bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Peter 3
2 Peter 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរហើយ ដែលខ្ញុំសរសេរមកអ្នករាល់គ្នា។ ក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានដាស់គំនិតបរិសុទ្ធរបស់អ្នករាល់គ្នាឡើង ដោយការរំលឹក
2
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមក តាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា ។
3
ជាដំបូង អ្នករាល់គ្នាត្រូវដឹងការនេះថា នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកមកដល់ទាំងចំអកឡកឡឺយ ទាំងដើរតាមតណ្ហារបស់ខ្លួន
4
ហើយពោលថា៖ “តើសេចក្ដីសន្យាអំពីការយាងមកវិញរបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីពួកដូនតាបានដេកលក់មកម្ល៉េះ របស់សព្វសារពើនៅដដែលតាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក”។
5
ពួកគេធ្វើព្រងើយនឹងការនេះដោយចេតនា គឺថា ផ្ទៃមេឃមាននៅតាំងពីយូរមកហើយ ហើយផែនដីក៏បង្កើតឡើងចេញពីទឹក និងតាមរយៈទឹក ដោយព្រះបន្ទូលរបស់ព្រះ;
6
ដោយព្រះបន្ទូល និងទឹកនេះឯង ពិភពលោកនាសម័យនោះបានវិនាស ដោយត្រូវទឹកជន់លិច;
7
ប៉ុន្តែដោយព្រះបន្ទូលដដែលនេះ ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង គឺទុករហូតដល់ថ្ងៃនៃការជំនុំជម្រះ និងសេចក្ដីវិនាសរបស់មនុស្សមិនគោរពព្រះ។
8
ប៉ុន្តែអ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំធ្វើព្រងើយនឹងការមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ។
9
ព្រះអម្ចាស់មិនមែនយឺតនឹងបំពេញសេចក្ដីសន្យារបស់ព្រះអង្គ ដូចដែលអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គអត់ធ្មត់នឹងអ្នករាល់គ្នា ដោយមិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់មកដល់ការកែប្រែចិត្តវិញ។
10
យ៉ាងណាមិញ ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរ ។ នៅថ្ងៃនោះ ផ្ទៃមេឃនឹងផុតទៅដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងត្រូវដុតបំផ្លាញ ហើយផែនដី និងកិច្ចការនានានៅលើផែនដី នឹងត្រូវបានលាតត្រដាង ។
11
ដោយព្រោះអ្វីៗទាំងអស់នេះនឹងត្រូវបានបំផ្លាញដូច្នេះ តើអ្នករាល់គ្នាត្រូវតែធ្វើជាមនុស្សបែបណា? គឺត្រូវមានកិរិយាដ៏វិសុទ្ធ និងគោរពព្រះ
12
ទាំងរង់ចាំ និងបង្ខំឲ្យថ្ងៃនៃការយាងមកវិញរបស់ព្រះបានឆាប់មកដល់។ ដ្បិតនៅថ្ងៃនោះ ផ្ទៃមេឃនឹងត្រូវបញ្ឆេះបំផ្លាញ ហើយធាតុនានានឹងត្រូវដុតរំលាយ។
13
ក៏ប៉ុន្តែស្របតាមសេចក្ដីសន្យារបស់ព្រះអង្គ យើងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសេចក្ដីសុចរិតយុត្តិធម៌ស្ថិតនៅទីនោះ។
14
ដូច្នេះ អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយព្រោះអ្នករាល់គ្នាកំពុងរង់ចាំការទាំងនេះ ចូរខំប្រឹងឲ្យព្រះ បានទតឃើញថាអ្នករាល់គ្នាឥតប្រឡាក់ និងឥតសៅហ្មង ទាំងមានសេចក្ដីសុខសាន្ត
15
ហើយចូរចាត់ទុកការអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងថាជាសេចក្ដីសង្គ្រោះ ដូចដែលប៉ូលបងប្អូនដ៏ជាទីស្រឡាញ់របស់យើងបានសរសេរមកអ្នករាល់គ្នាដែរ ស្របតាមប្រាជ្ញាដែលប្រទានដល់គាត់។
16
ក្នុងសំបុត្រទាំងអស់ គាត់រៀបរាប់អំពីសេចក្ដីទាំងនេះហើយ។ ក្នុងសំបុត្រទាំងនោះមានចំណុចខ្លះពិបាកយល់ ដែលពួកគ្មានចំណេះដឹង និងពួកមិនមាំមួនបំប្លែងន័យ ដូចដែលពួកគេធ្វើដល់បទគម្ពីរឯទៀតៗដែរ ដែលការនោះនាំមកនូវសេចក្ដីវិនាសដល់ខ្លួនពួកគេ។
17
ដោយហេតុនេះ អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ចូរប្រុងប្រយ័ត្នដោយអ្នករាល់គ្នាស្គាល់ការនេះជាមុន ក្រែងលោអ្នករាល់គ្នាត្រូវបានអូសទាញដោយការបោកប្រាស់របស់ពួកឥតច្បាប់ ហើយធ្លាក់ចេញពីភាពមាំមួនរបស់ខ្លួន។
18
ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន ៕៚
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3