bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Peter 1
2 Peter 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
2
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តត្រូវបានបង្កើនដល់អ្នករាល់គ្នា តាមរយៈការយល់ដឹងត្រឹមត្រូវអំពីព្រះ និងអំពីព្រះយេស៊ូវព្រះអម្ចាស់នៃយើង!
3
ព្រះចេស្ដាខាងព្រះរបស់ព្រះអម្ចាស់យេស៊ូវ បានប្រទានដល់យើងនូវអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពព្រះ តាមរយៈការយល់ដឹងត្រឹមត្រូវអំពីព្រះអង្គដែលត្រាស់ហៅយើងមកក្នុងសិរីរុងរឿង និងគុណធម៌របស់ព្រះអង្គផ្ទាល់។
4
តាមរយៈសិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏មានតម្លៃ និងធំឧត្ដមដល់យើង ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកក្នុងសភាវគតិខាងព្រះតាមរយៈសេចក្ដីសន្យាទាំងនេះ ដោយបានរួចផុតពីការវិនាសដែលនៅក្នុងពិភពលោកដោយសារតែតណ្ហា។
5
ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវខ្នះខ្នែងអស់ពីចិត្តបន្ថែមគុណធម៌លើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមចំណេះដឹងលើគុណធម៌
6
បន្ថែមការគ្រប់គ្រងចិត្តលើចំណេះដឹង បន្ថែមការអត់ធ្មត់លើការគ្រប់គ្រងចិត្ត បន្ថែមការគោរពព្រះលើការអត់ធ្មត់
7
បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនលើការគោរពព្រះ ហើយបន្ថែមសេចក្ដីស្រឡាញ់លើសេចក្ដីស្រឡាញ់ជាបងប្អូន។
8
ដ្បិតប្រសិនបើសេចក្ដីទាំងនេះមាននៅក្នុងអ្នករាល់គ្នា ព្រមទាំងចម្រើនឡើងជានិច្ច នោះវានឹងធ្វើឲ្យអ្នករាល់គ្នាមិនឥតប្រយោជន៍ ឬមិនឥតបង្កើតផលខាងឯការយល់ដឹងត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងនោះឡើយ។
9
ពោលគឺ អ្នកដែលគ្មានសេចក្ដីទាំងនេះជាមនុស្សខ្វាក់ភ្នែក មើលមិនបានឆ្ងាយ ទាំងភ្លេចអំពីការជម្រះបាបពីមុនរបស់ខ្លួនទៅហើយ។
10
ដូច្នេះ បងប្អូនអើយ ចូរខំប្រឹងកាន់តែខ្លាំងឡើង ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសតាំងរបស់អ្នករាល់គ្នាបានប្រាកដប្រជា ដ្បិតប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នានឹងមិនជំពប់សោះឡើយ
11
ហើយធ្វើដូច្នេះ ការចូលទៅក្នុងអាណាចក្រដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង នឹងត្រូវបានប្រទានដល់អ្នករាល់គ្នាយ៉ាងពេញលេញ។
12
ដោយហេតុនេះ ខ្ញុំបម្រុងនឹងរំលឹកអ្នករាល់គ្នា អំពីសេចក្ដីទាំងនេះជានិច្ច ទោះបីជាអ្នករាល់គ្នាស្គាល់ ព្រមទាំងត្រូវបានពង្រឹងក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយនោះក៏ដោយ។
13
ខ្ញុំយល់ឃើញថា ជាការត្រឹមត្រូវដែលខ្ញុំជំរុញទឹកចិត្តអ្នករាល់គ្នាដោយការរំលឹក ដរាបណាខ្ញុំនៅក្នុងរោងនេះ
14
ដ្បិតខ្ញុំដឹងហើយថា ខ្ញុំត្រូវដោះរោងរបស់ខ្ញុំនេះចេញក្នុងពេលឆាប់ៗ ដូចដែលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងបានបញ្ជាក់ដល់ខ្ញុំ។
15
ខ្ញុំក៏នឹងខំប្រឹងដែរ ដើម្បីធ្វើឲ្យអ្នករាល់គ្នាបាននឹកឃើញសេចក្ដីទាំងនេះជានិច្ច ក្រោយពីការចាកចេញរបស់ខ្ញុំ។
16
ជាការពិត យើងមិនបានតាមទេវកថាដែលប្រឌិតយ៉ាងប៉ិនប្រសប់នោះទេ កាលយើងប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីព្រះចេស្ដា និងការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ផ្ទុយទៅវិញ យើងជាសាក្សីផ្ទាល់ភ្នែកនៃអានុភាពរបស់ព្រះអង្គ។
17
នៅពេលព្រះអង្គបានទទួលកិត្តិយស និងសិរីរុងរឿងពីព្រះដែលជាព្រះបិតា មានសំឡេងមួយពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកដល់ព្រះអង្គដូច្នេះថា: “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”។
18
យើងបានឮសំឡេងនេះដែលមកពីលើមេឃ កាលយើងនៅលើភ្នំវិសុទ្ធជាមួយព្រះអង្គ
19
ហើយយើងមានពាក្យរបស់ព្យាការីដែលប្រាកដប្រជាជាងនេះទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់នឹងពាក្យនោះ ដូចជាយកចិត្តទុកដាក់នឹងចង្កៀងដែលបញ្ចេញពន្លឺក្នុងកន្លែងងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹកលេចឡើងក្នុងចិត្តរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាធ្វើបានល្អហើយ។
20
អ្នករាល់គ្នាត្រូវដឹងការនេះជាមុនសិនថា គ្រប់ទាំងពាក្យព្យាករក្នុងព្រះគម្ពីរ មិនមែនមកពីការបកស្រាយផ្ទាល់ខ្លួនរបស់មនុស្សទេ
21
ដ្បិតពាក្យព្យាករមិនដែលចេញមកពីបំណងមនុស្សឡើយ គឺមនុស្សដែលត្រូវព្រះវិញ្ញាណដ៏វិសុទ្ធបណ្ដាល បានថ្លែងចេញពីព្រះវិញ ៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3