bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Thessalonians 1
1 Thessalonians 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ពីខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំអ្នកថែស្សាឡូនីច ដែលនៅក្នុងព្រះដែលជាព្រះបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត មានដល់អ្នករាល់គ្នា!
2
យើងតែងតែអរព្រះគុណដល់ព្រះអំពីអ្នកទាំងអស់គ្នា ទាំងនឹកចាំអំពីអ្នករាល់គ្នាក្នុងសេចក្ដីអធិស្ឋានរបស់យើង
3
ដោយនឹកចាំឥតឈប់ឈរនៅចំពោះព្រះដែលជាព្រះបិតារបស់យើង អំពីកិច្ចការនៃជំនឿរបស់អ្នករាល់គ្នា និងការនឿយហត់នៃសេចក្ដីស្រឡាញ់ ព្រមទាំងការស៊ូទ្រាំនៃសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
4
បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអើយ យើងដឹងហើយថា អ្នករាល់គ្នាត្រូវបានជ្រើសតាំង
5
ពីព្រោះដំណឹងល្អរបស់យើងបានមកដល់អ្នករាល់គ្នា មិនគ្រាន់តែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និងការជឿអស់ពីចិត្តយ៉ាងពេញលេញ។ អ្នករាល់គ្នាដឹងហើយថា យើងជាយ៉ាងណាក្នុងចំណោមអ្នករាល់គ្នា ដោយយល់ដល់អ្នករាល់គ្នា។
6
អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមយើង និងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូលដោយអំណរនៃព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងទុក្ខវេទនាយ៉ាងខ្លាំង។
7
ដូច្នេះ អ្នករាល់គ្នាបានក្លាយជាគំរូដល់អស់អ្នកដែលជឿ នៅម៉ាសេដូន និងអាខៃ។
8
ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយចេញពីអ្នករាល់គ្នា មិនគ្រាន់តែក្នុងម៉ាសេដូន និងអាខៃប៉ុណ្ណោះទេ គឺនៅគ្រប់ទីកន្លែងដែលជំនឿរបស់អ្នករាល់គ្នាលើព្រះបានផ្សាយចេញ រហូតដល់យើងមិនចាំបាច់និយាយអ្វីទៀតឡើយ។
9
តាមពិត ពួកគេផ្ទាល់បានរៀបរាប់ប្រាប់អំពីរបៀបដែលយើងចូលទៅដល់អ្នករាល់គ្នា និងរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបបដិមាករមករកព្រះវិញ ដើម្បីបម្រើព្រះពិតដ៏មានព្រះជន្មរស់
10
និងដើម្បីរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងមកពីស្ថានសួគ៌ ដែលព្រះអង្គបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ គឺព្រះយេស៊ូវដែលស្រោចស្រង់យើងពីព្រះពិរោធដែលរៀបនឹងមក៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5