចក្ដីត្រូវការដ៏ចាំបាច់ ប្រយោជន៍កុំឲ្យគេទៅជាមនុស្សដែលឥតបង្កើតផល។
15
អស់អ្នកដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរមកអស់អ្នកដែលស្រឡាញ់យើងខ្ញុំក្នុងជំនឿផង។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3