bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Thessalonians 4
1 Thessalonians 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងជំរុញទឹកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា ដូចដែលអ្នករាល់គ្នាបានរៀនពីយើងនូវរបៀបដែលអ្នករាល់គ្នាគួរតែដើរ និងបំពេញព្រះហឫទ័យព្រះយ៉ាងណា——គឺដូចដែលអ្នករាល់គ្នាកំពុងដើរមែន——នោះចូរអ្នករាល់គ្នាធ្វើយ៉ាងនោះឲ្យកាន់តែប្រសើរឡើងថែមទៀត
2
ពីព្រោះអ្នករាល់គ្នាដឹងហើយថា យើងបានប្រគល់ពាក្យបញ្ជាយ៉ាងណាដល់អ្នករាល់គ្នា តាមរយៈព្រះអម្ចាស់យេស៊ូវ។
3
ដ្បិតនេះជាបំណងព្រះហឫទ័យរបស់ព្រះ គឺញែកអ្នករាល់គ្នាជាវិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ
4
ដើម្បីឲ្យអ្នករាល់គ្នាម្នាក់ៗចេះរក្សារូបកាយរបស់ខ្លួន ក្នុងភាពវិសុទ្ធ និងភាពថ្លៃថ្នូរ
5
មិនមែនក្នុងចិត្តស្រើបស្រាលនៃតណ្ហា ដូចសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ។
6
កុំបំពាន ឬឆ្លៀតឱកាសលើបងប្អូនរបស់ខ្លួនក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់ជាអ្នកសងសឹកចំពោះការទាំងអស់នេះ ដូចដែលយើងបានប្រាប់អ្នករាល់គ្នាទុកមុន និងបានដាស់តឿនយ៉ាងម៉ឺងម៉ាត់រួចហើយ។
7
ជាការពិត ព្រះមិនមែនត្រាស់ហៅយើងមកក្នុងភាពស្មោកគ្រោកទេ គឺមកក្នុងភាពវិសុទ្ធវិញ។
8
ដូច្នេះ អ្នកដែលបដិសេធសេចក្ដីនេះ មិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះវិញ ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នា ។
9
រីឯចំពោះសេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នាមិនចាំបាច់ឲ្យខ្ញុំ សរសេរមកអ្នករាល់គ្នាទេ ដ្បិតខ្លួនអ្នករាល់គ្នាផ្ទាល់បានទទួលការបង្រៀនពីព្រះ ឲ្យស្រឡាញ់គ្នាទៅវិញទៅមកហើយ។
10
ពិតមែនហើយ អ្នករាល់គ្នាកំពុងធ្វើដូច្នេះដល់បងប្អូនទាំងអស់នៅម៉ាសេដូនទាំងមូល។ ក៏ប៉ុន្តែបងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើដូច្នេះកាន់តែច្រើនឡើងថែមទៀត
11
ព្រមទាំងកំណត់មហិច្ឆតារស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយធ្វើការដោយដៃអ្នករាល់គ្នាផ្ទាល់ ដូចដែលយើងបានបង្គាប់អ្នករាល់គ្នារួចហើយ
12
ដើម្បីឲ្យអ្នករាល់គ្នាបានដើរយ៉ាងត្រឹមត្រូវនៅចំពោះអ្នកក្រៅ ហើយមិនពឹងផ្អែកលើអ្នកណាឡើយ។
13
បងប្អូនអើយ យើងមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីពួកអ្នកដែលបានដេកលក់ទៅហើយនោះទេ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយចិត្ត ដូចពួកអ្នកដទៃដែលគ្មានសង្ឃឹមនោះឡើយ។
14
ដ្បិតដោយព្រោះយើងជឿថា ព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដូច្នេះយើងក៏ជឿដែរថា ព្រះនឹងនាំពួកអ្នកដែលបានដេកលក់ក្នុងព្រះយេស៊ូវមក ឲ្យនៅជាមួយព្រះយេស៊ូវ។
15
ពិតមែនហើយ យើងសូមប្រាប់ការនេះដល់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលនៅរស់ ដែលនៅសល់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ យើងនឹងមិនឆ្លងហួសទៅមុនពួកអ្នកដែលបានដេកលក់នោះឡើយ
16
ដ្បិតព្រះអម្ចាស់ផ្ទាល់នឹងយាងចុះមកពីលើមេឃ ដោយសម្រែកបញ្ជា ដោយសំឡេងរបស់មហាទូតសួគ៌ និងដោយសំឡេងត្រែរបស់ព្រះ នោះមនុស្សស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុន
17
បន្ទាប់មក យើងដែលនៅរស់ ដែលនៅសល់ នឹងត្រូវបានលើកឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស។ ដូច្នេះ យើងនឹងនៅជាមួយព្រះអម្ចាស់ជារៀងរហូត។
18
ដោយហេតុនេះ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកដោយពាក្យទាំងនេះចុះ៕
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5